ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​ទូរ​សព្ទ​ម្នាក់​ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​ដៃ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២២ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ​ដៃ ។

ជនសង្ស័យ​ឈ្មោះ រី ថន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល​ម្តុំ​ឡ​នុំប៉័ង​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនសង្ស័យ​នេះ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ដែល​កំពុង​ប្រចាំការ​នៅ​គោលដៅ ចំណុច​ក្តាន់​ពីរ ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ និង​បក្ខពួក​ម្នាក់​ទៀត បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ មិន​បាន​សម្រេច​ពី​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ក្តាន់​ពីរ ផ្លូវ​១២៨ កែង​ផ្លូវ​២១៥ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ខាងលើ បាន​សារភាព​ឲ្យ​ដឹង​ថា រូបគេ និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ ពិតប្រាកដ​មែន ។
បច្ចុប្បន្ន បក្ខពួក​របស់​ជនសង្ស័យ ដែល​បាន​រត់គេច​ខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំណត់​មុខសញ្ញា​បាន​ហើយ បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ