ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! តម្លៃ​ខ្លួន​ការ​សម្តែង អាង សុជាតា តារា​វ័យក្មេង​កំពុង​មាន​ទីផ្សារ​ខ្ពស់ តើ​ប៉ុន្មាន​ទៅ?

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​វ័យក្មេង​ង​នាង អាង សុជាតា ត្រូវ​បាន​គេ​ចាត់​ទុក​ថា បច្ចុប្បន្ន​នាង​គឺជា​តារា​មួយ​ដួង ក្នុង​ចំណោម​តារា​មួយ​ចំនួន​ទៀត ដែល​កំពុង​មាន​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់ ដោយ​មិន​ចាញ់​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​ង​នាង អាង សុជាតា ត្រូវ​បាន​គេ​ចាត់​ទុក​ថា បច្ចុប្បន្ន​នាង​គឺជា​តារា​មួយ​ដួង ក្នុង​ចំណោម​តារា​មួយ​ចំនួន​ទៀត ដែល​កំពុង​មាន​ទីផ្សារ​ការងារ​សិល្បៈ​ខ្ពស់ ដោយ​មិន​ចាញ់​តារា​ចាស់​ៗ​នោះ​ឡើយ​។

យ៉ាងណា ត្បិត​កំពុង​មាន​ហាងឆេង​ក្នុង​អាជីព​សិល្បៈ​ក៏​ពិតមែន ប៉ុន្តែ​កន្លង​មក តារា​ស្រី​រូប​នេះ​មិន​ដែល​បង្ហើប​ពី​តម្លៃ​ខ្លួន​របស់​នាង​ឡើយ ខណៈ​ពេល​តម្លៃ​នៃ​ការ​ថត គឺ​អាស្រ័យ​ទៅ​លើ​ម្តាយ​របស់​នាង​ប៉ុណ្ណោះ​។

កន្លង​មក អាង សុជាតា ធ្លាប់​បាន​លើក​ឡើង​ថា ចំពោះ​តម្លៃ​ខ្លួន​ដែល​នាង​ថត​ម្តង​ៗ​នោះ ខ្លួន​នាង​ក៏​មិន​បានដឹង​ឡើយ ដោយសារ​ការ​ដាក់​តម្លៃ​នេះ គឺ​អាស្រ័យ​លើ​ម្តាយ​របស់​នាង​។ នាង​បញ្ជាក់​ថា នាង​មិនដឹង​តម្លៃ​ថត​ឡើយ ព្រោះ​ដល់​ពេល​ថត ម្តាយ​នាង​ឲ្យ​ថត ហើយ​គាត់​អោយ​លុយ​ចាយ​ប៉ុន្មាន គឺ​នាង​យក​ប៉ុ​ណ្នឹ​ង មិន​បាន​សួរនាំ​ឡើយ​។

ទោះជា​យ៉ាងណា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ម្តាយ អាង សុជាតា គឺ​អ្នក​នាង ផា​ន់ ផា​ភួង ក៏​បាន​បង្ហើប​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រី​រូប​នេះ ដែល​អាច​ទទួល​បាន​ខ្ទង់​ជិត​ម៉ឺន​ដុល្លារ​ក្នុង​មួយ​រឿង​។

ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ អ្នក​នាង ផា​ន់ ផា​ភួង បាន​លើក​ឡើង​ថា កន្លង​មក អ្នក​នាង​មិន​ដែល​បាន​បញ្ចេញ​តម្លៃ​ខ្លួន​ថត​របស់​កូន​ឡើយ ហើយ​រឿង​នេះ កូន​របស់​នាង​ក៏​មិនដឹង​ដែរ​។ អ្នក​នាង​បញ្ជាក់​ថា នៅ​ការ​ចុះ​កុងត្រា​ថត​រឿង​ភាគ​ម្តង​ៗ​របស់ អាង សុជាតា គឺ​អាច​បាន​តម្លៃ​ខ្លួន​ចាប់ពី​៧​ពាន់​ដុល្លារ​ឡើង​ទៅ ហើយ​តម្លៃ​នេះ អាច​កើនឡើង​អាស្រ័យ​លើ​ប្រភេទ​រឿង និង​ពេលវេលា​។

អ្នក​នាង​បន្ថែម​ថា បើ​ទោះបីជា​កូនស្រី​មិនដឹង​ពី​តម្លៃ​ខ្លួន​នៃ​ការ​ថត​រឿង​ក៏​ដោយ ប៉ុន្តែ​មុន​នឹង​អោយ​កូន​របស់​នាង​ក៏​ត្រូវ​ពិភាក្សា​ជា​មុន​ដែរ ប្រសិនបើ​កូន​ព្រម​ថត​នោះ នាង​នឹង​ធ្វើការ​ចរចា​ថ្លៃ​ជាមួយ​ម្ចាស់​ផលិតកម្ម​។ យ៉ាងណា បើ​តាម​អ្នក​នាង ផា​ន់ ផា​ភួង ថា ចំពោះ​តម្លៃ​ខាងលើ​នេះ គឺ​មិនមែន​ថ្លៃ​ពេក​ទេ ព្រោះ​ការ​ថត​រឿង​ភាគ​ម្តង គឺ​យើង​ត្រូវ​ចុះ​កុងត្រា​ចាប់ពី​២​ខែ​ឡើង​ទៅ ទម្រាំ​ថត​បញ្ចប់​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង អាង សុជាតា គឺជា​តារា​ពន្លក​ថ្មី​ដែល​ចាប់ផ្តើម​ដុះ​ពន្លក​លើ​វិ​ថី​សិល្បៈ​តាំងពី​កុមារភាព ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ម្តាយ​ដែល​ជា​តារា​សម្តែង​មួយ​រូប​ផង​ដែរ​។ វិវឌ្ឍន៍​ខ្លូ​ន​តាំងពី​តួ​កុមារ រហូត​ក្លាយជា​តួឯក​ស្រី​នា​ពេល​បច្ចុប្បន្ន អាង សុជាតា បាន​បង្ហាញ​វត្តមាន​សម្តែង​រឿង និង​ថត​ស្ព​ត​ពាណិជ​កម្ម​នានា​ស្ទើរ​មិន​ដាច់​សូរ​។ យ៉ាងណា បើ​ទោះបីជា​ការងារ​សិល្បៈ​កំពុង​តែ​មមាញឹក​នា​ពេល​នេះ​ក៏​ដោយ អាង សុជាតា ក៏​បាន​ប្រកាស​កាត់​បន្ថយ​ទទួល​ការងារ​សិល្បៈ​ខ្លះ ដើម្បី​ទុក​ពេលវេលា​ត្រៀមប្រឡង​បាក់​ឌុ​ប​នា​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ