ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បង្កើត​វី​ដេ​អូ​ធ្វើ​ម្ហូប​ដ៏​ល្បី​១​រូប​កំពុង​ត្រូវ​ស៊ើបអង្កេត​រឿង​ចំអិន​សាច់សត្វ​ដ៏​កម្រ

2 ឆ្នាំ មុន

ចិន ៖ អ្នក​បង្កើត​ប្លុក​វី​ដេ​អូ​ធ្វើ​ម្ហូប​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​ម្នាក់ កំពុង​ត្រូវ​បាន​ប៉ូលិស​ស៊ើប

ចិន ៖ អ្នក​បង្កើត​ប្លុក​វី​ដេ​អូ​ធ្វើ​ម្ហូប​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​ម្នាក់ កំពុង​ត្រូវ​បាន​ប៉ូលិស​ស៊ើបអង្កេត​។ បន្ទាប់​ពី​នាង​បាន​ចែករំលែក​វី​ដេ​អូ​យក​ត្រី​ឆ្លាម​ពូជ​ពណ៌​ស​ដ៏​កម្រ​មក​ចំអិន​។

នារី​រូប​នោះ ត្រូវ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា Tizi ដែល​មាន​អ្នក​តាមដាន​ជាង ៧,៨​លាន​នាក់​នៅ​លើ​គេហទំព័រ​ចិន Douyin​។ នៅ​ក្នុង​វី​ដេ​អូ​ដែល​បាន​ចែករំលែក Tizi បាន​ទៅ​រើស​ត្រី​ឆ្លាម​ពូជ​ពណ៌​ស​ប្រវែង​២​ម៉ែត្រ​នៅ​ហាង​អាហារ​សមុទ្រ​មួយ​កន្លែង​ក្នុង​ទីក្រុង Nanchong ដើម្បី​ចំអិន​ជា​ម្ហូបអាហារ​ចែក​ជូន​អ្នកគាំទ្រ​របស់​នាង​ទស្សនា​។

នៅ​ក្នុង​វី​ដេ​អូ​នោះ Tizi បាន​និយាយ​ថា វា​អាច​មើលទៅ​សាហា.វ ប៉ុន្តែ​សាច់​វា​ពិតជា​ទន់​ខ្លាំង​ណាស់​។ ហើយ​នាង​បាន​បន្ត​កាត់​ត្រី​ឆ្លាម​នោះ​ជា​ពាក់កណ្តាល មុន​នឹង​អាំង​កន្ទុយ ហើយ​ស្ងោរ​ក្បាល​ក្នុង​ឆ្នាំង​ស៊ុប​។ ហើយ​នៅ​ពេល​ឆ្អិន នាង​ក៏​បាន​ចែករំលែក​អាហារ​នោះ ជាមួយ​អ្នក​ភូមិ​ក្នុង​តំបន់ ដែល​សុទ្ធតែ​សរសើរ​ថា ពិតជា​ឆ្ងាញ់​ណាស់​។ ខណៈ​ដែល Tizi ក៏​បាន​អះអាង​ថា សត្វ​នេះ ជា​ត្រី​ឆ្លាម​ទំ​ពក់​ដែល​ត្រូវ​បាន​គេ​បង្កាត់​ពូជ​សម្រាប់​លក់ និង​អាច​បរិភោគ​បាន​។

ទោះបី​យ៉ាងណា បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​ៗ​ចំពោះ​ទ​ង្វើ​របស់ Tizi នៅ​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត ប៉ូលិស​ទីក្រុង Nanchong បាន​បើក​ការ​ស៊ើបអង្កេត ហើយ​អះអាង​ថា វា​ពិតជា​ត្រី​ឆ្លាម​ពូជ​ពណ៌​ស ដែល​ជា​ប្រភេទ​សត្វ​ត្រូវ​បានការ​ពារ​នៅ​ក្នុង​ប្រទេស​ចិន​។

ប្រភព​ពី​កាសែត South China Morning Post បាន​រាយការណ៍​ថា វី​ដេ​អូ​ចំអិន​ត្រី​ឆ្លាម​របស់ Tizi ត្រូវ​បាន​លុប​ចេញ​។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផ្សេង​ទៀត បាន​អះអាង​ថា ត្រី​ឆ្លាម​នោះ មិន​ត្រូវ​បាន​ទិញ​ពី​ហាង​អាហារ​សមុទ្រ ដូចដែល​ក្នុង​វី​ដេ​អូ​នាង​រើស​វា​នោះ​ទេ​។ វា​គ្រាន់តែ​ជា​កន្លែង​សម្រាប់​ថត​វី​ដេ​អូ​របស់​នាង​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​បញ្ហា​នេះ Tizi បាន​បដិសេធ​ការ​អះអាង​ទាំងអស់ ហើយ​បាន​និយាយ​ថា នាង​កំពុង​ជួល​មេធាវី​ចាត់ចែង​តាម​ផ្លូវច្បាប់​ជុំវិញ​ការ​ចោទប្រកាន់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ