ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហាអាកាសធាតុ ធ្វើឱ្យចំនួនភ្ញៀវទេសចរ បន្តធ្លាក់ចុះ ​រយៈពេល ២ថ្ងៃចុងសប្តាហ៍​កន្លងទៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ​របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង ប្រចាំសប្តាហ៍ នាថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ បន្តធ្លាក់ចុះ គឺ​បណ្តាលមកពីកត្តាអាកាស​ធាតុ។…

រាជធានីភ្នំពេញ៖ ​របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង ប្រចាំសប្តាហ៍ នាថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២២ បន្តធ្លាក់ចុះ គឺ​បណ្តាលមកពីកត្តាអាកាស​ធាតុ។

របាយការណ៍ រយៈពេល ២ថ្ងៃនៃចុងសប្តាហ៍កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប​ចំនួន ២១៣.៥៩០នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ១៩២.០៥០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង​ចំនួន ២១.៥៤០នាក់។

ចំពោះគោលដៅទេសចរណ៍សំខាន់ៗ​ ដែលភ្ញៀវបានទៅសម្រាកកម្សាន្ត រួមមាន៖ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួន ៣៣.១៧៤ នាក់ ​ខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន៣១.៣២៣ នាក់​ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ចំនួន ២៦.៧៤៣នាក់ ខេត្តបាត់ដំបងទទួលបាន​ភ្ញៀវទេសចរចំនួន ២០.៥១២​នាក់​ រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរចំនួន ១៨.០៩៨​នាក់​ ខេត្តកណ្តាល ទទួលបានភ្ញៀវទេសចរចំនួន ១៦.២៤៥​នាក់​ ខេត្តកែប ទទួលបានភ្ញៀវទេសចរ ចំនួន ១០.៥៣១​នាក់ និង​ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរចំនួន ៨.៤៩២​នាក់​។

តួលេខខាងលើនេះ កត់សម្គាល់ថា មានការបន្តថមថយ ប្រមាណ ​៥,៦៧% ធៀបនឹងសប្តាហ៍​កន្លងមក។ មូលហេតុ ដោយសារតែអាកាសធាតុ មិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅ​គ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀង នៅតាមតំបន់មួយចំនួន។ ជាក់ស្តែងក្នុង​សប្តាហ៍កន្លងមក ទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ​៥ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើ​ដំណើរ ហើយផ្លូវតភ្ជាប់ ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុ​ងខេត្តកំពង់ឆ្នាំង ត្រូវទឹកហូរផ្តាច់ មិនអាចធ្វើដំណើរកើត។

ទន្ទឹមនោះ អាជ្ញាធរខេត្តរាជធានីខេត្ត ក៏បានជូនដំណឹង ក្រើនរំលឹក និងចាត់វិធានការចាំបាច់នានា ដើម្បីគ្រប់គ្រងស្ថានភាពជំនន់ទឹក ទៅតាមស្ថានភាពរៀងៗខ្លួនផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ