ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​ម្នាក់ និង​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​រក​ឃើញ​បទល្មើស​ជាង​៥២​គីឡូក្រាម

1 ឆ្នាំ មុន
  • ភ្នំពេញ

ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ។

កាលពី​ថ្ងៃ​ទី​២១ ខែ​០៧ ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី កម្លាំង​ជំនាញ (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សាន សុ​ទ្ធី​, លោក​វរសេនីយ៍ឯក មាស ហត​, លោក​វរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ​វរសេនីយ៍ឯក ជាវ វ​ណ្ណា នាយការិយាល័យ (​ក​៥) មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិ​ត វណ្ណ​: ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ​ចំណុច​បន្ទប់​ជួល C04 ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​តា​ព្រហ្ម សង្កាត់​ព្រែ​ង​ឯង ខណ្ឌ​ច្បារ​អ​ពៅ រាជធានី​ភ្នំពេញ និង​ឆែកឆេរ​ក្នុង​បន្ទប់​ខាងលើ​ដែល​ជនល្មើស​ស្នាក់​នៅ​។

ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ដែល​មានឈ្មោះ ឆ​ន សុខា ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ហើយ​សមត្ថកិច្ច​ក៏​បាន​រឹបអូស​វត្ថុ​តាង​បាន​រួម​មាន ៖ មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៥២ គីឡូ ៦០៨.៤៦​ក្រាម​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ដែល​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ