ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹករ​ងៀង ជា​ឱសថ​ដ៏​អស្ចារ្យ​ នឹក​ស្មាន​ដល់​!

7 ឆ្នាំ មុន

ស្លឹករ​ងៀង ជា​ឱសថ​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​ ជួយ​បន្ថយ​ជំងឺមហារីក​ថ្លើម ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង កំចាត់​ជាតិពុល​ចេញពី​ឈាមជួយ​ផ្សះ​ដំបៅ ដែល​មុត ដំបៅក្លាយ​ឲ្យ​ជា​បាន ជួយ​ស៊ែរ ចែក​គ្នា​ដឹងផង ​!

(សម្រួលអត្ថបទដោយ ៖ អ៊ាង សុផល្លែត សូមចូលទៅចុច Like ផេកហ្វេសប៊ុកផ្ទាល់ អ៊ាង សុផល្លែត Sophalleth ដើម្បីទទួល​បានចំណេះ​ដឹងថ្មីៗអំពីបច្ចេកទេសកសិកម្ម និងការព្យាបាលជំងឺ តាមបែបធម្មជាតិ) ។

ស្លឹករ​ងៀង ជា​ឱសថ​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​ ជួយ​បន្ថយ​ជំងឺមហារីក​ថ្លើម ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង កំចាត់​ជាតិពុល​ចេញពី​ឈាមជួយ​ផ្សះ​ដំបៅ ដែល​មុត ដំបៅក្លាយ​ឲ្យ​ជា​បាន ។ ជួយ​ស៊ែរ ចែក​គ្នា​ដឹងផង ​!

– ស្លឹករ​ងៀង ជា​ប្រភេទ​ស្លឹក​រុក្ខជាតិ​ដែល​ដុះ​នៅ​តាម​ព្រៃ​ភ្នំ ដែល​គេ​តែងតែ​បេះ​វាយ​កមក​ធ្វើ​អន្លក់ ឬ​ស្លរ វា​មាន​រសជាតិ​ជូរ និង​ចត់​បន្តិច តែ​ឆ្ងាញ់​បែប​ធម្មជាតិ​។
– សារធាតុ​នៅ​ក្នុង​ស្លឹករ​ងៀង​អាច​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ថ្លើម ជំនួយ​ដល់​សុខភាព​របស់​យើង និង​ជួយ​ទប់ស្កាត់​នឹង​ជម្ងឺមហារីក​មួយ​ចំនួន​ទៀត​ផង​ដែរ​។
– បើ​យើង​យក​វា​ទៅ​ផ្សំ​ជាមួយ​បន្លែ​ផ្សិត វា​សំបូ​ទៅ​ដោយ​វីតាមីន A&B ដែល​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​ភ្នែក និង​ស្បែក​របស់​យើង​។

វា​មាន​អត្ថប្រយោជន៍​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ជួយ​បញ្ចុះ​ទឹកនោម ជួយ​បន្សុទ្ធ​ឈាម បំបាត់​ការ​ឈឺសន្លាក់​ជាដើម​។
យើង​អាច​យក​វា​មក​ផ្ទាប់​ជាមួយ​បាញ់​ឆេវ នំ​បញ្ចុក នំគ្រក់ និង​ផ្សំ​ជាមួយ​មុខម្ហូប​ផ្សេង​ៗ​សម្រាប់​ការ​ទទួលទាន​។ ឯកសារយោង​៖ suksan.in.th

​លើស​ពី​នេះ ស្លឹករ​ងៀង​មាន​តួនាទី​សំខាន់​មួយទៀត​គឺ​ ៖ ជួយ​ផ្សះ​ដំបៅ ដែល​មុត រឺរ​បួស ដែល​គេ​តែង​និយាយ​ថា ដំបៅក្លាយ ជា​១00% ។

​របៀប​ប្រើ ៖ យក​ត្រួយ​រឺ​ស្លឹករ​ងៀង ដែល​ខ្ចី​ល្មម យក​មក​ទំពារ ឬ​បុក​ឲ​ម៉ត់ ហើយ​យក​ទៅ​បិត ពីលើ​កន្លែង​ដែល របួស ប្រហែល ២-៣ ថ្ងៃ ដំបៅ​នឹង​ក្រៀម លែង​ក្លាយជា​សះស្បើយ ១០០%​ ។