ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្កើតទីតាំងអុជកាំជ្រួចផ្ទាល់លើខ្នងភ្នំដងរ៉ែក

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ​៖ ​ទីតាំង​អុជ​កាំជ្រួច​ដែល​បាន​រៀបចំ​ឡើង​នៅ​លើ​ខ្នងភ្នំ​ដងរ៉ែក ​ត្រូវ​បាន​ធ្វើ​ពិធី​សែនព្រេន ​និង​សម្ភោ​ធ​កាត់​ខ្សែបូ​ឱ្យ​ដំណើ​រការ​អុជ​កាំជ្រួច​ភ្នាល់​​គ្នា ​កាលពីព្រឹក​ថ្ងៃ​ទី​២៧ ​កក្កដា​ ឆ្នាំ​២០២២​ ដែល​ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​ចំណុច​ចង្អូ​ថ្ម ក្នុងភូមិ​ជាំ​…

ខេត្ត​ឧត្តរមានជ័យ ​៖ ​ទីតាំង​អុជ​កាំជ្រួច​ដែល​បាន​រៀបចំ​ឡើង​នៅ​លើ​ខ្នងភ្នំ​ដងរ៉ែក ​ត្រូវ​បាន​ធ្វើ​ពិធី​សែនព្រេន ​និង​សម្ភោ​ធ​កាត់​ខ្សែបូ​ឱ្យ​ដំណើ​រការ​អុជ​កាំជ្រួច​ភ្នាល់​​គ្នា ​កាលពីព្រឹក​ថ្ងៃ​ទី​២៧ ​កក្កដា​ ឆ្នាំ​២០២២​ ដែល​ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​ចំណុច​ចង្អូ​ថ្ម ក្នុងភូមិ​ជាំ​ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ​ ។

ក្នុង​​​ពិធី​សម្ភោ​ធ​បើក​ឱ្យ​ដំណើរការ​អុជកាំជ្រួចនេះ​ដែរ​ គេ​​សង្កេត​ឃើញ​មាន​វត្តមាន​លោក ឃិ​ន ញាណ​ អភិបាលរង​ខេត្តឧត្តរមានជ័យ, ​លោក​ហោ ជិន​វិ​រះ​យុទ្ធ​ អភិបាលស្រុក​អន្លង់​វែង, មន្ត្រី​រាជ​ការ, មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ​, លោក​មេបញ្ជាការ, លោក​មេ​បញ្ជា​រង​កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ភេទ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​បាន​ចូលរួម​ ។

ទាក់ទិន​ទៅ​និងការអុជ​កាំជ្រួច​នេះ​ អ្នក​យក​ព័ត​មានបាន​ធ្វើ​បទ​សម្ភាស​ន៍ជាមួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ ជា​ពិសេស​លោក​អៀម សំ​អេ​ន ជា​មេ​ភូមិ​ជាំ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែលថា ក្នុង​ការ​លេងល្បែង​អុជ​កាំជ្រួច​នេះ គឺ​​ប្រជាពលរដ្ឋ​ថៃ​កំពុង​ពេញ​និយម​ចូល​ចិត្ត​លេងណាស់ ។

ចំណែក​អ្នក​ភូមិ​និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ចំណុច​ចង្អូ​ថ្ម​ ក្បែ​រទីតាំង​អុជកាំជ្រួច​ មិន​មាន​ចោទ​ជា​បញ្ហា​អ្វីនោះ​​ទេ ។ កន្លង​ទៅ ​ក្រុមហ៊ុន​​បាន​ជួយ​កសាង​ផ្លូវថ្នល់ ដាំ​សូ​ឡា​តាម​ដងផ្លូវ​បំភ្លឺ លើស​ពី​នេះ​បាន​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត នុង​ជួយ​នូវ​ថវិកា​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត តែ​សំខាន់​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រត់​ម៉ូតូ​ ឬ​រថយន្ត​ដឹក​ប្រជាពលរដ្ឋ​ថៃ​ កុំឱ្យ​បើកបរ​លឿន​ពេក​ ។

​​គួររំលឹកថា ​ល្បែង​អុជ​កាំជ្រួច​នេះ​ គឺកើតមានតាំងពី​​អំឡុង​ឆ្នាំ​២០១៦ ​និង​២០១៧​ បាន​នាំ​ចូល​អុជ​លេង​ភ្នាល់​​របស់​ប្រពល​រដ្ឋ​រួច​មក​ហើយ​ផង​ដែរ តែ​នា​ពេល​នេះ ​ត្រូវ​បាន​នាំ​ចូល​មក​ទៀត​ហើយ​ក្នុង​ការ​លេង​ផ្នា​ល់​គ្នា​នេះ​មាន​តែ​ពលរដ្ឋ​ថៃ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ចូល​លេង​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ