ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវធ្វើ​ជា​មនុស្ស​រឹង​មាំ និងទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួនឯង

1 ឆ្នាំ មុន

ព្រះ​មហា ស៊ឹ​ម សានិ​ត​បាន​ពន្យល់​ថា ត្រូវធ្វើ​ជា​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​ម្នាក់ដែល​មាន​ភាព​ឈ្លាសវៃ រឹង​មាំ ទន់ភ្លន់ ច្បាស់លាស់ ស្មោះត្រង់ មាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួនឯង…

ព្រះ​មហា ស៊ឹ​ម សានិ​ត​បាន​ពន្យល់​ថា ត្រូវធ្វើ​ជា​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​ម្នាក់ដែល​មាន​ភាព​ឈ្លាសវៃ រឹង​មាំ ទន់ភ្លន់ ច្បាស់លាស់ ស្មោះត្រង់ មាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួនឯង ចេះ​ភ្ញាក់រឭក ឬ​មាន​សតិសម្បជញ្ញៈ ព្យា​យា​ម ប្រឹងប្រែង និង​មាន​ភាព​សកម្ម​នៅ​ក្នុង​ជីវិត មិន​ធ្វេសប្រហែស និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ។

មូលហេតុ​ដែល​ប៉ុន្មាន​ចំណុច​ខាងលើ​នេះ ពិតជា​មាន​តម្លៃ​សម្រាប់​ជីវិត​របស់​យើង​គ្រប់​គ្នា​នៅ​ក្នុង​សង្គម ក្នុង​អត្តភាព​ជា​មនុស្សទើប​បណ្តាល​ឱ្យ​ព្រះ​អង្គ​សរសេរ​នូវ​សេចក្តី​ទាំងនេះ​នៅ​ក្នុង​ទី​នេះ ។ យើង​ត្រូវ​ចង​ចាំ​ថា បើសិនជា​យើង​គ្រប់​គ្នា​ខិតខំប្រឹងប្រែង ព្យាយាម ធ្វើ​អ្វី​សព្វបែបយ៉ាង​ហើយ នៅ​តែ​មិន​បាន​ផ្លែផ្កា ក៏​យើង​មាន​ភាព​គួរ​គប្បី​ចំពោះ​ខ្លួនឯង​ដែរ ព្រោះ​ហេតុ​ថា អ្វី​សព្វបែបយ៉ាង មិនមែន​ចេះ​តែ​កើតឡើង​ទៅ​តាម​ការ​ចង់បាន​របស់​មនុស្ស​ឡើយ ។

មាន​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់បាន​សេចក្តីសុខ​ក្នុង​ជីវិត ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចសេចក្តី​ប្រាថ្នា​របស់​ខ្លួន ប៉ុន្តែ​មនុស្ស​មិនជា​ច្រើន​ប៉ុន្មាន​ឡើយ ដែល​សម​តាម​បំណងប្រាថ្នា​របស់​ខ្លួន ។

ហេតុ​ដូច្នេះ សូម​យើង​គ្រប់​គ្នា​បន្តដំណើរ​ទៅ​មុខ ប្រកបដោយ​សេចក្តី​ព្យាយាម ព្រម​ជាមួយនឹង​សតិសម្បជញ្ញៈ ភាព​ជឿជាក់ និង​សេចក្តី​ក្លាហាន ហើយ​ចូរ​កុំ​តូចចិត្ដ ក្រៀមក្រំ និង​មាន​វិប្បដិសារៈ​ចំពោះ​ជោគវាសនា​របស់​ខ្លួនឯង​ឡើយ មានជីវិត​ត្រូវ​មាន​សង្ឃឹម ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ