ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួលកង់បី​​នាំ​មិត្តស្រី​ទៅ​ងូតទឹក​លើ​ភ្នំ​គូលែន​ ​ជួបគ្រោះអកុសល​យ៉ាងរន្ធ.ត់​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បុរសជនជាតិ​ម៉ុង​ហ្គោ​ល​លី​ម្នាក់ ជួល​ម៉ូតូកង់បី នាំ​មិត្តភក្តិ​ស្រី​ទៅ​ងូតទឹក​លេង លើ​

ខេត្ត​សៀម​រា​ប ៖ បុរសជនជាតិ​ម៉ុង​ហ្គោ​ល​លី​ម្នាក់ ជួល​ម៉ូតូកង់បី នាំ​មិត្តភក្តិ​ស្រី​ទៅ​ងូតទឹក​លេង លើ​ខ្នងភ្នំ​គូលែន បណ្តាល​ឱ្យ​ល.ង់​ស្លា.ប់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​លើ​ខ្នងភ្នំ​គូលែន​​ កាលពីវេលាម៉ោង​​​​១២​និង​​​៣០នាទីថ្ងៃត្រង់​​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ទឹកធ្លាក់​ភ្នំគូលែន​ជាន់​ទី​៣ ស្ថិត​ក្នុងភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ដសៀមរាប ​។

លោក​វរសេនីយ៍ ឯក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បានឱ្យ​ដឹង​ថា ​ភ្ញៀវ​ទេសចរជាជន​រងគ្រោះមួយរូបខាងលើ ឈ្មោះ GANZORIG MYAGMARDORJ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ជា​ជនជាតិ​ម៉ុង​ហ្គោ​ល​លី (MONGOLIA) ​កាន់​លិខិត​ឆ្លង​ដែន​លេខ E 2778114 ។

លោក​បាន​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ មុនពេលកើតហេតុ នៅ​​វេលាថ្ងៃត្រង់​​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០ ២២ ជនរងគ្រោះ​បាន​មក​លេង​ទឹកធ្លាក់​នៅ​ព្រះ​អង្គ​ធំ​ជាមួយ​មិត្តភក្តិ​ម្នាក់​​ឈ្មោះ OYUNTSENGEL MOHTOJIYGIC ភេទ​ស្រី ​អាយុ​៤៤​ឆ្នាំ​ ​កាន់​លិខិតឆ្លងដែន E 3056972 រួម​ជាមួយ នឹង​អ្នក​បើកបរ​​ម៉ូតូកង់បី​ទៀត​​ឈ្មោះ រឿ​ន រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ខេត្ត​សៀម​រាប​។

​លោកបាន​បន្ត​ថា លុះ​ពេល​មក​ដល់​ចំណុច​ទឹក​ធ្លាក់​ ពួក​គេ​ទាំង​បី​នាក់​បាន​លេង​ទឹកជា​មួយ​គ្នា បន្ទាប់​ពី​លេង​បាន​១៥​នាទី ជន​រង​គ្រោះ​ឃើញ​មិត្ត​ស្រី​លង់ទឹក ក៏​បាន​ទៅ​ជួយ​មិត្ត​ភិ​ក្ដ​ស្រី​យក​មក​ទុក​នៅ​មាត់ច្រាំង​ម្ខាង ហើយ​ខ្លួន​ក៏​បាន​បបួល​អ្នក​បើក​រត់ម៉ូតូកង់បី​ ហែល​ឆ្លង​ទៅ​ច្រាំង​ម្ខាង​ទៀត ពេល​ហែល​ទៅ​ដល់​ចំណុច​ផ្ទាំង​ថ្ម​ដែល​មានទឹក​ជ្រៅ​ ជន​រង​គ្រោះ​មាន​សភាព​អស់​កម្លាំង ​ហើយ​ក៏​តោង​ផ្ទាំង​ថ្ម​​ដែរ តែ​ដោយសារ​ផ្ទាំង​ថ្ម​មាន​សភាព​ស្លែ​កាន់​រអិល​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​តោង​មិន​ជាប់​ក៏​លេចទៅ​ក្នុង​ទឹក ចំណែក​អ្នក​បើក​ម៉ូតូកង់បី​ខំព្យាយាម​ស្រវា​ជួយ​ចាប់ដៃ​ជន​រង​គ្រោះ​ដែរ តែ​ចាប់​មិន​ទាន់​ដោយសារ​ខ្លួន​ស្ថិត​នៅ​ក្នុង​សភាព​អស់កម្លាំង​ដែរ​ ហើយ​ក៏​បាន​ស្រែក​ឲ្យ​ភ្ញៀវ​ទេសចរដទៃ​ទៀត​ជួយ​រាវរក​ជន​រង​គ្រោះ​ តែ​រក​ពុំ​ឃើញឡើយ​ ។

​លោក​បានបន្តទៀត​ថា លុះដល់​វេលា​ម៉ោង១នឹង​១៥​នាទីរសៀលថ្ងៃ​ដដែល​ ទើប​រាវរក​ជន​រង​គ្រោះ​ឃើញ​ ហើយ​ក៏​លើក​ស្រង់​មក​ដាក់​លើគោក​ បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្នងភ្នំ​បាន​រាយការណ៍​ទៅ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ចុះ​ពិនិត្យ​ស.ព​។​

បច្ចុប្បន្ន ស.ព​ជន​រងគ្រោះ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ប្រគល់​ឱ្យការិយាល័យ​នគរបាល​ជំនាញ ដើម្បី​រៀបចំបញ្ជូន​ស.ព​ទៅ​ឱ្យ​ស្ថានទូត​ម៉ុង​ហ្គោ​ល​លី យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ