ស្រក់ទឹកភ្នែកពេលអានបណ្ដាំសរសេរទុកលើក្តារខៀន
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លា.ប់ខ្លួនចោលប្រពន្ធ និងកូនឲ្យនៅកំព្រា ព្រមទាំងបានសរសេរបណ្ដាំទុកលើក្ដារខៀនទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើល …
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លា.ប់ខ្លួនចោលប្រពន្ធ និងកូនឲ្យនៅកំព្រា ព្រមទាំងបានសរសេរបណ្ដាំទុកលើក្ដារខៀនទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើល …
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួនចោលប្រពន្ធ និងកូនឲ្យនៅកំព្រា ព្រមទាំងបានសរសេរបណ្ដាំទុកលើក្ដារខៀនទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅផ្ទះរបស់ជនរងគ្រោះដែលស្ថិតនៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកអនុសេនីយ៍ឯក ពក វណ្ណា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន ថាល់ ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធានៅស្រុកវាលវែង មានប្រពន្ធ និងកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ជនរងគ្រោះផ្ទុកមេរោគអេដស៍ជាយូរឆ្នាំមកហើយ ដោយសារតែមានការធ្វេសប្រហែសដើរលេងសប្បាយភ្លេចខ្លួនជាមួយមិត្តភក្កិកន្លងមក ហើយដោយសារជំងឺមានសភាពចុះទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃមិនអាចប្រកបមុខរបរអ្វីបាននោះទេ ធ្វើឲ្យជីវភាពគ្រួសារជួបការលំបាក ហើយកន្លងមកជនរងគ្រោះក៏ធ្លាប់សុំអង្គភាពចូលនិវត្តន៍មុនផងដែរ តែមិនបានសម្រេច ដែលធ្វើឲ្យការរស់នៅរបស់គាត់កាន់តែមានភាពស្មុគស្មាញថែមទៀត ។
លោកអនុសេនីយ៍ឯក ពក វណ្ណា ឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ កូនៗទៅរៀន ឯប្រពន្ធក៏មិននៅផ្ទះដែរ ធ្វើឲ្យជនរងគ្រោះមានឱកាសធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបានសម្រេច ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ហើយពេលប្រពន្ធកូនមកវិញ ក៏មិនបានឡើងទៅមើលដែរ ព្រោះជាប់ដាំស្លនៅខាងក្រោម លុះពេលរួចរាល់ ឡើងទៅហៅហូបបាយ ស្រាប់តែឃើញព្យួកជាប់នឹងរ៉តផ្ទះ ក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយស្រាយចំណង ប៉ុន្តែពេលដាក់ចុះមកវិញ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។
លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច បញ្ជាក់ថា មុនពេលធ្វើអត្តឃាត ជនរងគ្រោះបានសរសេរបណ្ដាំទុកនៅលើក្ដារខៀនដែលមានខ្លឹមសារថា (កូនខំរៀន ខំរក កុំលួច ភ្នែកប៉ាពិបាកមើល រកស៊ីមិនកើត ចិញ្ចឹមកូនមិនបានទៀតទេ សូមកូនចេះជួយគ្នា និងមានសំណាងល្អ) ។ ជនរងគ្រោះបានដាក់ឈ្មោះរបស់គាត់ ខុន ថាល់ និងដាក់កាលបរិច្ឆេទ ថ្ងៃច័ន្ទទី០២ ០១ ២០១៧ វេលាម៉ោង០៩ព្រឹកទៀតផង ។ ដូច្នេះបានន័យថា ជនរងគ្រោះបានធ្វើសកម្មភាពចង.កសម្លាប់ខ្លួនតាំងពីម៉ោង០៩ព្រឹកមកម្ល៉េះ ខណៈប្រពន្ធកូនមិននៅផ្ទះ ប៉ុន្តែទើបតែដឹងភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់នេះ ។
ក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច្ច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចង.សម្លាប់ខ្លួនប្រាកដមែន រួចក៏ប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ