ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​នឹង​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​តាម​តម្រូវការ

7 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ ឡាវ​មាន​ផែនការ​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ចិន​ពេញចិត្ត​នឹង​គុណភាព​អង្ករ​របស់​ឡាវ ។ នេះ​បើ​តាម​កាសែត​រដ្ឋ Vientiane Times ។

ប្រទេស​ឡាវ ៖ ឡាវ​មាន​ផែនការ​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ចិន​ពេញចិត្ត​នឹង​គុណភាព​អង្ករ​របស់​ឡាវ ។ នេះ​បើ​តាម​កាសែត​រដ្ឋ Vientiane Times ។

ឡាវ​បាន​ចាប់ផ្តើម​លក់​អង្ករ​ទៅ​ឲ្យ​ចិន​នៅ​ឆ្នាំ​២០១៥ ហើយ​គេ​រំពឹង​ថា តួលេខ​នៃ​ការ​នាំ​ចេញ​មាន​ប្រមាណ​៤.២០០​តោន​នៃ​អង្ករដំណើប និង​អង្ករ​ពណ៌​ស្វាយ​នៅ​ឆ្នាំ​២០១៦ នឹង​កើនឡើង​ដល់​ជាង​៨.០០០​តោន​នៅ​ឆ្នាំ​២០១៧ ខណៈ​តម្រូវការ​ពី​ទីផ្សារ​ចិន​កើនឡើង ។ នេះ​បើ​តាម​នាយកដ្ឋាន​កសិកម្ម​ឡាវ ។

នៅ​ខែមីនា ឆ្នាំ​២០១៥ Xuanye (Lao) Co., Ltd បាន​ក្លាយជា​ក្រុមហ៊ុននាំចេញ​អង្ករ​ឡាវ​តែ​មួយ​គត់​ទៅ​កាន់​ប្រទេស​ចិន ជាមួយនឹង​កូតា​៨.០០០​តោន តាម​រយៈ​ការ​អនុម័ត​ពី​គណៈកម្មការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិ​របស់​ចិន ។

នៅ​ក្រោម​គម្រោង​នេះ កសិករ​ជា​ច្រើន​បាន​រួមចំណែក​បញ្ចេញ​កម្លាំង​ពលកម្ម និង​ដី​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​ផ្តល់​មូលនិធិ​ផ្នែក​បច្ចេកទេស និង​ទីផ្សារ ។ បញ្ហា​ប្រឈម​ចម្បង​របស់​កសិករ​ឡាវ គឺ​ការ​ចំណាយ​ខ្ពស់​លើ​ផលិតកម្ម​ស្រូវ និង​ការ​ដឹក​ជញ្ជូន បើ​ធៀប​នឹង​ប្រទេស​ជិតខាង ។ នេះ​បើ​តាម​មន្ត្រី​កសិកម្ម​ឡាវ ។

ការ​បើក​ទីផ្សារ​អង្ករ​សម្រាប់​ប្រទេស​ឡាវ បាន​បន្ថែម​តួនាទី​ដល់​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់ ក្នុង​ការ​លើកកម្ពស់​អង្ករ​ឡាវ​ជា​ផលិតផល​គំរូ​ស្តង់ដា​អន្តរជាតិ ។ ក្រសួង​នេះ​កំពុង​អនុវត្ត​គម្រោង​សាកល្បង​មួយ​ដើម្បី​ដាំ​ស្រូវ​នាំ​ចេញ​ទៅ​ចិន ស្ថិត​ក្រោម​គោលការណ៍​កិច្ច​សហប្រតិបត្តិការ​ទាំង​៤​គឺ ទឹក ពូជស្រូវ ជី និង​រដូវ​កាល ។

ការ​ចាប់ផ្តើម​នៃ​ទីផ្សារ​អង្ករ​សរីរាង្គ​ឡាវ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱកាស​យ៉ាង​សំខាន់​សម្រាប់​អង្ករ​ឡាវ​ក្លាយជា​ទីផ្សារ​ធំ​បំផុត​របស់​ពិភពលោក ដោយ​ធានា​ទីផ្សារ​សម្រាប់​កសិករ និង​លុប​បំបាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ឡាវ​ផង​ដែរ ។ នេះ​បើ​តាម​កាសែត Vientiane Times ។

ចាប់តាំងពី​ឆ្នាំ​២០០០​មក ឡាវ​បាន​នាំ​ចេញ​អង្ករ​ជាង​៣០​ម៉ឺន​តោន​ជា​រៀង​រាល់​ឆ្នាំទៅ​កាន់​ប្រទេស​វៀតណាម ថៃ ចិន និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ។

ឡាវ​គ្រោង​នឹង​ផលិត​អង្ករ​ប្រមាណ​៥​លាន​តោន​នៅ​ត្រឹម​ឆ្នាំ​២០២០ ដើម្បី​ធានា​សន្តិសុខ​ស្បៀងអាហារ​ក្នុង​ប្រទេស ។ នៅ​ឆ្នាំ​សារពើពន្ធ​នេះ ការ​ផលិត​អង្ករ​កើនឡើង​៤,១២​លាន​តោន និង​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ដល់​៤,៣៥​លាន​តោន​នៅ​ឆ្នាំ​ក្រោយ ៕