ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! បុរស​៣​នាក់​កៀក​នារី​ម្នាក់​យក​ទៅ​បំពាន​បូក ថែម​ទាំង​ប្លន់​យក​អស់ពី​ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ចំនួន​៣​នាក់​បាន​គំ​រា​.​ម​ស្ត្រី​ម្នាក់​យក​មក​រំ​លោ​.​ភ​បូក​រហូត​បាន​សម្រេច​ទាំង​៣​នាក់ ហើយ​ថែម​ទាំង​ប្លន់​យក​ម៉ូតូ ព្រមទាំង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​បាន​គំ​រា​.​ម​ស្ត្រី​ម្នាក់​យក​មក​រំ​លោ​.​ភ​បូក​រហូត​បាន​សម្រេច​ទាំង​៣​នាក់ ហើយ​ថែម​ទាំង​ប្លន់​យក​ម៉ូតូ ព្រមទាំង​ទូរស័ព្ទ និង​គ្រឿងអលង្ការ​ទៀត ក្រោយមក​នារី​រង​គ្រោះ​ក៏​រត់​អោយ​អ្នក​ភូមិ​ជួយ និង​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ម្តុំ​ផ្លូវ​វាលស្រែ​ស្ងាត់ ស្ថិត​ក្នុងភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ នាង​រស់នៅ​ខណ្ឌដង្កោ ហើយ​ចំពោះ​សម្ភារៈ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​នោះ រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​បី​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1IS-8117, ទូរស័ព្ទ​អាយ​ហ្វ​ន ១១ និង​គ្រឿងអលង្ការ​មាន​ដូច​ជា ចិ​ញ្ជៀ​ន​មួយ​វង់ ខ្សែ​.​ក​មាស​មួយ​ខ្សែ និង​កង់ដៃ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​រក​ទិញ​អី​ហូប នៅ​ម្តុំ​ទួល​ពង្រ បន្ទាប់​មក​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កប់​ពី ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ស្ទាក់​រូប​គាត់​នៅ​ម្តុំ​ទួល​ពង្រ ហើយ​ក៏​នាំ​រូប​គាត់​មក​កន្លែង​កើតហេតុ ដោយ​គំ​រា​.​ម​ថា «​ពួក​គេ​មានកាំបិត និង​កាំភ្លើង បើ​មិន​តាម​ពួក​គេ​ទេ​នោះ ក្រុម​ជនសង្ស័យ​នឹង​ស​ម្លា​.​ប់​គាត់​ចោល​» ។

ជន​រង​គ្រោះ​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​នោះ​ក៏​បាន​ក្រៀក​គាត់​ពីក្រោយ ហើយ​ប្រាប់​ថា ពួក​គេ​ជា​ចោរប្លន់ ដែល​មាន​រហស្សនាម​ថា «​ក្រុម​ខ្លុយ​ស្រ៊ុ​ន​» នៅ​ម្តុំ​សុ​វ​ណ្ណា ធ្វើ​គាត់​ជា​ជន​រង​គ្រោះ ភ័យ ក៏​ជិះ​ម៉ូតូ​មក​ជាមួយ​ជនសង្ស័យ​ទៅ​ដល់​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​ទៅ​ដល់​ចំណុច​កើតហេតុ ផ្លូវ​ងងឹត ជនសង្ស័យ​ក៏​គំ​រា​.​ម​មិន​អោយ គាត់​ស្រែក បើ​ហ៊ាន​ស្រែក ជនសង្ស័យ​នឹង​ស​ម្លា​.​ប់​ចោល រួច​ហើយ​ជនសង្ស័យ​ក៏​បាន​ចាប់​គាត់​រំ​លោ​.​ភ​ម្នាក់​ម្តង​រហូត​បាន​សម្រេច​ទាំង​៣​នាក់ ទើង​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ ទូរស័ព្ទ និង​គ្រឿង អលង្ការ ហើយ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ ជន​រង​គ្រោះ​បាន​ស្រែកហៅ​អោយ​គេ​ជួយ​ភ្លាម​ៗ រួច​ក៏​រត់​មក​ដល់​ផ្ទះ​អ្នក​ភូមិ ក្រោយមក​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​មក​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង ។ បន្ទាប់​មក​ជន​រង​គ្រោះ ត្រូវ​បាន​នាំ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នាំ​ទៅ​មើល​កន្លែង​កើតហេតុ ដោយ​ឃើញ​សំបក​កំប៉ុង​ស្រា​បៀ​ចំនួន​៣​កំប៉ុង ព្រមទាំង​អាវ​ក្នុង និង​ខោ​ក្នុង​ចោល​នៅ​កន្លែង​កើត ហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​នាំ​ជន​រង​គ្រោះ​មក​ប៉ុស្តិ៍​នគរបាល ដើម្បី​សួរនាំ​ជន​រង​គ្រោះ និង​កសាង​សំណុំរឿង​បញ្ជូន​សំណុំរឿង​ទៅ​ជំនាញ​ព្រហ្មទណ្ឌ ខណ្ឌ​កំ​បូល ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ