ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋាករទឹក​ម្នាក់​ជិះ​ម៉ូតូ​បុ.ក​រទេះ​លក់​ភេសជ្ជៈ​ ផ្អើល​ផ្លូវជាតិលេខ៣​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ជា​មន្ត្រី​រដ្ឋាករទឹក​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​បុ.ក​រទេះ​លក់​ភេសជ្ជៈ​១​គ្រឿង

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ជា​មន្ត្រី​រដ្ឋាករទឹក​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​បុ.ក​រទេះ​លក់​ភេសជ្ជៈ​១​គ្រឿង បណ្ដាល​ឲ្យ​ក្រឡាប់​កំពប់​ខ្ទេចខ្ទី ចំណែក​​បុរសរូបនេះ​​បាន​ដួល​ម៉ូតូ​រង​របួសធ្ងន់ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ពេទ្យ​មក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

​ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​​ឱ្យដឹងថា ​បុរស​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ គ្រាន់តែ​ដឹង​ថា​ គាត់​គឺជា​មន្ត្រី​រដ្ឋាករទឹក ហើយ​នៅ​មុន​ពេល​កើតហេតុ​ ​បុរសរូបនោះ​​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1CP-1336 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុ.ក​រទេះ​លក់​ភេសជ្ជៈ​ដែល​កំពុង​ចត​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ​បណ្ដាល​ឲ្យ​ក្រ​ឡា.ប់​កំពប់​ភេសជ្ជៈ​ខ្ទេចខ្ទី ចំណែក​រូប​គាត់​បាន​​ដួល​​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​បាន​ចុះ​ទៅ​កាន់​ទីនោះ​ដើម្បី​សម្រួល​ចរាចរណ៍​មិន​ឲ្យ​មានការ​កកស្ទះ រួច​រាយ​ការ​ណ៍​បន្ត​ទៅ​កាន់​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​ចាត់ចែង​តាម​ជំនាញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ