ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប CPP និង CNRP នឹង​អាច​ធ្វើ​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​១១ មក​រា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំនួប​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង គណបក្ស​សង្គ្រោះ​ជាតិ ( CNRP) នឹង​អាច​ធ្វើ​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​១១ មក​រា

រាជធានី​ភ្នំពេញ ៖ ជំនួប​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង គណបក្ស​សង្គ្រោះ​ជាតិ ( CNRP) នឹង​អាច​ធ្វើ​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​១១ មក​រា ២០១៧ ។

នេះ​បើ​យោង​តាម​លិខិត​ឆ្លើយ​តប​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ញើ​ជូន​លោក កឹ​ម សុខា ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ។

លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ឆ្លើយ​តប​ភ្លាម​ៗ បន្ទាប់​ពី​លោក កឹ​ម សុខា ក្នុង​នាម​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​០៥ មក​រា បាន​សរសេរ​លិខិតផ្លូវការ​ផ្ញើ​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន​ក្នុង​សភា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ស្នើ​សុំ​កំណត់​ពេលវេលា​នៃ​ការ​ជួប​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ទាំង​ពីរ​តាម​ពេលវេលា​សម​ស្រប​ណាមួយ​ក្នុង​ខែមករា​នេះ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ។

បើ​តាម​សម្តេច​ក្រឡាហោម ស ខេ​ង ការ​ខកខាន​មិន​ជួប​ប្រជុំ​ជាមួយ​គ្នា​រយៈពេល​កន្លង​មកនេះ ដោយសារ​មូលហេតុ​កម្មវិធី​ការងារ​របស់​សម្តេច​ប្រមុខ​មហាផ្ទៃ​មាន​ភាព​មមាញឹក​ខ្លាំង តែ​សម្តេច​សង្ឃឹមថា​ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​ក្រោយ​ថ្ងៃ​ទី​១១ មក​រា ៕