ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃផ្សៃ​ណាស់ ! យក​ម្រាមដៃ​រុក​ប្រដាប់​ភេទ​រហូត​ចេញ​ឈាម​ជា​ច្រើន​លើក

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​ប្រើ​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ​ក្មេង​ស្រី​អាយុ​១០​រហូត​ចេញ​ឈាម​ជា​ច្រើន​លើក …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បាន​ប្រើ​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ​ក្មេង​ស្រី​អាយុ​១០​រហូត​ចេញ​ឈាម​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុងផ្ទះ​ជួល​លក់​គ្រឿងក្លែម​របស់​ខ្លួន​នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ។

មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ យឹ​ម សុភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ​២​នាក់ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ក្រុង​តា​ខ្មៅ សព្វថ្ងៃ​ជួល​ផ្ទះ​ឈ្មោះ មុំ នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ប្រកប​របរ​លក់​គ្រឿងក្លែម ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១០​ឆ្នាំ ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​រស់នៅ​ជាមួយ​ម្ដាយមីង ។

មន្ត្រី​ដដែល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែធ្នូ ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរមក​លេង​នៅ​ម្តុំ​ផ្ដុំ​ឈ្មោះ មុំ ដែល​នៅ​ជិត​កន្លែង​លក់​សាច់​ក្លែម​របស់​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​កំពុង​តែ​អាំង​សាច់​លក់ ពេល​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ជនសង្ស័យ​ក៏​ដើរទៅ​មក​រក ស្រាប់តែ​ក្មេង​ស្រី​រង​គ្រោះភ័យ​រត់​ចូល​ក្នុង​បន្ទប់​របស់​ឈ្មោះ មុំ តែ​ម្តង ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ទាញ​ទ្វារ​បិទ ហើយ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​យក​ម្រាមដៃ​កណ្តាល​រុក​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​រហូត​ដាច់​ចេញ​ឈាម តែ​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ស្រែក ឬ​ក៏​និយាយ​ប្រាប់​នរណា​ម្នាក់​ឲ្យ​បានដឹង​ឡើយ ព្រោះ​ខ្លាច​ជនសង្ស័យ​វ៉ៃ ហើយ​ក៏​ចេញ​ទៅ​វិញ​ទៅ ។ លុះដល់​ថ្ងៃ​ទី​២៨ ខែធ្នូ នៅ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​រៀន​នៅ​សាលា​អង្គការ NAPiC ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ស្រាប់តែ​អ្នកគ្រូ​បង្រៀន​នៅ​សាលា​នោះ​បានឃើញ​នាង​មាន​ហូរ​ឈាម​ជាប់​សំពត់ ក៏​បាន​សួរនាំ​ទើប​នាង​ប្រាប់​រឿងហេតុ​ដែល​បាន​កើតឡើង​ទាំងអស់​ឲ្យ​អ្នក​គ្រួ​ដឹង ។

ក្រោយមក​អ្នកគ្រូ​នៅ​អង្គការ​ក៏​បាន​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ រួច​បាន​ប្រាប់​ទៅ​ម្តាយមីង​នាង​ឱ្យ​នាំ​នាង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កំពង់​សំណាញ់​តែ​ម្តង ។

តាម​ការ​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទៀត​ថា ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​មក​លើ​ខ្លួន​ជា​ច្រើន​ដង​រួច​មក​ហើយ ចាប់តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០១៦ គឺ​នៅ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជួយ​លាងចាន និង​ពេល​ទៅ​លេង​នៅ​ទីនោះ ពេល​ធ្វើ​សកម្មភាព​នោះ​ដោយ​ជនសង្ស័យ​បាន​ឲ្យ​លុយ​បន្តិចបន្តួច ឬ​ឲ្យ​ស្ករ​គ្រាប់​ញុំ និង​ឲ្យ​មើល​រឿង​សិច​តាម​ទូរស័ព្ទ​ដៃ ដោយនៅ​ពេល​ប្រព្រឹត្ត​ម្តង​ៗ​ជនសង្ស័យ​បាន​គំរាម​រក​វាយ​ក្មេង​រង​គ្រោះ បើសិនជា​ហ៊ាន​និយាយ​ប្រាប់​គេ ទើប​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ណា  រហូត​លើក​ក្រោយ​នេះ​មាន​ធ្លាក់ឈាម​ទើប​បែក​ការណ៍​តែ​ម្ដង ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា បើ​ទោះបី​មានការ​ចោទប្រកាន់​បែប​នេះ​ក្ដី ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ក្មេង​ស្រី​រង​គ្រោះ​នោះ​ទេ បើ​ទោះបី​នគរបាល​បាន​ជីក​កកាយ​សួរ​ជនសង្ស័យ​យ៉ាងណា​ក៏​ដោយ ក៏​ជនសង្ស័យ​នៅ​តែ​ឆ្លើយ​ប​ដិ​សែ​ធ​ការ​ចោទប្រកាន់​នេះ​ដដែល ។

ទោះជា​យ៉ាងណា នគរបាល​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕