ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ទាំង​6​នៃ​ជំងឺមហារីក​ចុក​ពោះវៀនធំ​ឬ​រន្ធ​គូទ

8 ឆ្នាំ មុន

រន្ធ​គូទ​គឺជា​ផ្នែក​ចុង​ក្រោយ​បំផុត​នៃ​ពោះវៀនធំ ។ ពេល​ខ្លះ​សញ្ញា​ព្រមាន​នៃ​ជំងឺមហារីក​រន្ធ​គូទ​មាន​គ្រប់គ្រាន់​ដើម្បី​កំណត់​អត្តសញ្ញាណ​ថា មនុស្ស​ម្នាក់​នោះ បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​នេះ​ហើយ ឬ​អត់ ។ ប៉ុន្តែ​ពេល​ខ្លះ

រន្ធ​គូទ​គឺជា​ផ្នែក​ចុង​ក្រោយ​បំផុត​នៃ​ពោះវៀនធំ ។ ពេល​ខ្លះ​សញ្ញា​ព្រមាន​នៃ​ជំងឺមហារីក​រន្ធ​គូទ​មាន​គ្រប់គ្រាន់​ដើម្បី​កំណត់​អត្តសញ្ញាណ​ថា មនុស្ស​ម្នាក់​នោះ បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​នេះ​ហើយ ឬ​អត់ ។ ប៉ុន្តែ​ពេល​ខ្លះ រោគ​សញ្ញា​នៃ​ជំងឺមហារីក​រន្ធ​គូទ​នឹង​មិន​បង្ហាញ​ចេញ​លុះត្រា​ដល់​ដំណាក់កាល​ចុង​ក្រោយ ដូច្នេះ​វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​កំណត់​សញ្ញា​ព្រមាន​នៃ​ជំងឺមហារីក​រន្ធ​គូទ ។ ស្វែង​យល់​បន្ថែម​ទៀត​អំពី​រោគ​សញ្ញា​នៃ​ជំងឺមហារីក​រន្ធ​គូទ​តាម​អត្ថបទ​ខាងក្រោម​នេះ ៖

១-​ការ​ហូរ​ឈាម​តាម​រន្ធ​គូទ ៖ សញ្ញា​ព្រមាន​មួយ​នៃ​ជំងឺមហារីក​រន្ធ​គូទ គឺ​ការ​ហូរ​ឈាម​នៅ​តំបន់​រន្ធ​គូទ​នោះ ។ អ្នក​មិន​គួរ​មិន​អើពើ​នឹង​ការ​ហូរ​ឈាម​តាម​រន្ធ​គូទ​នេះ​ទេ ហើយ​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ។

២-​រមាស់​រន្ធ​គូទ ៖ ជួនកាល​អ្នក​អាច​មាន​បទ​ពិសោធ​មួយ​ចំនួន​ដូច​ជា​ការ​រមាស់​នៅ​តំបន់​រន្ធ​គូទ​នេះ ។ នេះ​អាច​ជា​ផ្នែក​មួយ​នៃ​ការ​មាន​រោគ​សញ្ញា​នៃ​ជំងឺមហារីក​រន្ធ​គូទ ។

៣-​ដុំ​ពក ៖ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មាន​ដុំ​សាច់​នៅ​នឹង​រន្ធ​គូទ ។ អ្នក​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​គ្រូពេទ្យ ដោយសារ​វា​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺមហារីក​រន្ធ​គូទ ។

៤-​ឈឺ​នៅ​រន្ធ​គូទ ៖ ការ​ឈឺចាប់​យ៉ាង​ខ្លាំង ឬ​មាន​អារម្មណ៍​ណែន​ពេញ​រន្ធ​គូទ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺមហារីក​រន្ធ​គូទ​ដែល​លេចធ្លោ​បំផុត​។

៥-​ការ​ផ្លាស់​ប្តូរ​ចលនា​ពោះវៀនធំ ៖ ការ​ផ្លាស់​ប្តូរ​ដែល​អាច​មើលឃើញ​ភាគច្រើន​នៅ​ក្នុង​ចលនា​របស់​ពោះវៀន គឺ​មាន​លាមក​មាន​ទំហំ​រួម​តូច ។

៦-​ហូរ​ទឹករំអិល​មិនធម្មតា ៖ សញ្ញា​ព្រមាន​ដ៏​គ្រោះថ្នាក់​បំផុត​នៃ​ជំងឺមហារីក​រន្ធ​គូទ គឺ​ការ​ហូរ​ទឹករំអិល​មិនធម្មតា​ពី​រន្ធ​គូទ អ្នក​មិន​ត្រូវ​មិន​អើពើ​ពី​រោគ​សញ្ញា​នេះ​ដាច់ខាត ៕​