ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​លោក សម រ​ង្ស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ២០១៦

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ២០១៦ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ត​ន្តា​ទោស​លោក សម រ​ង្ស៊ី ដាក់​ព​ន្ឋ​នាគារ​ចំនួន​៥​ឆាំ្ន និង​ផ្តន្ទាទោស​ជំនួយការ​ពីរ​នាក់​ទៀត​របស់​លោក សម រ​ង្ស៊ី គឺ ឈ្មោះ អ៉ឹ​ង ជុង​លាង និង​ឈ្មោះ សត្យា សម្បត្តិ ដាក់​ពន្ធនាគារ​ម្នាក់​ៗ​ចំនួន​៥​ឆ្នាំ តែ​អនុវត្ត​៣​ឆ្នាំ តាម​មាត្រា​២៩ មាត្រា​១០៧ មាត្រា ១០៨ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​លោក សម រ​ង្ស៊ី និង​ឈ្មោះ អ៉ឹ​ង ជុង​លាង និង​ឈ្មោះ សត្យា សម្បត្តិ ដើម្បី​យក​មក​អនុវត្តន៍​ទោស​។

លោក សម រ​ង្ស៊ី និង ជំនួយការ​របស់​លោក​ទាំង​ពីរ​នាក់​ខាងលើ បាន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ  បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ ៕