ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក​មេឃុំ​ក​ន្ទឺ​១រំ.លោភ​យក​គម្រោង​ដី​ផ្សារ​​សាង​សង់​ភូមិ​គ្រឹះ​បាន​កំរើក​ឡើង​វិញ​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រសួងមហាផ្ទៃបាន​ចេញ​លិ​ខិ​ត្រ​មួយ​ច្បាប់ជូន​ដល់​អាជ្ញាធរ​ខេត្តបាត់ដំបង ឲ្យ​ធ្វើការ​ចុះ​ពិនិត្យ​និង​ដោះស្រាយ លើ​ទីតាំង​ដី​គម្រោង​សាងសង់​ផ្សារ​របស់​សហ​គម​ន៍នៅ​ក្នុង​ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ដែល​លោក​មេឃុំ​ក​ន្ទឺ​១ រំ.លោភ​យក​ធ្វើ​ជា​ដី​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន និងបាន​ទៅ​ប្រគល់​ទៅ​ឲ្យ​កូនប្រសារ សាងសង់​ភូមិ​គ្រឹះ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។…

ខេត្តបាត់ដំបង ​៖ ក្រសួងមហាផ្ទៃបាន​ចេញ​លិ​ខិ​ត្រ​មួយ​ច្បាប់ជូន​ដល់​អាជ្ញាធរ​ខេត្តបាត់ដំបង ឲ្យ​ធ្វើការ​ចុះ​ពិនិត្យ​និង​ដោះស្រាយ លើ​ទីតាំង​ដី​គម្រោង​សាងសង់​ផ្សារ​របស់​សហ​គម​ន៍នៅ​ក្នុង​ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ដែល​លោក​មេឃុំ​ក​ន្ទឺ​១ រំ.លោភ​យក​ធ្វើ​ជា​ដី​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន និងបាន​ទៅ​ប្រគល់​ទៅ​ឲ្យ​កូនប្រសារ សាងសង់​ភូមិ​គ្រឹះ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ នេះ​បើ​តាម​យោង​តាម​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ដែល​កោះសន្តិភាព ទើប​ទ​ទូល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី២១ កក្កដា ឆ្នាំ​២០២២​។

លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ លេខ​១២៧៣ ស ជ ណ ចុះ​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ​២០២២ ជម្រាប​ជូន​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ។ កម្មវត្ថុ នៃ​លិខិត​នេះ​៖ ស្ដី​ពី​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ Kohsentepheapdaily ដែល​បាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​លោក​មេឃុំ​ក​ន្ទឺ​១ យក​ដី​គម្រោង​សម្រាប់​ធ្វើ​ផ្សារ សង់​វិឡា​ឲ្យ​កូននៅ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​ ។ បើ​យោង​លើ​កាលបរិច្ឆេទ នៃ​លិខិត​ក្រសួងមហាផ្ទៃ គឺរដ្ឋបាល​ខេត្តបាត់ដំបង បាន​ទ​ទូល​លិខិត​នេះ​ជាង​០២​ខែ​កន្លង​មក​ហើយ តែ​រដ្ឋបាល​ខេត្ត តែ​គេ​មិន​បាន​ចុះ​ពិនិត្យ ឬ ធ្វើការ​ស្រាវជ្រាវ​លើ​ទីតាំង​គម្រោង​ដី​ផ្សារ​សហ​គម​ន៏ ដែល​មេឃុំ​ក​ន្ទឺ​១ រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជន​នោះ​ទេ​ ។

រដ្ឋបាល​ខេត្ត ទើបតែ​បញ្ជូន​លិខិត​នេះ​ បន្ត​ទៅ​កាន់​រដ្ឋបាល​ស្រុក​បាណ​ន់ តាម​រយៈ​ដីកាអម​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី ១៥ កក្កដា ឆ្នាំ​២០២២ ដើម្បី​ប្រគល់​សិទ្ធិឲ្យ​អាជ្ញាធរ​ស្រុក​បាណ​ន់ ជា​អ្នក​ដោះស្រាយ​លើ​ដី​គម្រោង​សាងសង់​ផ្សារ​សហ​គម​ន៍ដែល​មេឃុំ​ក​ន្ទឺ​១ រំ.លោ.ភ​យក​ទៅ​ឲ្យ​កូន​សាងសង់​ភូមិ​គ្រឹះ​នោះ​ទៅ​វិញ​។ ប៉ុន្តែ​យ៉ាងណា​ក្ដី លោក ស្រេង សុខា អភិបាលស្រុក​បាណ​ន់ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី ២២ កក្កដា នេះ​ថា លោក​មិន​បានដឹង ហើយ​ក៏​មិន​ទាន់​បាន​ទ​ទូល​លិខិត​របស់​ក្រសួងមហាផ្ទៃ ឬ ដីកាអម​របស់​រដ្ឋបាល​ខេត្ត​នៅឡើយ​ទេ​។

លោក​ស្រេង សុខ ហាក់​បានដឹង​ខ្លះ​ៗ​អំពី​ប្រវត្តិ​ដី​គម្រោង​បង្កើត​ផ្សារ​សគម​ន៍នៅ​ឃុំ​ក​ន្ទឺ​១ខាងលើ​នេះ​។ នេះ​បើ​តាម​លោក​បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​ ។ លោក​ស្រេង សុខា បាន​ប្រាប់​ថា «​ខ្ញុំ​មិន​ទាន់​បានឃើញ ឬបាន​
ទ​ទួល​លិខិត​ក្រសួងមហាផ្ទៃ ឬដីកាអម​របស់​រដ្ឋបាល​ខេត្តនៅឡើយ​ទេ រហូត​ដល់​ពេល​នេះ​។ ប៉ុន្តែ​ខ្ញុំធ្លាប់​បាន​ដឹង​ថា រឿង​ហ្នឹង​កើតឡើង តាំងពី​ជំនាន់​លោក ជុំ ញ៉ ធ្វើ​ជា​អភិបាលស្រុក​បាណ​ន់​ម្លេះ​»​។ លោក​អភិបាលស្រុក​រូប​នេះ​បាន​បញ្ជាក់​ថា «​សំណុំរឿង​ដី​គម្រោង​ធ្វើ​ផ្សារ​សហ​គម​ន៏ នៅ​ឃុំ​ក​ន្ទឺ​១ ខាងលើ​នេះ បាន​ឡើង​ដល់​ថ្នាក់​ជាតិ​ ។ ជា​ពិសេស ​សំណុំរឿង​នេះ​ បាន​ធ្លាក់​ក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រហូត​អង្គភាព​នេះ​កោះហៅ​សាមីខ្លួន និងអ្នក​ពាក់ព័ន្ធ​ទៅ​សួរនាំ​ទៀត​ផង​។

ដូច្នេះ​ខ្ញុំ​ស្មានថា គេ​បញ្ចប់​ទៅ​ហើយ តែ​ពេល​នេះ​បែរជា​ថ្នាក់លើ​នៅ​បន្ត​សើរើ​ទៀត តែ​យ៉ាងណា ខ្ញុំ​នឹង​ចាត់ចែង​លើ​ការងារ​នេះ នៅ​ពេល​ណា​លិខិត​ក្រសួងមហាផ្ទៃ មក​ដល់​ដៃ​ខ្ញុំ​»​។ សូម​រំ​លឹ​ង​ថា ដី​គម្រោង​សម្រាប់​សាងសង់​ផ្សារ​សហ​គម​ន៍ដែល​គេ​អះអាង​ថា ត្រូវ​លោក វ៉ា​ន់ ណែវ មេឃុំ​ក​ន្ទឺ​១ ធ្វើ​របង​ថ្ម​ហ៊ុំ​ព័ទ្ធ ដី​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន និងបាន​ប្រគល់​ឲ្យ​កូនប្រសារ​សាងសង់​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ទំហំ​ប្រហែល​៥,០០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​។

ដី​នេះ​ជា​ដី​របស់​រដ្ឋ ដែល​រដ្ឋបាល ឃុំ​ក​ន្ទឺ​១ មាន​គម្រោង​សាងសង់​ផ្សារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​លក់ដូរ ចៀសវាង​ការ​ធ្វើ​ចំណាកស្រុក​។ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០១១ ស្រាប់តែ​លោក វ៉ា​ន់ ណែវ បាន​ធ្វើ​របង​ថ្ម​រឹង​មាំ ដូច​កំផែង​វាំង​ហ៊ុមព័ទ្ធ​រំលោភ​យក​គម្រោង​ដី​ផ្សារ​នោះ​ទាំងអស់ ដែល​មន្ត្រី​មួយ​ចំនួន​អះអាង​ថា មានការ​ឃុប​​ឃិ​ត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ និងលោក ជុំ ញ៉ អតីត​អភិបាលស្រុក​បាណ​ន់ ក្នុង​អំឡុង​ដែល​អតីត​អភិ​បាល​ស្រុក​រូប​នេះ នៅ​មាន​អំណាច​ពេញ​ក្នុង​ដៃ គ្រប់គ្រង​អាណាចក្រ​ស្រុក​បាណ​ន់​ ។

លោក វ៉ា​ន់ ណែវ មេឃុំ​ក​ន្ទឺ​១ ធ្លាប់​បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព ជុំវិញ​ការ​រំលោភ​បំពាន​យក​ដី​រដ្ឋ​ខាងលើ​នេះ​ថា លោក​មិន​បាន​ទិញ​ដី​នេះ​ទេ តែ​លោក​បាន​ធ្វើការ​ដោះ​ដូរ​គម្រោង​ដី​ផ្សារ​របស់​រដ្ឋ​នេះ ជាមួយនឹង​ដី​កូនប្រសា​រ​លោក ដែល​មាន​ធំ​ជាង​គ្នា​បន្តិច​។ លោក​មេឃុំ​រូប​នេះ បាន​បញ្ជាក់​ថា ការ​ដោះ​ដូរ​នោះ ក៏​មានការ​ឯកភាព​ពី​មន្ត្រី​មូលដ្ឋាន និង លោក ជុំ ញ៉ អភិបាលស្រុក​បាណ​ន់ ដែល​លោក​នៅ​គ្រប់គ្រង​កាលសម័យ​នោះ​ដែរ​។

គេ​ង្កេ​ត​ឃើញ​សំណុំរឿង​ដី​គម្រោង​សាងសង់​ផ្សារ​សហ​គម​ន៍ដ៏​ចម្រោង​ចម្រាស់​នេះ បាន​ផ្ទុះ​ឡើង​ខ្លាំង​កាលពី​ឆ្នាំទៅ​មិ​ញ រហូត​មាន​មន្ត្រី​មួយ​ចំនួន​លួច​បញ្ជូន​សំណុំរឿង​ពុក​រលួយ​នេះ ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក
រ​លួ​យ​ទៀត​ផង​។ អំ​ឡុង​ពេល​នេះ ថ្នាក់លើ​បាន​បញ្ជា​ឲ្យ​លោក វ៉ា​ន់ ណែវ ផ្អាក​ការ​សាងសង់​ភូមិ​គ្រឹះ ជា​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​។ ប៉ុន្តែ​ពេល​នោះ​ទាំង​ក្រសួងមហាផ្ទៃ ទាំង​រដ្ឋបាល​ខេត្ត ហាក់​មិន​បាន​អើពើ​លើ​សំណុំរឿង​នេះ​ទេ​។

ក្រោយ​ពី​អង្គភាព អេ ស៊ី យូ បាន​កោះហៅ​សាមីខ្លួន​ទៅ​បំភ្លឺ ស្រាប់តែ​ក្រោយមក ក៏​បាត់​ស្ងាត់ឈឹង​ដូច​ចោរ​លួច​សេះ​រហូត​ដល់​សព្វ​ថ្ងៃនេះ ហើយ​សំណង់​ភូមិ​គ្រឹះ​របស់​កូនប្រសា​រលោក វ៉ា​ន់ ណែវ ក៏​ចាប់ផ្ដើម​ដំណើរការ​សាងសង់​រហូត​ចប់​រួចរាល់​។ ប៉ុន្តែ​យ៉ាងណា ស្រប​ពេល​ដែល​ភូមិ​គ្រឹះ​ដ៏​ធំ​អស្ចារ្យ​កូនប្រសារ លោក​មេឃុំ​ក​ន្ទឺ​១ សាងសង់​រួចរាល់ និងជិត​ដល់​ថ្ងៃខែ​សម្ភោ​ធ​ឡើង​ស្នាក់​នៅ​ទៅ​ហើយ ស្រាប់តែ​លេច​ចេញ​នូវ​លិខិត​អន្តរា​គម​ន៏​ពី​ក្រសួងមហាផ្ទៃ បញ្ជូន​មក​ឲ្យ​លោក​អភិបាលខេត្ត ចុះ​ពិនិត្យ​និង​ធ្វើ​ដោះស្រាយ​ឡើង​វិញ ​។

គេ​រង់ចាំ​មើល​ថា បើ​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត ចុះ​ដោះស្រាយ​ឡើង​វិញ លើ​សំណុំរឿង​ដី​គម្រោង​សាងសង់​ផ្សារ​សហ​គម​ន៍ខាងលើ​នេះ​មែន តើ​លោក​អភិបាលខេត្ត ត្រូវ​ដោះស្រាយ​បែប​ណា បើ​ភូមិ​គ្រឹះ​ដ៏​ធំ​មហិមា ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​របង​ថ្ម សាងសង់​រួច​ទៅ​ហើយ ? ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៏​មាន អាជ្ញាធរ​ខេត្ត ហាក់​ទាល់​តម្រិះ​ក្នុង​ការ​ដោះស្រាយ ហេតុនេះ​ហើយ ទើប​រដ្ឋបាល​ខេត្ត សម្រេច​បញ្ជូន​លិខិត​ក្រសួងមហាផ្ទៃ និង ចេញ​ដីកាអម​មួយ​ច្បាប់ប្រគល់​សិទ្ធិ​​ឲ្យ​អភិបាលស្រុក​បាណ​ន់ ជា​អ្នក​ដោះស្រាយ​ជំនួស​វិញ​៕ ​

អត្ថបទសរសេរ ដោយ