ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​នៃ​ការ​ដាក់​សម្ពាធ​ខ្លាំង​ពេក​លើ​កុមារ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ជា​ច្រើន​ចង់​ជួយ​កូន​របស់​ពួក​គេ​ឱ្យ​ល្អ​បំផុត​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន ។ ទោះ​យ៉ាងណា​ក៏​ដោយ ឪពុក​ម្តាយ​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​ខ្លាំង​ពេក ហើយ​ការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លាំង​បែប​នេះ អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​កុមារ ។ សាលា​មិនមែន​ជា​កន្លែង​តែ​មួយ​គត់​ដែល​ឪពុក​ម្តាយ​ដាក់​សម្ពាធ​លើ​កុមារ​ទេ…


រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​ជា​ច្រើន​ចង់​ជួយ​កូន​របស់​ពួក​គេ​ឱ្យ​ល្អ​បំផុត​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន ។ ទោះ​យ៉ាងណា​ក៏​ដោយ ឪពុក​ម្តាយ​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​ខ្លាំង​ពេក ហើយ​ការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លាំង​បែប​នេះ អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​កុមារ ។ សាលា​មិនមែន​ជា​កន្លែង​តែ​មួយ​គត់​ដែល​ឪពុក​ម្តាយ​ដាក់​សម្ពាធ​លើ​កុមារ​ទេ ។ ឪពុក​ម្តាយ​ក៏​អាច​ដាក់​ការ​រំពឹង​ទុក​យ៉ាង​ខ្ពស់​លើ​កូន​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​បាន​ល្អ​នៅ​ក្នុង​កីឡា តន្ត្រី សិល្បៈ ឬ​សកម្មភាព​ផ្សេង​ទៀត ។

«​ឪពុក​ម្តាយ​ដែល​មាន​សម្ពាធ​ខ្ពស់​» ប្រហែលជា​ទទូច​ឱ្យ​កូន​ៗ​របស់​ពួក​គេ​អនុវត្ត​ជា​និច្ច និង​អនុវត្ត​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត ។ ឪពុក​ម្តាយ​មាន​ទស្សនៈ និង​វិធីសាស្ត្រ​ផ្សេង​គ្នា​ក្នុង​ការ​លើកទឹកចិត្ត​កូន​របស់​ពួក​គេ ។ ការ​ដាក់​សម្ពាធ​លើ​កុមារ​ជា​ប្រចាំ​អាច​បង្ក​គ្រោះថ្នាក់ ។ នៅ​ពេល​ដែល​វា​មាន​គ្រោះថ្នាក់ កុមារ​ដែល​មាន​អារម្មណ៍​ថា ពួក​គេ​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​អាច​ជួប​ប្រទះ​នូវ​ផលវិបាក​ជា​ច្រើន រាប់​ចាប់ពី​សុខភាព​ផ្លូវចិត្ត​រហូត​ដល់​ការ​គេង​របស់​ពួក​គេ ។

ខាងក្រោម​នេះ​គ្រាន់តែ​ជា​ផលវិបាក​មួយ​ចំនួន​នៃ​ការ​ដាក់​កុមារ​ឱ្យ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លាំង​ពេក ៖
១. អត្រា​ខ្ពស់​នៃ​ជំងឺផ្លូវចិត្ត ដូច​ជា​ការ​ការ​ថប់​បារម្ភ​ជា​ប្រចាំ ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​ផ្សេង​ទៀត ។

២. ហានិភ័យ​ខ្ពស់​នៃ​ការ​រង​របួស ពីព្រោះ​ការ​មិន​អើពើ​នឹង​ការ​ឈឺចាប់ ឬ​ការ​ត្រលប់​ទៅ​លេង​កីឡា​វិញ មុន​ពេល​របួស​បានជា​សះស្បើយ​អាច​នាំ​ឱ្យ​មានការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ។

៣. លទ្ធភាព​នៃ​ការ​កុហក និង​ការ​បន្លំ​កើនឡើង ពីព្រោះ​នៅ​ពេល​ដែល​ផ្តោត​លើ​សមិទ្ធផល​ជា​ជាង​ការ​រៀនសូត្រ ក្មេង​ៗ​ទំនងជា​បោកប្រាស់ និង​និយាយ​កុហក​ច្រើន ។

៤. បដិសេធ​មិន​ចូលរួម ពីព្រោះ​នៅ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា គោលដៅ គឺ​តែងតែ “​ក្លាយជា​មនុស្ស​ល្អ​បំផុត​” ពួក​គេ​ទំនងជា​មិន​ចូលរួម ។ ក្មេង​ដែល​មិនមែន​ជា​អ្នក​រត់លឿន​បំផុត​អាច​ឈប់​លេង​បាល់ទាត់ ហើយ​ក្មេង​ដែល​មិនមែន​ជា​អ្នកចម្រៀង​ល្អ​បំផុត​ក្នុង​ក្រុម​អាច​នឹង​ឈប់​សម្តែង​ជាមួយ​ក្រុម​ចម្រៀង ។ ជា​អកុសល នោះ​មាន​ន័យ​ថា កុមារ​នឹង​មិន​ចាប់​យក​ឱកាស​ដើម្បី​ពង្រឹង​ជំនាញ​របស់​ពួក​គេ​ទេ ។

៥. បញ្ហា​ការ​គោរព​ខ្លួនឯង ហើយ​ការ​ជំរុញ​កុមារ​ឱ្យ​ពូកែ​អាច​បំផ្លាញ​ការ​គោរព​ខ្លួនឯង​របស់​ពួក​គេ ។ ភាព​តានតឹង​ឥត​ឈប់​ឈរ​ដើម្បី​ធ្វើ​សកម្មភាព​រំខាន​ដល់​ការ​បង្កើត​អត្តសញ្ញាណ​របស់​កុមារ និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ហាក់ដូចជា​មិនល្អ​គ្រប់គ្រាន់ ។

៦. ការ​គេង​មិន​លក់ ដោយសារ​កុមារ​មាន​អារម្មណ៍​ថា មាន​សម្ពាធ​ជា​ប្រចាំ​ក្នុង​ការ​ធ្វើ​បាន​ល្អ​នៅ​សាលា អាច​នឹង​ចូល​រៀន​យឺត និង​ពិបាក​ក្នុង​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ។

ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ៖
១. មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ដើម្បី​ជួយ​កូន​របស់​អ្នក​ដោយ​មិន​ដាក់​សម្ពាធ​លើ​ពួក​គេ​ច្រើន​ពេក ។

២. លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ។ ផ្តោត​លើ​ដំណើរការ ជា​ជាង​លទ្ធផល​ចុង​ក្រោយ ។

៣. ប្រសិនបើ​អ្នករក​ឃើញ​ថា ខ្លួន​អ្នក​ដាក់​សម្ពាធ​ខ្លាំង​ពេក​លើ​កូន​របស់​អ្នក សូម​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បានជា​ការ​អនុវត្តន៍ ពិន្ទុ​តេស្ត ឬ​ភាព​ជោគជ័យ​របស់​ពួក​គេ​សំខាន់​ចំពោះ​អ្នក ។

៤. និយាយ​ជាមួយ​កូន​របស់​អ្នក​អំពី​កីឡា កិច្ចការ ការ​សម្តែង​ដែល​ពួក​គេ​កំពុង​ធ្វើ ។ ដាក់​អារម្មណ៍​របស់​អ្នកមួយ​ឡែក​សិន ដើម្បី​ទុក​ឱកាស​ឱ្យ​កូន​អ្នក​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ ។ ការ​ផ្តល់​កន្លែង​ឱ្យ​កូន​អ្នក​ឃើញ និង​ឮ​នឹង​លើកទឹកចិត្ត​ពួក​គេ ជា​ជាង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​បាន​ធ្វើ​ឱ្យ​អ្នក​ខកចិត្ត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ។ បណ្តាញ​គ្រឹះ​ស្ថា​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បើក​ដំណើរការ​បណ្តាញ​អប់រំ​ថ្មី​បន្ថែម​ទៀត​គឺ «​សាលារៀន​សហគមន៍ ២១» នៅ​តំបន់​ក្រាំងធ្នង់ និង​តំបន់​ព្រែក​អញ្ចាញ ។

សាលារៀន​មានកម្ម​វិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ជាមួយ​តម្លៃ​សមរម្យ និង​បញ្ចូល​កម្មវិធី​ទម្លាប់​ល្អ​ទាំង ៧ សម្រាប់​បុគ្គល​ឆ្មើ​ម កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ និង​កម្មវិធី STEM ។ សាខា​ទាំង​ពីរ​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រៀងរាល់ថ្ងៃ ។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 092 24 31 68 / 071 95 55 837 ។