ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! បុរស​២​នាក់​លេងល្បិច​ម៉ា​ស្អាត​យក​ប្រាក់​របស់​ពលរដ្ឋ​ជាង​១០​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • តាកែវ

កម្លាំង​នគ​បាល​ស្រុក​ត្រាំកក់ កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ ក​ន្ល​ទៅ​នេះ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​តំណាង​ក្រុមហ៊ុន

ខេត្តតាកែវ ៖ កម្លាំង​នគ​បាល​ស្រុក​ត្រាំកក់ កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ ក​ន្ល​ទៅ​នេះ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​តំណាង​ក្រុមហ៊ុន «​យូ​នី​ស៊ី​ធី​» ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ឆ​បោ​.​ក​ប្រាក់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពត និង​ខេត្តតាកែវ អស់​រាប់​ម៉ឺន​ដុល្លារ​។

បើ​តាម​លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគ​បាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ បាន​មក​ដាក់​ពាក្យបណ្ដឹង​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ទៅ​លើ​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១- ឈ្មោះ​ជៀន វុ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើ ខេត្ត​កែប មុខងារ​ជា​តំណាង​ចែកចាយ​ផ​លិ​ផល​ក្រុមហ៊ុន «​យូ​នី​ស៊ី​ធី​» និង​ទី​២- ឈ្មោះ ឈិ​ន វ៉េ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ទ្រព្យ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក មុខងារ​ជា​តំណាង​ចែកចាយ​លក់​ផ​លិ​ផល​ក្រុមហ៊ុន «​យូ​នី​ស៊ី​ធី​» ពី​បទ​ឆ​បោ​.​ក​ប្រាក់​។

លោក​អធិការ​ស្រុក​ត្រាំកក់ បាន​បន្ត​ថា ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ខាងលើ ទី​១-​ឈ្មោះ ចាន់ ចី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដំណាក់​ឈើ​ក្រម ឃុំ​ស្នាយ​អ​ញ្ជឹ​ត ស្រុក​ជុំ​គី​រី ត្រូវ​បាន​ជនសង្ស័យ​ឆ​បោ​.​ក​ប្រាក់​អស់​ចំនួន​២៨០០០​ដុល្លារ និង​ប្រាក់​រៀល​អស់​៦​លាន​រៀល​។​ទី​២- ឈ្មោះ ណុ​ប ចាន់​ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ប្រមូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត ត្រូវ​ជនសង្ស័យ​ឆ​បោ​.​ក​ប្រាក់​អស់​ចំនួន​៣៨៣០០​ដុល្លារ​។ ទី​៣- ឈ្មោះ ក​យ ជា ភេទ​ស្រី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​ស្នាយ​អ​ញ្ជឹ​ត ស្រុក​ជុំ​គី​រី ត្រូវ​ជនសង្ស័យ​ឆ​បោ​.​ក​ប្រាក់​អស់​ចំនួន​៧០០០​ដុល្លារ និង​ទី​៤- ឈ្មោះ ស៊ឺ​ម ហ៊ី​ម ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ទ្រព្យ ឃុំ​ក្រាំង​ស្នាយ ត្រូវ​ជនសង្ស័យ​ឆ​បោ​.​ក​ប្រាក់​អស់​៤០០០០​ដុល្លារ​។

លោក ឌុ​ក ធី​យ៉ា អធិការ​ស្រុក​ត្រាំកក់ បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​ខាងលើ និង​ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឈាង សុ​ផា​ន់​ណា​រ៉ា ស្នងការ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្ដម​ព្រះរាជអាជ្ញា សស​ត្ថ​កិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ខាងលើ នាំ​មក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ចំណែក​លោកស្រី ក​យ ជា តំណាង​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​៤​នាក់​ខាងលើ ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​សង្ឃឹមថា សមត្ថកិច្ច ក៏​ដូច​ជា​តុលាការ នឹង​ជួយ​ធ្វើ​យ៉ាងណា​អោយ​ជនសង្ស័យ ក៏​ដូច​ជា​តំណាង​ក្រុមហ៊ុន «​យូ​នី​ស៊ី​ធី​» សង​ប្រាក់​ត្រឡប់​មក​ពួក​គាត់​វិញ ព្រោះ​លុយ​ដែល​ពួក​គាត់​យក​ទៅ​អោយ​ក្រុមហ៊ុន គឺជា​លុយ​ដែល​ទៅ​ខ្ចី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​លុយ​មួយ​ចំនួន​ទៀត ក៏​បាន​ទៅ​ខ្ចី​ចងការ​គេ ជា​ហេតុ​ដែល​នាំ​ឲ្យ​ទាំង​លុយ​ការ និង​ដើម ចេះ​តែ​ឡើង​រៀងរាល់ថ្ងៃ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ហើយ ហើយ​ក៏​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ