ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ដែល​ក្តៅ​សា.ច់​ម្នាក់ ប្រើ​វិធី​ពិសេស​អង្គាសប្រាក់​រាប់​លាន​ដុល្លារ ដើម្បី​ទិញ​ក្លិប​បាល់ទាត់​មួយ

1 ឆ្នាំ មុន

ឈី​លី ៖ តារា​ម៉ូ​ដែល​ក្តៅ​សាច់​ទស្សនាវដ្តី Playboy ជនជាតិ​ឈី​លី​ដ៏​ល្បីឈ្មោះ​១​រូប កំពុង​ប្រើប្រាស់​ទំព័រ

ឈី​លី ៖ តារា​ម៉ូ​ដែល​ក្តៅ​សា.ច់​ទស្សនាវដ្តី Playboy ជនជាតិ​ឈី​លី​ដ៏​ល្បីឈ្មោះ​១​រូប កំពុង​ប្រើប្រាស់​ទំព័រ OnlyFans របស់​នាង ដើម្បី​រៃ​អង្គាសប្រាក់​ដោយ​សង្ឃឹមថា នឹង​ទិញ​យក​ក្លិប​បាល់ទាត់​អាជីព​មួយ​នៅ​ស្រុក​កំណើត​របស់​នាង​។

នាង Daniella Chavez បាន​បង្ហាញ​ក្តី​សង្ឃឹម​ក្នុង​ការ​ទិញ​យក​ក្លិប O’Higgins F.C.​នៃ​លី​គ​កំពូល​របស់​ប្រទេស​ឈី​លី​។ ក្លិប​នេះ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Rancagua ដែល​ជា​ស្រុក​កំណើត​របស់ Chavez ផ្ទាល់​តែ​ម្តង​។

យោង​តាម​ប្រភព​ពី​គេហទំព័រ Vice បាន​អះអាង​ថា ក្លិប​នេះ​ដាក់​លក់​នៅ​ក្នុង​តម្លៃ ២០​លាន​ដុល្លារ​។ ហើយ​រឿង​ដ៏​គួរ​ភ្ញាក់ផ្អើល​នោះ​គឺ Chavez អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៨​លាន​ដុល្លារ​ពី​ទំព័រ OnlyFans ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​គណនី Twitter របស់ Chavez ផ្ទាល់​តែ​ម្តង​។

Chavez បាន​ថ្លែងប្រាប់​វិទ្យុ​ឈី​លី ADN យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជឿ​ថា ជាមួយនឹង​ក្រុមការងារ​របស់ខ្ញុំ យើង​អាច​ធ្វើ​អ្វី​ៗ​បាន​ល្អ​ប្រសើរ​ជាង​មុន ត្រឡប់​ទៅ​កាន់ Rancagua ដែល​ជា​ក្រុម​ឈ្នះ​ៗ ជាមួយនឹង​ក្តី​សង្ឃឹម​ថ្មី​។ ដោយ​មិនមែន​គ្រាន់តែ​លេង​ក្នុង​នាម​ថា​បាន​ចូលរួម​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​ចង់បាន​ក្រុម​ឈ្នះ ដែល​តស៊ូ​ដើម្បី​គ្រប់យ៉ាង​»​។

បើ​ទោះជា​មានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​សំណាក់​អ្នកគាំទ្រ​របស់ Chavez យ៉ាងណា​ក៏​ដោយ​។ ប៉ុន្តែ​ខាង​ក្លិប O’Higgins F.C. បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​នឹង​យុទ្ធនាការ​រៃ​អង្គាសប្រាក់​របស់ Chavez​។ បន្ទាប់​ពី​ក្រុមប្រឹក្សា​ក្លិប​បាន​និយាយ​ថា ក្លិប​មិន​មាន​គម្រោង​ក្នុង​ការ​អង្គុយ​តុមូល​ពិភាក្សា​ជាមួយ Chavez នោះ​ទេ​។ ដោយ​ពួក​គេ​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​របស់​នាង ដែល​ជា​ស្ត្រី​១​រូប ហើយ​ប្រមូល​មូលនិធិ​តាម​របៀប​ពិសេស​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ