ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឆាយ ធី និយាយ​អ្វីខ្លះ​បន្ទាប់​ពី​ចូល CPP

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ លោក​ឆាយ ធី ប្រធាន​អង្គការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្តរតនគិរី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តរតនគិរី ថា

ខេត្តរតនគិរី ៖ លោក​ឆាយ ធី ប្រធាន​អង្គការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្តរតនគិរី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​សាល​​ប្រជុំ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តរតនគិរី ថា ការ​ដែល​លោក​សម្រេចចិត្ត​ចូលរួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី ព្រោះ​គណបក្ស​នោះ​បាន​ធ្វើ​ការងារ​ធំ​ៗ​ជា​ច្រើន​សម្រាប់​ប្រជាជន និង​ប្រ​ទស​ជាតិ ដោយ​បាន​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត និង​ដណ្តើម​បាន​មក​វិញ​នូវ​សិទ្ធិ​សេរីភាព​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប​។ ជា​ពិសេស​បាន​បង្រួបបង្រួម​ជាតិ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា តាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​ឯកភាព​ទឹកដី​ទាំងស្រុង ប្រជាជន​មាន​សិទ្ធិ​សេរីភាព​ពេញ​បូ​រិ​បូរ ហើយ​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។

លោក ឆាយ ធី បន្ត​ថា ការ​សម្រេចចិត្ត​របស់​លោក គឺ​មិន​មានការ​បង្ខិតបង្ខំ ឬ​ការ​ទិញ​ទឹកចិត្ត​ពី​គណបក្ស​ប្រជាជន​នោះ​ទេ គឺជា​ការ​ស្ម័គ្រចិត្ត​របស់​លោក ពីព្រោះ​លោក​អាច​មានឱកាស​ច្រើន​ក្នុង​ការ​បំរើ​ប្រជាពលរដ្ឋ ជា​ពិសេស​លោក​ពេញចិត្ត​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការពារ​ដាច់ខាត​ឯករាជ អធិបតេយ្យ និង​បូរណ​ភាព​ទឹកដី​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។ ឆ្លើយ​នឹង​សំណួរ​អ្នក​សារ​ព​ត៌​មាន​ថា តើ​ហេតុ​អ្វី​លោក​មិន​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ? លោក ឆាយ ធី បំភ្លឺ​ថា លោក​មិន​មាន​ជំនឿ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ពីព្រោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អត្ត​ចរិតមិនល្អ មាន​ស្រី​ញី មិន​ចេះ​ទទួលខុសត្រូវ ដើរ​សន្យា​ខ្យល់​ជាមួយ​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។ ថ្នាក់ដឹកនាំ CNRP ប្រើប្រាស់​គោល​នយោ​បាយ​​ប្រជា​ភិ​ថុ​ត ដើម្បី​ឈ្នះ​ឆ្នោត និង​ការ​កាន់​អំណាច ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដោយ​មិន​គិត​ពី​ស្ថេ​រ​ភាព​នយោបាយ ថ្នាក់ដឹកនាំ CNRP មាន​ច​រិ​ក​ចង្អៀតចង្អល់ គ្មាន​ចរិត​បង្រួប​បង្រួម​ជាតិ​ដូច​ជា ប្រើប្រាស់​ពាក្យ​សម្ដី​ថា បើ​មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​គោលនយោបាយ​ច្បាស់លាស់ ហើយ​មាន​តែ​គោល​នយោ​បាយ​​ខ្យល់ ភូត​កុហក បោកប្រាស់​។

តាមរ​យៈស​ន្និ​សិ​ទ​សារព័ត៌មាន​នេះ លោក ឆាយ ធី អំពាវនាវ​ដល់​មិត្តភក្តិ ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រូប​លោក​ធ្លាប់​ជួយ​ដោះស្រាយ​បញ្ហា​ជូន​កាលដែល​លោក​នៅ​ជា​ប្រធាន​អង្គការ​អា​ដ​ហុ​ក សូម​ចូលរួម​គាំទ្រ​សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​ប្រជាជន ដើម្បី​អនាគត​ដ៏​រុងរឿង​របស់​ប្រទេស​ជាតិ និង​គ្រួសារ​យើង​ទាំងអស់​គ្នា​។