ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! ឆេះ​ក្លិ​​បរា​ត្រី​នៅ​ថៃ​ ស្លា​.​ប់ និង​របួស​ជិត​៥០​នាក់

1 ឆ្នាំ មុន

ថៃ ៖ មនុស្ស​យ៉ាងតិច​ណាស់​ចំនួន​១៣​នាក់​បាន​ស្លា​.​ប់ និង ៣៥​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​

ថៃ ៖ មនុស្ស​យ៉ាងតិច​ណាស់​ចំនួន​១៣​នាក់​បាន​ស្លា​.​ប់ និង ៣៥​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ក្លិ​​បរា​ត្រី​ ​នា​​ព្រឹក​ថ្ងៃ​សុក្រ ទី ៥ សីហា នេះ នៅ​ក្នុង​ប្រទេស​ថៃ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​។

ភ្លើង​បាន​ចាប់ផ្តើម​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល១ឈានចូល​​ព្រឹក​ថ្ងៃ​ទី​​​៥ សីហា​ នៅ​ក្លិ​ប Mountain B ស្ថិត​ក្នុង​ខេត្ត Chonburi ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​បាងកក​។

លោក​វរសេនីយ៍ឯក Wuttipong Somjai បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN ដូច្នេះ​ថា អ្នក​រង​របួស​រលាក​មាន​ចាប់ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ ហើយ​ប៉ូ​លី​ស​កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​។

លោក​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំងអស់​ជា​ជនជាតិ​ថៃ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ