ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ចត​យូរ ក៏​ចូល​សួរនាំ​ក្រែង​ជួយ​បាន បែរជា​បែកធ្លាយ​រឿងលក់​រថយន្ត​ក្នុង​វត្ត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សក​កម្ម​ភាព​លួច​រថយន្ត​របស់​វត្ត​យក​ទៅ​លក់ ហើយ​ក៏​ជួប​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សក​កម្ម​ភាព​លួច​រថយន្ត​របស់​វត្ត​យក​ទៅ​លក់ ហើយ​ក៏​ជួប​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដើរ​ល្បាត​នៅ​ពេល​យប់ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​តែ​ម្តង​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​អង់​តែ​ន​097 ផ្លូវ​ទៅ​ដើម​ក្រឡាញ់ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ឡុ​ង សំណាង មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រូប​នេះ​មានឈ្មោះ ផាត វ៉ា​នី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​កម្មករ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​រំ​សៃ ឃុំ​ថាប់​ស្តេត ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា កម្លាំង​ប៉ុស្តិ៍​អូរ​កំបុត​ចំនួន​០៣​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ប៉ុក រតនា នាយ​រង​ប៉ុស្តិ៍ បាន​ធ្វើការ​ល្បាត​តាម​ផ្លូវ​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ហើយ​ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក Luxus RX300 ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AK3150 ឈប់​ចត​ចោល​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​៥៨ ត្រង់​ចំណុច​អង់​តែ​ន​097 ផ្លូវ​ទៅ​ដើម​ក្រឡាញ់ ដោយ​មាន​រយៈពេល​យូរ កម្លាំង​សមត្ថកិច្ច​ក៏​ចូល​ទៅ​សួរនាំ​ម្ចាស់​រថយន្ត ក្រែងលោ​មាន​អ្វី​អាច​ឲ្យ​ជួយ​បាន ។

លោក​មេបញ្ជាការ​បញ្ជាក់​បន្ត​ថា ភ្លាម​ៗ​នោះ ម្ចាស់​រថយន្ត​ក៏​បាន​ឆ្លើយ​ថា ចង់​លក់​ឡាន​តម្លៃ​៣០០,០០០​សែន​បាត (៣​សែន​បាត​) ដោយ​លឺ​ដូច្នេះ កម្លាំង​យើង​មានការ​សង្ស័យ​ក៏​បាន​នាំ​ខ្លួន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​ការ​រ​ពារ​ព្រំដែន​គោក​លេខ​៨០៧ ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​ករណី​ចង់​លក់​រថយន្ត​ទាំង​យប់​នេះ​តែ​ម្តង​។

លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​សួរនាំ​ជនសង្ស័យ ក៏​បាន​សារភាព​ថា ខ្លួន​បាន​លួច​យក​រថយន្ត​របស់​ព្រះសង្ឃ​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត រួច​យក​មក​លក់​។ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព និង​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​វរ​សេនា​តូច​ក៏​បាន​ឃាត់​ខ្លួ​នៃ​ទាំង​មនុស្ស និង​រថយន្ត រួច​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ