ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ទឹក​អង្ករ​ដែល​អ្នក​មិន​បានដឹង

9 ឆ្នាំ មុន

ពួក​យើង​ភាគច្រើន​មិន​ដែល​គិត​ថា នឹង​ប្រើប្រាស់​ទឹក​អង្ករ​ធ្វើ​ជា​សារធាតុ​ផ្សំ​សម្រាប់​ថែរក្សា​សម្ផស្ស​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ​។ ទឹក អង្ករ​មាន​បរិមាណ​វីតាមីន និង​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ក្នុង​កម្រិត​មួយ​ខ្ពស់​ដែល​ត្រូវ​បានគេ​ដឹង​ថា​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ណាស់សម្រាប់​សុខភាព​ស្បែក និង​សក់​។ ដោយសារ​តែសារធាតុ​អាស៊ីត ferulic និង allantoin ទឹក​អង្ករ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ជា​ច្រើន ។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ទឹក​អង្ករ​សម្រាប់​រក្សា​សម្រស់ ៖

១-​សម្អាត​ផ្ទៃមុខ ៖ ទឹក​អង្ករ​អាច​ប្រើ​ជា​ទឹក​សំអាត​ផ្ទៃមុខ ដោយសារ​វា​អាច​ជួយ​ក្នុង​ការ​កម្ចាត់​ភាព​កខ្វក់ និង​ធូលី​ដី​ពី​ស្បែក​មុខ ។ អ្នក​គ្រាន់តែ​យក​សំឡី​ជ្រលក់​ក្នុង​ទឹក​អង្ករ និង​ម៉ាស្សា​វា​លើ​មុខ​របស់​អ្នក​ក្នុង​ទិស​ដៅ​ជា​រង្វង់​។ ទុក​ឲ្យ​វា​ស្ងួត និង​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់ ។ ការ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ជាមួយ​ទឹក​អង្ករ​អាច​ជួយ​រក្សា​ភាពយឺត​នៃ​ស្បែក និង​ធ្វើ​ឲ្យ​សាច់​មុខ​របស់​អ្នក​ទន់​រលោងនិង​ស​ភ្លឺ​ចែងចាំង​។ សូម​ប្រើ​ទឹក​អង្ករ​លាង​សម្អាតផ្ទៃ​មុខជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួល​បាន​ផល ប្រយោជន៍​ទាំងនេះ ។

២-​ព្យាបាល​មុន ៖ ទឹក​អង្ករ​ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល​រោគ​មុន​នៅ​លើ​ផ្ទៃមុខ​បាន​ផង​ដែរ​។ វា​ជួយ​គ្រប់គ្រង​ការ​ផ្ទុះ​បែក​គ្រាប់​មុន​នៅ​លើ​មុខ​និង​ជួយ​កម្ចាត់​ស្នាម​មុន​នៅ​លើ​ស្បែក​មុខ ។ វា​មាន​តួនាទី​រឹត​បន្តឹង​រន្ធ​ញើស​លើ​ស្បែក​មុខ ដែល​អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​មុន​បន្ថែម​ទៀត​នៅ​លើ​ស្បែក​មុខ ។

៣-​ព្យាបាល​ស្បែក​ដែល​ងាយ​រលាក ៖ ទឹក​អង្ករ​អាច​ប្រើ​ដើម្បី​ព្យាបាល​ស្បែក​ដែល​រង​ការ​រលាក ។ ការ​ប្រើ​ទឹក​អង្ករ​អាច​ជួយ​កាត់ បន្ថយ​ការ​រលាក និង​បញ្ហា​ក្រហម​នៅ​លើ​ផ្ទៃមុខ​។ យោង​តាម​ការ​សិក្សា​បញ្ហា​ជំងឺ​សើ​ស្បែក​មួយ​នៅ​លើ​អ្នក​ដែល​មាន​ជំងឺ​រលាក​ស្បែក​បាន​បង្ហាញ​ថា ការ​ងូតទឹក​រយៈពេល​15​នាទី​ជាមួយ​ទឹក​អង្ករ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​ស្បែក​រលាក​នេះ​បាន​គួរ​ឲ្យ​កត់សម្គាល់ ។

៤-​ជួយ​ឲ្យ​ស្បែក​អ្នកមាន​ពន្លឺ​ស្រស់ថ្លា ៖ ការ​លាង​សម្អាត​មុខ​របស់​អ្នក​ជាមួយ​ទឹកអង្ករ​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នកមាន​ពន្លឺ​ភ្លឺ​ស្រស់ថ្លា​។ ដោយសារ​តែ​សារធាតុចិញ្ចឹម​ដែល​សំខាន់ និង​ប្រូ​តេ​អុ​ី​ន​ដែល​មាន​វត្ត​មាននៅ​ក្នុង​ទឹក​អង្ករ ការ​លាងមុខ​ដោយ​ទឹក​អង្ករ​ធម្មតា​អាច​ជួយ​ក្នុង​ការ​បង្កើន​ផលិតកម្ម​នៃ​សារជាតិ​កូ​ឡា​ជែ​ន​ក្នុង​រាង​កាយ៕