ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឌុ​បកូនៗទៅ​កា.ប់​ឫ​ស្សី​​ធ្វើ​របងផ្ទះ លុះមក​វិញ​​ជួបគ្រោះអកុសល​​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ម្តាយ​ជិះ​ម៉ូតូ​ឌុ​ប​កូន​​ម្នាក់​ទៅកា.ប់​ឬ​ស្សី ដើម្បី​យក​មក​ធ្វើ​របង ​ជា​អកុសល​ក៏​ជ្រុល​

ខេត្ត​សៀម​រា​ប ៖ ម្តាយ​ជិះ​ម៉ូតូ​ឌុ​ប​កូន​​ម្នាក់​ទៅកាប់​ឬ​ស្សី ដើម្បី​យក​មក​ធ្វើ​របង ​ជា​អកុសល​ក៏​ជ្រុល​ចង្កូតម៉ូតូ​​ធ្លាក់​ចូល​ទឹកត្រពាំង​ ​បណ្តាល​ឱ្យ​លង់​ស្លា.ប់​ទាំងម្តាយ​និង​កូន បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។

ហេតុការណ៍​​​ខាងលើ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី ២៤ កក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ទឹក​​ត្រពាំង​ស្លា​កែ​ត ស្ថិត​​ក្នុង​​ភូមិ​ប្រយុទ្ធ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ ខេត្ត​សៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ក្រុង​សៀមរាប​បាន​​កោះសន្តិភាព​​កាលពី​​វេលា​ម៉ោង​៤​និង​៥៦​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​ខែកក្កដា​ ឆ្នាំ​២០២២ កន្លងទៅ​​នេះ ​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយ និង​កូន​ដែលបាត់បង់ជីវិត​​​ខាងលើ ក្នុង​នោះ​​ស្ត្រីជាម្តាយ​​ឈ្មោះ ធឿ​ង ឈី​អី អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ និង​កូន​ឈ្មោះ ធង់ សុវណ្ណ​បញ្ញា ភេទ​ប្រុស អាយុ​៩​ឆ្នាំ មុខរបរសិស្ស ។ ជនរងគ្រោះទាំង២នាក់​មាន​ទីលំនៅ​​ក្នុង​ភូមិ​ប្រយុទ្ធ សង្កាត់​ទឹក​វិល ក្រុងសៀមរាប ​ខេត្តសៀមរាប ។

​តាម​ការ​បំភ្លឺ​ពី​ឪពុក​របស់ស្ត្រីរងគ្រោះ​​ឈ្មោះ ដាំ ធៀង អាយុ​៦៣​ឆ្នាំ មុខរបរ​កសិករ បានប្រាប់​សមត្ថកិច្ច​ឱ្យ​​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ រូប​គាត់​បានឮកូន​​ប្រាប់​ថា​ ចង់បាន​ដើម​ឬ​ស្សី​យក​មក​ធ្វើ​របង​ផ្ទះ​ ដើម្បី​ចង​ភ្ជាប់​ជាមួយ​សំណាញ់​ បន្ទាប់មក​កូនស្រី​ក៏​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ១Q-៨១៦៩ ចេញ​ទៅរ​កកា.ប់​ឬ​ស្សី នៅ​ខាងកើត​ផ្ទះ​ប្រហែល​៦០០​ម៉ែត្រ ហើយស្ត្រី​រង​គ្រោះ​បាន​បបួល​កូន​ៗទៅ​ជាមួយ​២នាក់ទៀត​ ​ដើម្បី​ជួយ​លើក​ឬ​ស្សីដែរ​ តែ​កូន​បង​មិន​ចង់ទៅ​ទេ​ព្រោះ​មិន​ស្រួល​ខ្លួន ប៉ុន្តែ​​ស្ត្រីរងគ្រោះ​នៅ​តែ​ចង់​ឱ្យទៅ​ជាមួយ​ ទើប​​កូន​បង​​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​​ស្ត្រីរងគ្រោះ​ជា​ម្តាយ ​ដោយ​បាន​មក​ខ្ចី​កាំបិ.ត​ផ្គាក់​ពី​ផ្ទះ​បង​បង្កើត​យក​ទៅ​កា​.ប់ឫស្សី ។​

តាម​ប្រភព​ដដែលបានបន្ត​ថា ក្រោយមក​ស្ត្រីរងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ឌុ​ប​កូន​ទៅ​កន្លែង​កា.ប់​ឬ​ស្សី​តែ​ម្ដង​ ទៅ​ដល់ទី​នោះ​​គាត់​ក៏​ខ្លាច​​ស្ត្រីរងគ្រោះជា​កូន​​កា.ប់​ឬ​ស្សីបាន​​ហើយ ​យក​មក​មិន​រួច​ គាត់​ក៏​បានឱ្យ​ចៅ​ប្រុស​ឈ្មោះ ម៉ី អាយុ​១២​ឆ្នាំ ទៅ​ជួយ​សែង​យក​មក​ នៅ​ពេល​ដែល​ចៅ​ឈ្មោះ ម៉ី ទៅ​ដល់​ស្រាប់តែ​ចៅប្រុសប្រាប់គាត់​​ថា កា.ប់​មិន​បាន​ទេ​ ដោយសារ​កាំបិ.តផ្គាក់​ដែល​យក​ទៅនោះ​ មិន​មុត​សោះ​ ទើប​ប្រាប់​ឱ្យមក​មុន ហើយ​​ចៅ​ឈ្មោះ​ម៉ី​ ក៏​បាន​ជិះ​កង់​មក​មុន​បាត់​ ​បន្ទាប់​មក​​​ស្ត្រីរងគ្រោះ​​ឡើង​ជិះ​ម៉ូតូឌុប​កូន​ពីរ​នាក់​ត្រឡប់​មក​ផ្ទះ​វិញ​ ស្រាប់តែ​មក​ដល់​ត្រង់​ចំណុចទឹក​​ត្រពាំង​ស្លា​កែ​ត ដែល​ជា​ត្រពាំង​ទឹក​បុរាណ ទើបនឹង​ស្ដារជីក​ថ្មី​ៗ​ក្នុងភូមិ​​​ខាងលើ ក៏​បាន​បើក​ម៉ូតូ​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ទឹក​ត្រពាំង​ដែល​ទើបនឹងជីក​តែ​ម្ដង​ តែ​​សំណាង​ល្អ​ទើប​កូន​របស់​​ស្ត្រី​​ម្នាក់​ដែល​អង្គុយ​ពីមុខ​គឺ​កូន​ប្អូន បាន​ស្រវា​ឡើងគោក​ទាន់​ ​និង​​រត់​មក​ប្រាប់​​គាត់​ជាជីតា ​និង​ជីដូន​​ថា ម៉ាក់​នឹង​បង​ ដួល​ម៉ូតូ​ធ្លាក់ចូល​ទឹក​ស្លា.ប់​ហើយ។

​​តាម​ប្រភពដដែល​បានបន្ត​ថា ​បន្ទាប់ពីលឺដំណឹងបែបនេះ គាត់​​ជិះ​កង់​ទៅ​មើល​កន្លែង​​ស្ត្រីរងគ្រោះ​​ធ្លាក់ទឹក ​ហើយ​បាន​ទៅ​ស្រវា​រាវរក​ដែរ ​តែ​មិនឃើញ​ ដោយសារ​មានការ​រំខាន​ពី​ប្ដី​ជន​រង​គ្រោះ​ទាញ ខ្វែវ​ដេញ​កា.ប់​មក​លើ​រូប​គាត់ទៀត ​ទើប​គាត់​​ពឹង​អ្នក​ភូមិ​ក្បែរ​នោះ​ដឹក​ជូន​​គាត់​មក​ផ្ទះ​វិញ ។ ​លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ទើប​មាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្អើល​ទៅ​មើល​និង​ជួយ​រាវ​រកដែរ នៅ​តែ​មិនឃើញ​ រហូត​មក​រាវរក​មក​វេលា​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើបបាន​​ប្រទះ​ឃើញ​ស.ពជនរងគ្រោះ​ទាំង​២​នាក់​ម្តាយ និង​កូន ។

តាម​ប្រភព​ដដែលបានបន្តទៀត​ថា ​កាលពីមុនស្ត្រីរងគ្រោះ​ជា​​កូនរបស់​គាត់​គឺជា​មនុស្ស​ល្អ​ធម្មតា​ទេ​ តែ​ពេល ចាប់​តាំងពី​​នាង​​មានគ្រួសារ ​បែក​ផ្ទះ​ទៅ​នៅ​ជុំ​គ្រួសារ​ជាមួយ​ប្ដីមក នាង​​មាន​អាកា​រៈ​ចេះ​តែ​មិន​ស្រួល ​ដោយសារ​មាន​គំនាប​ពី​ប្ដី​ខ្លាំង​ពេក សូ​ម្បី​តែ​ទៅ​លេង​ផ្ទះ​បងប្អូន​ក៏​មិន​បាន​ដែរ​ ទើប​ធ្វើ​ឱ្យ​​នាង​គិត​ច្រើន​មិន​ហូប​បាយ​ទឹក​ ទើប​​គាត់​យក​នាង​​ទៅ​មន្ទីរពេទ្យដើម្បីពិនិត្យ​​ព្យាបាល​ ហើយ​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា កូន​របស់​គាត់​​គិត​ច្រើន​ពេក​ បណ្ដាល​ឱ្យ​​នាង​កើត​ជំងឺស្ត្រេស​និង​បូក​ផ្សំ​ជា មួយ​នឹង​ប្ដី​របស់​​​នាង​ធ្វើបាប​ផ្លូវចិត្ត​ផង​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ​តាម​ការ​​ពិនិត្យ​ស្លាកស្នាម​ស.ព​ជនរងគ្រោះ​ទាំង​២​នាក់ រួម​មាន​ស.ពស្ត្រី​រងគ្រោះ​ឈ្មោះធឿ​ង ឈី​អី ត្រង់​រន្ធ​ច្រមុះ​ទាំង​ពី​មាន​ដី​និង​ស្លែ​ចូល​ រីឯ​ត្រង់​មាត់​មាន​ដី​និង​ស្លែ ជុំវិញ​ភ្នែក​ទាំង​ពី​មាន​ស្នាម​រង​ជាំ​គ្រាប់​តូច​ៗ ។ ដោយឡែក​ផ្នែក​ដងខ្លួន ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ។ តាមការ​ពិនិត្យ​សព​ជនរងគ្រោះ​ជា​កូនឈ្មោះ ធង់ សុវណ្ណ​បញ្ញា ត្រង់​រន្ធ​ច្រមុះ​ទាំង​ពី​មាន​ដី​និង​ស្លែ​ចូល​ រីឯ​​ត្រង់​មាត់​មាន​ដី​និង​ស្លែ ​។ ដោយឡែក​ជុំវិញ​ភ្នែក​ទាំង​ពី​មាន​ស្នាម​រង​ជាំ​គ្រាប់​តូច​ៗ និង​ផ្នែក​ដងខ្លួនពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ។

យោង​តាម​ការ​បំភ្លឺ​ពី​ឪពុក​បង្កើត​របស់​ស.ព​ស្ត្រីរងគ្រោះ​ និង​ការ​ពិនិត្យ​ស.ពជនរងគ្រោះទាំង​​២នាក់​ ​បើ​តាម​ការ​ស​និ្ន​ដ្ឋា​ន​របស់​លោកគ្រូ​ពេទ្យ​កោសល្យ​វិច័យ​ខេត្តសៀមរាប​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​​២នាក់​ស្លា.ប់​ដោយសារឈ្លក់ទឹក ​(​លង់ទឹក​បណ្ដាល​ឱ្យ​ស្លា.ប់​) ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ស.ព​ជន​រង​គ្រោះ​ទាំង​២​នាក់ ម្តាយ​និង​កូន ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ