ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌអាស៊ាន នៅភ្នំពេញ។
ក្រសួងការបរទេស ប្រកាសថា រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ខណៈឆ្នាំក្រោយជាខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តីការបរទេស យ៉ូហ្ស៊ីម៉ាសាបានគូសបញ្ជាក់ថា ជប៉ុនកំពុងពិចារណាលើសំណើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្ត ទៅកម្រិតថ្មីមួយ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ខាងលើ។




ចែករំលែកព័តមាននេះ