ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​អង់គ្លេស ជំរុញ​ឱ្យ​មានការ​គាំទ្រ​សម្រាប់​កោះ​តៃវ៉ាន់

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Tom Tugendhat ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​សភា​ចក្រភព​អង់គ្លេស

អង់គ្លេស ៖ លោក Tom Tugendhat ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​សភា​ចក្រភព​អង់គ្លេស បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ ​សីហា​ នេះ​ថា ចក្រភព​អង់គ្លេស​គួរ​គាំទ្រ​ដល់​សិទ្ធិ​របស់​តៃវ៉ាន់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ការ​បរទេស​របស់​ខ្លួន​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការ​រួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស G7 ស្តី​ពី​សន្តិភាព​ច្រក​សមុទ្រ​តៃវ៉ាន់ លោក បាន​កោតសរសើរ​សេចក្តី​ប្រកាស​នោះ​ថា​រឹង​មាំ និង​បាន​និយាយ​ថា​ចក្រភព​អង់គ្លេស គួរ​ការពារ​សិទ្ធិ​របស់​តៃវ៉ាន់​ក្នុង​ការ​ចូលរួម​ជាមួយនឹង​ប្រជាធិបតេយ្យ​ផ្សេង​ៗ​ទៀត​។

សេចក្តីថ្លែងការណ៍​របស់ G7 បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋមន្ត្រី​ចំពោះ​សន្តិភាព​ចក្រ​សមុទ្រ​តៃវ៉ាន់ និង​ជំរុញ​ឲ្យ​ចិន​កុំ​ផ្លាស់​ប្តូរ​ស្ថានភាព​ក្ន​ង​តំបន់​តាម​រយៈ​កម្លាំង​ទ័ព​។

លោក Tom Tugendhat ដែល​ជា​អ្នកគាំទ្រ​តៃវ៉ាន់​យូរ​មក​ហើយ ត្រូវ​គេ​រំពឹង​ថា​នឹង​ដឹកនាំ​គណៈប្រតិភូ​សភា​អង់គ្លេស​ទៅ​កាន់​កោះ​តៃវ៉ាន់​នៅ​ខែ​វិ​ច្ឆ​ការ ឬ​ខែធ្នូ​ខាង​មុខ​នេះ​។ ដំបូង​ឡើយ លោក​គ្រោង​ទៅ​ទស្សនៈកិច្ច​តៃវ៉ាន់​នៅ​ដើមឆ្នាំ​នេះ​ប ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បាន​លុប​ចោល ដោយសារ​សមាជិក​ម្នាក់​មាន​កូ​វី​ដ ១៩​។

លើស​ពី​នេះ​ទៅ​ទៀត សមាជិក​សភា​អង់គ្លេស លោកស្រី Catherine West បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ដូច្នេះ​ថា នៅ​ក្នុង​សភា​អង់គ្លេស និង​អា​មេ​រិ​ក អ្នកតំណាង​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​របស់​ពួក​គេ​ដោយ​សេរី​ដោយ​គ្មាន​ការ​ភ័.យ​ខ្លា.ច​ពី​ការ​ឈ្លានពាន ឬ​ហានិភ័យ​ចំពោះ​សន្តិភាព និង​ស្ថិរភាព​។

លោកស្រី បាន​ជំរុញ​ឲ្យ​ចិន​បន្ថយ​ស្ថានភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។

លោកស្រី​បន្ថែម​ថា «ការ​ឈ្លានពាន និង​ការ​គំ​រា​.​ម​កំហែង​ប្រឆាំង​តៃវ៉ាន់​គឺ​មិន​អាច​ទទួលយក​បាន​ទេ​។ ការ​អត់ធ្មត់ និង​ការ​សន្ទនា​គឺជា​មធ្យោបាយ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព»​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ចិន​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាននៅ​ក្នុង​ដែនទឹក​ជុំវិញ​ហោះ​តៃវ៉ាន់​។ សមយុទ្ធ​នោះ​រង​ការ​ថ្កោលទោស​ពី​កោះ​តៃវ៉ាន់ ដែល​បាន​អះអាង​ថា មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ហោះ​ពីលើ​រដ្ឋធានី​របស់​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ