ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកនេះ! ម្តាយទាន់កូនប្រុស​កំពុងនៅជាមួយស្រីជា​សហាយ ផ្អើលពេញផ្លូវ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្តាយ​ដោយ​​ខឹង​កូនប្រុស​ខ្លួន​លួច​មាន​សហាយ​ ខណៈ​​មាន​ប្រពន្ធ​កូន​២​​ទៅហើយនោះ ក៏​​ជិះ​ម៉ូតូ​តាម​រក​ឃើញ​ពេល​កំពុង​​អង្គុយ​សាសង​ជាមួយស្រីនោះ ​ក៏​​​ចុះ​ទៅ​ចាប់​ស្រី​​​នោះ​វាយ​បោច​សក់​ ទាត់​ធាក់​​ផ្អើល​ពេញ​ស្ថានីយប្រេងឥន្ធនៈសូគី​ម៉ិច ស្ថិតក្នុងសង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​០៨ ​និង​២៥​នាទី​យប់​ថ្ងៃ​ទី​០៣ ​មករា ​២០១៧ ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្តាយ​ដោយ​​ខឹង​កូនប្រុស​ខ្លួន​លួច​មាន​សហាយ​ ខណៈ​​មាន​ប្រពន្ធ​កូន​២​​ទៅហើយនោះ ក៏​​ជិះ​ម៉ូតូ​តាម​រក​ឃើញ​ពេល​កំពុង​​អង្គុយ​សាសង​ជាមួយស្រីនោះ ​ក៏​​​ចុះ​ទៅ​ចាប់​ស្រី​​​នោះ​វាយ​បោច​សក់​ ទាត់​ធាក់​​ផ្អើល​ពេញ​ស្ថានីយប្រេងឥន្ធនៈសូគី​ម៉ិច ស្ថិតក្នុងសង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​០៨ ​និង​២៥​នាទី​យប់​ថ្ងៃ​ទី​០៣ ​មករា ​២០១៧ ។

តាម​សម្តី​​​ជាម្ដាយ​​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ កូនប្រុស​​​គាត់​មាន​ប្រពន្ធ​និង​កូនប្រុស​២​នាក់​ទៅ​ហើយ បែរ​​ជា​ទៅ​​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រីផ្សេងទៅវិញ ។ ទោះបីជា​គាត់​ខំប្រឹង​និយាយ​ណែនាំ​កូនប្រុសឱ្យ​​ឈប់​​ទាក់ទង​​ជាមួយ​នារី​​​នោះ ក៏​កូនប្រុស​​​គាត់​នៅ​តែ​មិន​ស្តាប់ ។ ចំណែក​​នារី​​​ជា​សហាយ​​កូនប្រុស​ ​ក៏​គាត់​ធ្លាប់​បាន​និយាយ​តាម​ទូរស័ព្ទ​ហាមប្រាម​​ឱ្យ​ឈប់​​ទាក់ទង​គ្នា​​ដែរ តែត្រូវ​នាង​មិន​ស្តាប់ដែរ ។ ​នៅ​តែ​​លួច​ទាក់ទង​​​នឹង​ណាត់ជួប​គ្នា​បន្ត​ទៀត រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ រូប​គាត់​បាន​ឱ្យ​កូនស្រី​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​តាមដាន​ឃើញ​អ្នក​ទាំង​ពីរ ​​បាន​ជិះ​ម៉ូតូ​ជាមួយ​គ្នា រួច​ហើយ​ទៅ​អង្គុយ​សាសង​ស្នេហា​នៅ​ទី​នោះ​ ទើប​​​គាត់ឱ្យ​កូន​ស្រី​ឈប់​ម៉ូតូ​ រួច​ហើយ​បាន​ដើរទៅ​ចាប់​បោច​សក់ស្រី​​នោះ​​វាយ​ទាត់​ធាក់តែម្តង ។

ទោះបីជា​កូនប្រុស​ចាប់​ក្រៀកស្រី​​​​ និង​សន្តិសុខ​ម៉ាត​ជួយ​ចាប់​ទាញ​ មិន​​​​ម្តាយ​វាយ​ស្រី​​​នោះ​ ក៏​ស្ត្រី​ជា​ម្តាយ​នៅ​តែ​វាយ​ទាត់​ធាក់​ផ្អើល​គេ​ផ្អើល​ឯង​ ហើយ​ស្រែកឱ្យ​អ្នក​ធ្វើ​ដំណើរ​មក​ជួយ​មើល​ផង​ «នេះ​​ជា​ស្រី​ដែល​ទាក់ទង​ប្តី​របស់​គេ» ។ ចំណែក​​​ស្ត្រី​រូប​នោះ​មិន​បាន​និយាយ​អ្វី​ទាំងអស់ គ្រាន់តែ​ប្រាប់​ថា បើ​ចង់​សួរ​ទៅ​សួរ​ទៅ​កូនប្រុស​របស់​គាត់​ទៅ ។ រីឯ​បុរស​ដែល​ម្តាយ​តាម​ទាន់​នោះ​ក៏​មិន​និយាយ​ស្តី​អ្វី​ដែរ ។

ខណៈ​ពេល​កើតហេតុ ​រញ៉េរញ៉ៃ​វាយ​ទាត់​ធាក់​ហើយ​ ម្ដាយ​ខាង​ប្រុស​នៅ​តែ​ដេញ​វាយ​ស្ត្រី​ជាសហាយ​របស់​កូនប្រុស​របស់​គាត់ ផ្អើល​ពេល​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​ម៉ិច​ រហូត​ទាល់តែ​ខាង​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ​មក​ជាមួយ​សម្របសម្រួល ហើយ​នៅ​តែ​ស្ត្រី​ជា​ម្តាយទប់​កំហឹង​មិន​បានរហូត​បន្តិច ។ ​ក្រោយមក ​ទើប​ឃើញ​មាន​បងប្អូន​ខាងស្រី​ជា​សហា​យ​នោះ ចេញ​ទៅ​បាត់ ចំណែក​ស្ត្រី​ជា​ម្តាយ​និង​កូន ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់​ដែរ ។