ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ភី​ត​ប៊ូល​ខាំ​ក្មេង​ប្រុស​ម្នាក់ រហូត​ដល់​ស្លា​.​ប់​នៅ​វៀតណាម

1 ឆ្នាំ មុន

វៀតណាម ៖ ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ នៅ​ខេត្ត​ប៊ិ​ញ​ភឿ​ក ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ត្រូវ​ឆ្កែ​ពូជ ភី​ត​ប៊ូល (Pitbull) ដ៏​ធំ​មួយ​ក្បាល…

វៀតណាម ៖ ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ នៅ​ខេត្ត​ប៊ិ​ញ​ភឿ​ក ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ត្រូវ​ឆ្កែ​ពូជ ភី​ត​ប៊ូល (Pitbull) ដ៏​ធំ​មួយ​ក្បាល ខាំ​រហូត​ដល់​ស្លា​.​ប់ នេះ​បើ​យោង​តាម​សារព័ត៌មាន VnExpress ។

កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ឆ្នាំ​២០២២ ក្មេង​ប្រុស​រង​គ្រោះ បាន​ទៅ​លេង​ផ្ទះ​ជីដូន ដែល​រស់នៅ​ក្បែរ​គ្នា នៅ​ក្នុងភូមិ​កូវ​2 ឃុំ​ដុ​ង​ទៀន ស្រុក​ដុ​ង​ភូ ខេត្ត​ប៊ិ​ញ​ភឿ​ក ។ រហូត​ដល់​ម៉ោង​១៧​និង​៣០​នាទី ជីដូន​ឈ្មោះ ឡេ ធី​លៀន កំពុង​ដេក​លើ​អង្រឹង​មុខ​ផ្ទះ ហើយ​ក្មេង​ប្រុស​នោះ​បាន​ទៅ​លេង​ខាងក្រោយ​ផ្ទះ តែ​ម្នាក់ឯង ។

នៅ​ពេល​ក្មេង​ប្រុស​កំពុង​លេង​នោះ ស្រាប់តែ​ត្រូវ​ឆ្កែ​ភី​ត​ប៊ូល ទម្ងន់​ជាង​៣០​គីឡូក្រាម ស្ទុះ​មក​ខាំ​ដៃ និង​ក​របស់​ក្មេង​ប្រុស​រូប​នោះ​ជាប់ វា​ខាំ​ហើយ​ខាំ​ទៀត ។

ឮ​សំឡេង​ចៅប្រុស​ស្រែក ជីដូន​ក៏​ស្ទុះ​ចេញ​ទៅ​មើលឃើញ​ចៅប្រុស​ត្រូវ​ឆ្កែ​ខាំ ។ បន្ទាប់​មក ជីដូន​បាន​ដេញ​ឆ្កែ​នោះ​ចេញ ហើយ​ក៏​លើក​បី​ចៅប្រុស បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ទោះបីជា​យ៉ាងណា ដោយសារ​របួស​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ចៅប្រុស​បាន​បាត់បង់​ជីវិត នៅ​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរពេទ្យ ។

បើ​តាម​សម្តី​របស់​ជីដូន​ឈ្មោះ ឡេ ធី​លៀន បាន​ប្រាប់​ថា ឆ្កែ​ភី​ត​ប៊ូល​មួយ​ក្បាល​នេះ​ជា​របស់​អ្នក​ជិតខាង​ម្នាក់ ដែល​សុំ​ឲ្យ​គាត់​ជួយ​ចិញ្ចឹម​វា​ជា​បណ្ដោះអាសន្ន​សិន ដោយសារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គ្រួសារ​ជិតខាង​នេះ មានធុរៈ​ចេញ​ទៅ​ឆ្ងាយ ។ ទើប​អ្នកស្រី ឡេ ធី​លៀន បាន​យក​ឆ្កែ មក​ដាក់​ច្រវាក់​ក ទុក​នៅ​ក្នុង​សួន​ក្រោយ​ផ្ទះ ប៉ុន្តែ​ជា​អកុសល ក៏​កើតរឿង​បែប​នេះ​តែ​ម្តង ។

ក្រោយ​កើត មន្ត្រី​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ស៊ើបអង្កេត​ករណី​នេះ​បន្ថែម​ទៀត ផង​ដែរ ។

Pitbull គឺជា​ពូជ​សត្វ​ឆ្កែ​មួយ​ប្រភេទ ដែល​មាន​គ្រោះថ្នាក់​ខ្ពស់ ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​បណ្តាល​ឲ្យ​មាន​សោកនាដកម្ម​ជា​ច្រើន​ករណី​រួច​មក​ហើយ ដូច្នេះ​ទាមទារ​ឲ្យ​ម្ចាស់​ដឹង​ពី​របៀប​ហ្វឹកហាត់ ក៏​ដូច​ជា​ការ​ដាក់ច្រវ៉ាក់​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ