ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សន្សំ​លុយ​របស់​មហាសេដ្ឋី​ល្បី​ៗ​ក្នុង​សកលលោក

7 ឆ្នាំ មុន

បច្ចុប្បន្ន មាន​មហាសេដ្ឋី​ជា​ច្រើន​ក្នុង​សកលលោក តែ​ជឿ​ឬទេ​ថា របៀប​រស់នៅ​របស់​ពួក​គេ​អាច​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​នោះ ។ ពួក​គេ​មិន​បាន​ចាយវាយ​ខ្ជះខ្ជាយ​ដូចដែល​យើង​ឃើញ​ក្នុង​កុន​ហូ​លី​វូ​ត​ជា​ច្រើន​រឿង​នោះ​ទេ ប៉ុន្តែ​

បច្ចុប្បន្ន មាន​មហាសេដ្ឋី​ជា​ច្រើន​ក្នុង​សកលលោក តែ​ជឿ​ឬទេ​ថា របៀប​រស់នៅ​របស់​ពួក​គេ​អាច​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​នោះ ។ ពួក​គេ​មិន​បាន​ចាយវាយ​ខ្ជះខ្ជាយ​ដូចដែល​យើង​ឃើញ​ក្នុង​កុន​ហូ​លី​វូ​ត​ជា​ច្រើន​រឿង​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ចំណាយ​លុយ​យ៉ាង​មធ្យ័ត និង​ស្គាល់​ពី​ការ​ចាយវាយ ។

នេះ​ជា​ផ្នែក​ខ្លះ​ៗ​នៃ​ការ​សន្សំ​លុយ​របស់​បុគ្គល​ដែល​មាន​បំផុត​ក្នុង​លោក ដែល​អាច​ជា​ចំណេះដឹង​ខ្លះ​ៗ​ពី​ការ​ចេះ​សន្សំ​ប្រាក់​ដើម្បី​ក្លាយជា​អ្នកមាន ។

១-Michael Bloomberg ៖
លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អភិបាល ក្រុង​ញូ​វ​យ៉​ក និង​ជា​អ្នក​កាន់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន Bloomberg LP ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ទិន្នន័យ​ផ្នែក​ហិរញ្ញវត្ថុ​អន្តរជាតិ​។
ទោះបី​យ៉ាងណា រឿង​មួយ​ដែល​មនុស្ស​ភាគច្រើន​ប្រាកដជា​មិន​បាន​ជ្រាប​អំពី​លោក Michael Bloomberg  ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នោះ គឺ​លោក​Michael Bloomberg មាន​ស្បែកជើង​តែ​២​គូ​ប៉ុណ្ណោះ ក្នុង​នោះ​ស្បែកជើង​ពណ៌​ខ្មៅ ដែល​គាត់​ពាក់​ហើយ​មាន​អារម្មណ៍​ថា​ស្រួល​ពាក់​បំផុត​ក្នុង​ការ​ទៅ​បំពេញការងារ​របស់​មហាសេដ្ឋី​រូប​នេះ ព្រោះ​គាត់​ដឹង​ថា អ្វី​ដែល​ស័ក្តិសម និង​ល្អ​បំផុត​សម្រាប់​រូប​គាត់ ហើយ​ត្រូវ​សន្សំ​សំចៃ​ប្រាក់​សម្រាប់​ចាយវាយ និង​ចំណាយ​ទៅ​លើ​អ្វី​ផ្សេង​ទៀត​ដែល​ចាំបាច់ ។ ដូច្នេះ​មាន​ន័យ​ថា ថ្វី​ដ្បិតតែ​គាត់​ជា​មហាសេដ្ឋី​មែន តែ​មិនមែន​ចេះ​តែ​ចាយវាយ​អត់​ខ្ទង់​នោះ​ទេ ។

២-Bill Gates ៖
ការ​រៀនសូត្រ​អំពី​កំហុសឆ្គង​ក្នុង​អ​តី​-​ត​កាល កំហុសឆ្គង​រឿង​លុយ គឺជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង​ក្នុង​ជីវិត ។ ប៉ុន្តែ​មនុស្ស​ខ្លះ​ដែល​ទទួល​បាន​ជោគជ័យ​ខាង​ហិរញ្ញវត្ថុ មិន​ត្រឹមតែ​ជួប​នូវ​ភាព​ខុសឆ្គង​ប៉ុណ្ណោះ​ទេ រឿង​សំខាន់​ជាង​នេះ គឺ​ពួក​គេ​បាន​រៀនសូត្រ​ពី​កំហុសឆ្គង​របស់​ខ្លួនឯង ។

Bill Gates ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​បំផុត​ក្នុង​លោក ហើយ​គាត់​ធ្លាប់​បាន​និយាយ​ថា ៖ « វា​មិន​អី​នោះ​ទេ ដើម្បី​ទទួល​បាន​ជោគជ័យ តែ​រឿង​សំខាន់​ជាង​នោះ គឺ​ការ​រៀនសូត្រ​ពី​ភាព​បរាជ័យ​របស់​ខ្លួន » ។

៣-Warren Buffett  ៖
ទិញ​លំនៅ​ឋាន​ដែល​ស័ក្តិសម​ជាមួយនឹង​តម្រូវការ​របស់​អ្នក ។ នេះ​បើ​តាម​លោក Warren Buffet ព្រោះ​គាត់​នៅ​តែ​រស់នៅ​ក្នុង​ទីក្រុង​អូ​ម៉ា​ហា រដ្ឋ Nebraska ដែល​គាត់​បាន​ទិញ​នៅ​ក្នុង​ឆ្នាំ​១៩៥៨ ក្នុង​តម្លៃ​ត្រឹមតែ​៣១.៥០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ទោះបីជា​គាត់​មាន​លុយ​ច្រើន អាច​ទិញ​ផ្ទះ​បាន​ក្តី តែ​គាត់​នៅ​តែ​មាន​អារម្មណ៍​ថា គ្មាន​ហេតុផល​អ្វី​ដែល​គាត់​ត្រូវ​ទៅ​រស់នៅ​ក្នុង​វីឡា​ដ៏​ស្កឹមស្កៃ​មាន​តម្លៃ​ខ្ពស់​នោះទេ ។ គាត់​នៅ​តែ​ជ្រើសរើស​រស់នៅ​ក្នុងផ្ទះ​ធម្មតា​មួយ​នេះ ដែល​មាន​បន្ទប់​គេង​៥ និង​មាន​ភាព​ងាយស្រួល ។

៤-Oprah Winfrey ៖
ស្វែង​រករឿង​ដែល​អ្នក​ងប់ងុល​យ៉ាង​ពិតប្រាកដ​ឱ្យ​ឃើញ គឺជា​ពាក្យ​ណែនាំ​ខ្លី​ៗ ងាយ​ៗ តែ​ធំធេង​ពី​លោកស្រី Oprah Winfrey ។ លើស​ពី​នេះ​ទៀត លោកស្រី​ធ្លាប់​បាន​និយាយ​ថា ៖ «​អ្នក​នឹង​ក្លាយជា​អ្វី​ដែល​អ្នក​ជឿ ហើយ​ចំណុច​ដែល​អ្នក​ឈរ​សព្វ​ថ្ងៃនេះ ព្រោះតែ​អ្វី​ដែល​អ្នកមាន​ទំនុកចិត្ត » ។

អ្នក​អាច​ស្វែងរក​អ្វី​ដែល​អ្នក​ស្រឡាញ់ និង​ដើរ​តាម​ផ្លូវ​នោះ ដែល​វា​ជា​រង្វាន់​ដ៏​ធំធេង​បំផុត​នៅ​ក្នុង​ជីវិត ។

៥-Mark Zuckerberg ៖
មនុស្ស​មួយ​ចំនួន​អាច​នឹង​មិន​ជឿ​ថា ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក Mark Zuckerberg នៅ​តែ​បើកបរ​រថយន្ត Acura ជា​ប្រភេទ​រថយន្ត​ធម្មតា ដែល​មាន​តម្លៃ​ត្រឹមតែ​៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ទ្រព្យសម្បត្តិ​ដែល​គាត់​មាន គឺ​អាច​ទិញ​រថយន្ត​ប្រណីត និង​តម្លៃ​ថ្លៃ​កម្រិត​ណា​ក៏​បាន ប៉ុន្តែ​គាត់​នៅ​តែ​ជ្រើសរើស​រថយន្ត​ធម្មតា​ៗ ទោះបីជា​គាត់​មាន​ប្រាក់​ច្រើន​យ៉ាងណា​ក្តី ៕