ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ទម្លាប់​នៃ​ការ​គេង​ឱ្យ​បាន​ល្អ​សម្រាប់​កុមារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យើង​ដឹង​ហើយ​ថា ទម្លាប់​នៃ​ការ​គេង​ឱ្យ​បាន​ល្អ​មាន​សារៈសំខាន់​សម្រាប់​កុមារ ។ ប៉ុន្តែ​កាលវិភាគ​ការងារ​ដ៏​មមាញឹក​របស់​ឪពុក​ម្តាយ សកម្មភាព​បន្ទាប់​ពី​ការ​សិក្សា​នៅ​សាលារៀន និង​កិច្ចការ​ផ្ទះ​ទាំងអស់​អាច​កាត់​បន្ថយ​ពេលវេលា​គ្រួសារ​នៅ​ពេល​យប់ ហើយ​អាច​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​គេង​របស់​កុមារ ។…

រាជធានី​ភ្នំពេញ ៖ យើង​ដឹង​ហើយ​ថា ទម្លាប់​នៃ​ការ​គេង​ឱ្យ​បាន​ល្អ​មាន​សារៈសំខាន់​សម្រាប់​កុមារ ។ ប៉ុន្តែ​កាលវិភាគ​ការងារ​ដ៏​មមាញឹក​របស់​ឪពុក​ម្តាយ សកម្មភាព​បន្ទាប់​ពី​ការ​សិក្សា​នៅ​សាលារៀន និង​កិច្ចការ​ផ្ទះ​ទាំងអស់​អាច​កាត់​បន្ថយ​ពេលវេលា​គ្រួសារ​នៅ​ពេល​យប់ ហើយ​អាច​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ការ​គេង​របស់​កុមារ ។

រយៈពេល​ដែល​កុមារ​គេង​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​របស់​ពួក​គេ ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​និស្ស័យ អាកប្បកិរិយា ការ​ប្រុង​ប្រយ័ត្ន និង​សមត្ថភាព​ក្នុង​ការ​រៀន​របស់​កុមារ ។ កុមារ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ ត្រូវ​បាន​បង្ហាញ​ថា ធ្វើ​មិន​បាន​ល្អ​លើ​ការ​ធ្វើតេស្ត​ការ​ចង​ចាំ និង​ការ​យកចិត្តទុកដាក់ ។

តើ​ធ្វើ​ដូច​ម្តេច​ឱ្យ​កុមារ​គេង​គ្រប់គ្រាន់​ដើម្បី​បំពេញ​មុខងារ​បាន​ល្អ​បំផុត ? សូម​សាកល្បង​គន្លឹះ​ទាំងនេះ ដើម្បី​ជួយ​កុមារ​បង្កើត​ទម្លាប់​គេង​លក់​ស្រួល​រៀង​រាល់​យប់ ៖

១. ប្រកាន់ខ្ជាប់​នូវ​ទម្លាប់ ៖ ទម្លាប់​ចូល​គេង​ដ៏​ល្អ គឺ​ចាំបាច់​នៅ​ពេល​និយាយ​អំពី​ការ​បណ្តុះ​ទម្លាប់​គេង​ឱ្យ​បាន​ល្អ​ចំពោះ​កុមារ ។ ការ​ងូតទឹក ស្លៀក​ខោអាវ​គេង​យប់ ការ​ដុសធ្មេញ និង​អាន​សៀវភៅ​ពីរ​បី​ទំព័រ ។​ល​។ ត្រូវ​ប្រាកដ​ថា ប្រកាន់ខ្ជាប់​ជា​និច្ច ដើម្បី​ឱ្យ​កុមារ​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង និង​អាច​ធ្វើ​ចលនា​បាន​យ៉ាង​ងាយស្រួល​ក្នុង​រាល់​ទម្លាប់​ប្រចាំ​ថ្ងៃ​ប្រកបដោយ​ប្រសិទ្ធភាព​ជា​រៀង​រាល់​យប់ ។

២. កំណត់​ការ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និក ៖ កុំឱ្យ​កុមារ​ប្រើ​កុំព្យូទ័រ ទូរស័ព្ទ ឬ​មើល​ទូរទស្សន៍​យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​មុន​ពេល​ចូល​គេង ។ សកម្មភាព​លើ​អេ​ក្រង់​អេ​ឡិ​ក​ត្រូ​និក​ទាំងនេះ​អាច​រំញោច និង​អាច​រំខាន​ដល់​ការ​គេង ។

៣. រក្សា​បន្ទប់​គេង​ឱ្យ​បាន​ស្រួល ៖ ត្រូវ​ប្រាកដ​ថា បន្ទប់​របស់​កូន​អ្នក​មិន​ក្តៅ​ពេក ចង្អៀត
ពេក ឬ​ភ្លឺ​ពេក ។ ប្រសិនបើ​កូន​របស់​អ្នកខ្លាច​ភាព​ងងឹត សូម​ជ្រើសរើស​ពន្លឺ​ពេល​យប់​ដែល​នឹង​ធ្វើ​ឱ្យ​បន្ទប់​របស់​គេ​មាន​ភាព​ស្រអាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

៤. ទប់ស្កាត់​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​លាក់កំបាំង ៖ អ្នក​នឹង​មិន​ឱ្យ​កូន​របស់​អ្នក​ញ៉ាំ​កាហ្វេ​មួយ​ពែង​មុន​ពេល​គេង​ទេ ។ ប៉ុន្តែ​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​លាក់ខ្លួន​នៅ​ក្នុង​អាហារ និង​ភេសជ្ជៈ​ដែល​អ្នក​មិនដឹង ដូច​ជា ៖ សូកូឡា តែ​ដប និង​សូ​ម្បី​តែ​ទឹកក្រូច ។ មើល​អាហារ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន ហើយ​ប្រសិនបើ​កូន​របស់​អ្នក​សុំ​បង្អែម ចូរ​ឱ្យ​ផ្លែ​ឈើ​ដែល​មាន​សុខភាព​ល្អ​នៅ​ពេល​ជិត​ចូល​គេង ។

៥. ពិនិត្យ​មើល​ការ​គេង​របស់​កុមារ ៖ ៖ កុមារ​ខ្លះ​អាច​គេង​បាន​ត្រឹម ៨ ម៉ោង ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ត្រូវការ ១០ ម៉ោង ឬ​ច្រើន​ជាង​នេះ ។ រក​មើល​សញ្ញា​នៃ​ការ​គេង​មិន​លក់​ដូច​ជា​ការ​ផ្ចង់អារម្មណ៍​ខ្លាំង ភាព​មិន​ប្រក្រតី និង​បញ្ហា​ការ​ចង​ចាំ ឬ​ការ​ផ្តោតអារម្មណ៍ ។ ប្រសិនបើ​អ្នក​ឃើញ​សញ្ញា​ទាំងនេះ សូម​ឱ្យ​កូន​របស់​អ្នក​ចូល​គេង​ឱ្យ​បាន​ឆាប់ ចាត់វិធានការ​ដើម្បី​បញ្ចៀស​ការ​ឈ្លោះប្រកែក​គ្នា​ពេល​ចូល​គេង ហើយ​ត្រូវ​អនុវត្ត​តាម​ទម្លាប់​ចូល​គេង​ជា​រៀង​រាល់​យប់ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ។ បណ្តាញ​គ្រឹះ​ស្ថា​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បើក​ដំណើរការ​បណ្តាញ​អប់រំ​ថ្មី​បន្ថែម​ទៀត​គឺ «​សាលារៀន​សហគមន៍ ២១» នៅ​តំបន់​ក្រាំងធ្នង់ និង​តំបន់​ព្រែក​អញ្ចាញ ។

សាលារៀន​មានកម្ម​វិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ជាមួយ​តម្លៃ​សមរម្យ និង​បញ្ចូល​កម្មវិធី​ទម្លាប់​ល្អ​ទាំង ៧ សម្រាប់​បុគ្គល​ឆ្មើ​ម កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ និង​កម្មវិធី STEM ។ សាខា​ទាំង​ពីរ​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រៀងរាល់ថ្ងៃ ។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 092 24 31 68 / 071 95 55 837 ។