ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ប្រើ​កាំ​ភ្លើ​.​ង​ជ័រ និង​ប៉័ងតោ​ប្លន់​លុយ​ជាង​១​ពាន់​ដុល្លារ​នៅ​កន្លែង​អ៊ី​ន​ធើ​រ​ណេ​ត

1 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​មុខសញ្ញា​ប្រើ​កាំ​ភ្លើ​.​ង​ជ័រ និង​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​មុខសញ្ញា​ប្រើ​កាំ​ភ្លើ​.​ង​ជ័រ និង​កាំបិតប៉័ងតោ​ប្លន់​យក​លុយ​នៅ​កន្លែង​អ៊ី​ន​ធើ​រ​ណេ​ត ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ម្នាក់​មានឈ្មោះ យក់ ប្រា​វីត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ត្រូវ​បាន​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ មិត្ត វី​រះ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពេល​ចាប់ខ្លួន គឺ​ស្នាក់​នៅផ្ទះ​ជួល​ដូច​គ្នា ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​ចោរ​មួយ​ក្រុម​បាន​ចូល​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំ​ភ្លើ​.​ង (​ជ័រ​) និង​កាំបិត​ភ្ជង់​គំ​រា​.​ម​ប្លន់​ជន​រង​គ្រោះ​យក​ប្រាក់​ប្រមាណ ១ ៥០០ ដុល្លារ​អា​មេ​រិ​ក ដែល​ប្រព្រឹត្ត​នៅ​ចំណុច​កន្លែង​អ៊ី​ន​ធើ​រ​ណេ​ត ចំណុច​ផ្ទះ​លេខ​១៥២ ផ្លូវ​លេខ​២៥៥ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​មួយ​ករណី​ទៀត​កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​ប្លន់​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​សន្សំ​កុសល ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើត​មាន​អំពើ​ប្លន់​នោះ និង​ទទួល​បាន​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សុខ ហេង អធិ​ការ​នគរបាល​ខណ្ឌទួលគោក កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ បាន​សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២ បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ប្លន់​នោះ​បាន​ចំនួន​២​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សំណុំរឿង​ខាងលើ​នេះ ក៏​បាន​ស្ថិត​នៅ​ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ រួច​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ