ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការដំបូងបានសន្ធឹក​ប៉ុណ្ណេះ…!

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់ (៤​នាក់​​ជា​មុខសញ្ញា​ចែកចាយ និង​២​នាក់​ជា​អ្នក​សេព) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​ច្បារ​​អំពៅ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង ព្រែក​ប្រា និង​ច្បារ​អំពៅ​ទី​២ ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​៤​ទីតាំង​ផ្សេង​ៗ​គ្នា​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​យប់​ថ្ងៃ​ទី​០១ ​មករា ​​២០១៧ ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់ (៤​នាក់​​ជា​មុខសញ្ញា​ចែកចាយ និង​២​នាក់​ជា​អ្នក​សេព) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​ច្បារ​​អំពៅ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង ព្រែក​ប្រា និង​ច្បារ​អំពៅ​ទី​២ ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​៤​ទីតាំង​ផ្សេង​ៗ​គ្នា​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​យប់​ថ្ងៃ​ទី​០១ ​មករា ​​២០១៧ ។

ជនសង្ស័យ​​​៤​​នាក់ ​​១-​ឈ្មោះ​អ៊ុំ តាំង​លី ​អាយុ​១៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។ ​​២-​ឈ្មោះ ណាត វិសាល ​អាយុ​១៦​ឆ្នាំ ជា​​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។ ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ សហការ​ជាមួយ​នគរបាល​ព្រែក​ឯង ធ្វើការ​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃខែ​ខាងលើ ចំណុច​ផ្ទះ​គ្មាន​លេខ​​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន ៥​កញ្ចប់ ( ៤​កញ្ចប់​ធំ និង១​កញ្ចប់​តូច ) ​៣​-ឈ្មោះ​ទេព ពិសិដ្ឋ ​អាយុ​៣៦​ឆ្នាំ ជា​​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ​​៤-​ឈ្មោះ​ឡេ​ង សុផល ​អាយុ​៣០​ឆ្នាំ ជាអ្នក​លក់​ក្រដាស​អនាម័យ មាន​ទីលំនៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ទាំង​២​នាក់​ត្រូវ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង១០​​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ចំណុច​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ដើម ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ដោយ​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់​តូច ដាវសា​មូរ៉ៃ​២​ដើម កូន​កន្ត្រៃ​១ កូនកាំបិត​មួយ ម៉ូតូ​១​គ្រឿង និង​វត្ថុ​តាង​គ្រឿង​ញឿ​ន​មួយ​ចំនួន​ធំ​ទៀត​ ។

ដោយឡែក​ ជនសង្ស័យ​២​នាក់​ផ្សេង​ទៀត​ គ្រាន់តែ​ជា​អ្នក​សេព ត្រូវ​បាន​ឃាត់ខ្លួន​នៅ​សង្កាត់​ព្រែក​ប្រា ​១-ឈ្មោះ​ស្មាន សា​ឡេះ អាយុ​៥០​ឆ្នាំ ជនជាតិអ៊ិ​​ស្លា​ម មាន​ទីលំនៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ និង​ម្នាក់​ទៀត​មានឈ្មោះ​ម៉ុ​ន ប៊ុ​ន​នាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ ប្រា​សាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៦​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល ក្រោយ ។

គួរ​ស​ង្គេ​ត​ឃើញ​ថា ដោយ​អនុវត្ត​ស្រប​ទៅ​តាម​យុទ្ធនាការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពីការ​បង្ក្រាប និង​លុប​បំបាត់​គ្រឿង​ញៀន ក្នុង​រយះ​ពេល៦​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដើម​ខែមករា ឆ្នាំ​២០១៧ នៅ​ពាក់កណ្តាល​ឆ្នាំ យើង​ឃើញ​ថា តាម​បណ្តា​ខណ្ឌ រាជធានី ខេត្ត ​ស្រុក ពិសេស​នគរបាល​ជំនាញ ពាក់ព័ន្ធ​មួយ​ចំនួន បាន​នឹង​កំពុង​បញ្ចេញ ​ក៏​ដូច​ជា​កំ​ដៅ​សាច់ដុំ​បណ្តើរ​ៗ​ហើយ ដោយ​បាន​បង្ក្រាបជន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ជា​ច្រើន ក្នុង​កំឡុង​ថ្ងៃ​ទី​១នៃ​៦​ខែ​ក្នុង​យុទ្ធនាការ​លុប​បំបាត់គ្រឿងញៀន​ទូ​ទាំង​ប្រទេស​​មួយ​នេះ ​។