ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្លៀង​​ធ្លាក់​ជាប់ៗគ្នា ​បំផ្លាញ​ផលដំណាំ​សណ្តែកដី​​ប្រជា​កសិករ​​​​នៅ​​​ក្រុង​​សំរោង

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ​ ៖​ កសិករ​​ផលដំណាំ​កសិកម្មនៅ​ក្នុង​បណ្តា​ស្រុក និង​ក្រុង​ បាន​នាំ​គ្នារអ៊ូររទាំ​​ថា បើទឹកភ្លៀង​​​ធ្លាក់​ជា​បន្ត​បន្ទាប់គ្នាបែបនេះ នឹង​​បង្ក​ឱ្យ​ដំណាំ​ផ្នែក​កសិកម្ម​ ដូច​ជាសណ្តែកដី សណ្តែក​​បាយ សណ្តែក​សៀង​…

ខេត្ត​ឧត្តរមានជ័យ​ ៖​ កសិករ​​ផលដំណាំ​កសិកម្មនៅ​ក្នុង​បណ្តា​ស្រុក និង​ក្រុង​ បាន​នាំ​គ្នារអ៊ូររទាំ​
​ថា បើទឹកភ្លៀង​​​ធ្លាក់​ជា​បន្ត​បន្ទាប់គ្នាបែបនេះ នឹង​​បង្ក​ឱ្យ​ដំណាំ​ផ្នែក​កសិកម្ម​ ដូច​ជាសណ្តែកដី សណ្តែក​​បាយ សណ្តែក​សៀង​ និង​ដំឡូង​មី​ នឹងត្រូ​វ​​រលួយ​ដើម​ និង​​​ខាតបង់​​ស្ទើ​រទាំងស្រុង​ហើយ។

កសិករ​ម្នាក់​ឈ្មោះ ប៉ុ​ល ឃឿ​ន ភេទ​ប្រុស​ អាយុ​៧០​ឆ្នាំ​ ជា​ម្ចាស់​ចំការ​រស់នៅ​ភូមិ​ពុល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​អះអាង​ទាំង​ទឹកមុខ​ស្រគត់ស្រគុំ​ឱ្យ​ដឹង ​កាលពី​ថ្ងៃ​ទី​២៦​ កក្កដា​ ​ថា គាត់​មានមុខ​របរ​ដាំ​សណ្តែកដី​នេះ​ រយៈពេល​ដប់​ឆ្នាំ​មក​ហើយ ពុំដែល​ជួប​នូវ​កត្តា​ធម្មជាតិ ​ដោយ​សារ​មាន​ជំនន់​ទឹកភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​បែប​នេះ​ទេ ។ ដែល​បណ្តាល​ឲ្យ​ផលដំណាំ​សណ្តែក​ដី​របស់​គាត់​ខូចខាត​អស់​ពាក់កណ្តាល ។

​លោកបន្តថា ណាមួយ​ត្រូវ​ជិត​ដល់​រដូវ​ប្រ​មូល​ផល​ទៅ​ហើយ​ ក៏​ត្រូវ​ចំ​ពេល​មេឃ​ភ្លៀង​ធ្វើ​ឱ្យ​គាត់​បង្ខំចិត្ត​ដក​ស​ណ្តែក​ដី ​ដើម្បី​យក​ទៅ​លក់​បោះ​ឱ្យ​ម៉ូយ​ក្រែង​នឹង​បាន​ថវិកា​​មក​វិញ​ខ្លះ បើសិនជា​គាត់​ហ៊ាន​ទុក​បន្ត​ទៀត ​សណ្តែកដី​វា​នៅ​ល្អ​តែ​ដើម​ប៉ុណ្ណោះ ​ណាមួយ​វា​អាច​នឹង​រលួយ​មើម ពេល​យើង​ដក​​មក​វា​បាន​តែ​ដើម ។ រីឯ​មើម​របស់​វា​វិញ​ អាច​នៅ​កប់​ក្នុង​ដី​ណាមួយ​សណ្តែកដី​វា​មាន​សភាព​ឡើង​ពណ៌​ខ្មៅ​ទៀត​ផង​។

ម្ចាស់​ចំការ​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា ផ្ទៃដី​ដែល​គាត់​ដាំ​សណ្តែកដី​នៅ​ត្រង់​ចំណុ​ច​ខាងលើ​នេះ​មាន​ទំហំ​កន្លះ​ហិច​តា ហើយ​ការ​ដាំ​យើង​ត្រូវ​ចំណាយ​ប្រាក់​ដើមទុន​មុន​ដំបូង​ប្រហែលជា​១​លាន​រៀល​ ដូច​ជា​ត្រូវ​ទិញ​គ្រាប់ពូជ​ សណ្តែកដី​ប្រ​ភេទ​គ្រាប់​​អស់​៣០​គីឡូក្រាម ​ក្នុង​១​គីឡូ​តំលៃ​ស្មើ​ទៅ​នឹង​៧​ពាន់​រៀល ទិញ​ជី​អស់​មួយ​កា​រ៉ុ​ង​កន្លះ​ តំលៃ​ស្មើ​ទៅ​នឹង​១៧​ម៉ឺនរៀល និង​ទិញ​ថ្នាំ​បាញ់​ការពារ​សត្វ​កណ្តៀរ​កណ្តាប់​ផង​ដែរ​។

បើ​តាម​ការ​លើក​ឡើង​របស់​ម្ចាស់​ចំការគាត់​បាន​ប្រាប់​បន្ត​ថា ចំពោះ​ការ​ដាំ​សណ្តែកដី​នេះ​យើង​អាច​ដាំ​បាន​នៅ​ក្នុង​មួយ​ឆ្នាំ​បាន​ពីរ​ដង​ទៅ​៣​ដង ដោយ​ពុំរើស​ខែ​នោះ​ទេ​ ឲ្យ​តែ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​យើង​អាច​ដាំ​បាន​នៅ​ខែ​ណា​ក៏​បាន​ដែរ ។ ​ហើយ​មានរយៈ​ពេល​ត្រឹមតែ​ចំនួន៣​ខែ​ ស្មើ​ទៅ​និង​៩០​ថ្ងៃ ​គឺ​យើង​អាច​ប្រមូល​ផល​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ចាប់ពី​៣៥០០​រៀល​ឡើង​ទៅ ។

ចំ​ណែក​ការ​ថែទាំ​វិញ ​យើង​មិនសូវ​លំបាក​អី​នោះ​ទេ​ តែ​យើង​ត្រូវ​ជួល​គេ​ជំ​រះ​ស្មៅ​ខ្លះ យើង​ធ្វើ​ខ្លួន​ឯង​ខ្លះ​នៅ​ពេល​ដើម​ស​ណ្តែក​ដី​វា​លូតលាស់​ចេញ​ដើម​ចាប់ពី​កំពស់​មួយ​ច​ង្អា​ម​ដៃ​ឡើង​ទៅ ហើយ​សំខាន់​បំផុត​ទៀត​នោះ​យើង​ត្រូវធ្វើ​ស្មៅ​តាម​ជើង​រង​ឱ្យ​បាន​ស្អាត​ល្អ កុំ​ឲ្យ​ស្មៅ​ដុះ​ច្រើន​ដាក់​ជី​បន្ថែម​ហើយ​ស្រោច​ទឹកជា​ប្រចាំ​ថ្ងៃជា​ការ​ស្រេច​។

សូម​បញ្ជាក់​ថា សណ្តែកដី​ដែល​កំពុង​រង​នូវ​ទឹកភ្លៀង​ជោក​ជាំ​ ហើយ​នៅ​សេសសល់​នេះ​ជាក់ស្តែង​ម្ចាស់​ចំការ​គាត់​បាន​និយាយ​ថា បើសិនជា​គាត់​ដក​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ បាន​ប្រាក់​មក​វិញ​យ៉ាងច្រើន​ណាស់ ​បាន​ត្រឹម​៤០​ទៅ​៥០​ម៉ឺននឹង​អស់ហើយ ​ដូចនេះ​នៅ​ក្នុង​រដូវវស្សា​នេះ​គាត់​ត្រូវ​ខាតបង់​អស់​ពាក់កណ្តាល ។ ចំពោះ​​មូលហេតុ​ដែល​នាំ​ឲ្យ​ខូ​ត​ខាត​ផលដំណាំ​នោះ​គឺ​មក​ពី​កត្តា​ធម្មជាតិ​មេឃ​មាន​ភ្លៀង​ធ្លាក់​មក​ជោកជាំ​ច្រើន​ពេក បើ​ធៀប​ទៅ​នឹង​រៀង​រាល់​ឆ្នាំ​កន្លង​មក​។

អត្ថបទសរសេរ ដោយ