ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលំបាក់​​ស៊ីទែន​ផ្ទុក​ស៊ីម៉ង់​ត៌​សម្រាប់​លាយ​បេតុង អ្នកជិត​ខាងបារម្ភពីសុវត្ថិភាព​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​ប្រភព​​ព័ត៌មាន​បឋម​​បាន​ឱ្យ​ដឹង​ថា មាន​ករី​ណ​​ស៊ីទែន​ផ្ទុក​ស៊ីម៉ង់​ត៌​សម្រាប់​

ខេត្តមណ្ឌលគិរី ៖ តាម​ប្រភព​​ព័ត៌មាន​បឋម​​បាន​ឱ្យ​ដឹង​ថា មាន​ករី​ណ​​ស៊ីទែន​ផ្ទុក​ស៊ីម៉ង់​ត៌​សម្រាប់​លាយ​បេតុង បាន​បាក់​រលំ​ បង្ក​ការ​ភ្ញាក់ផ្អើល និង​ធ្វើ​ឲ្យ​អ្នក​មាន​ផ្ទះ​ជិតខាង​នោះ ព្រួយបារម្ភ​​យ៉ាង​ខ្លាំង​អំពី​សុវត្ថិ​ភាព​ ​ខណៈ​​ហេតុ​ការ​ណ៍គ្រោះថ្នាក់​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ កក្កដា ២០២២ ​នៅ​ចំនុច​ជិត​ថ្នាល​បណ្តុះ​កូន​ឈើ​សែន​មនោ​រម្យ ស្ថិត​ក្នុង​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ណ៍​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា មុន​​ពេល​កើតហេតុ​ នា​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា គេ​ឃើញ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​រាប់​សិប​តោន​បាន​ឈប់​ផ្ទេរ​ស៊ីម៉ង់ត៍​ចេញពី​រថយន្ត​សណ្តោង បញ្ជូន​ទៅ​ស៊ីទែន​ផ្ទុក​ដែល​មាន​ជើង​ទម្រ​​កម្ពស់​ប្រមាណ​២០​ម៉ែត្រ ចំនួន​បី​។

ប្រជាពលរដ្ឋ​​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នា​ព្រឹក​ថ្ងៃ​ដដែល ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លុះ​បាន​មួយ​ស្រ​ប៉ក់​ ស្រាប់តែ​គេ​ប្រទះ​ឃើញ​ថា ​ស៊ីទែន​សម្រាប់​ផ្ទុក​ស៊ីម៉ង់ត៍​មួយ​ក្នុង​ចំណោម​បី បាន​បាក់​ទ្រេត​ដល់​ដី​ហុយ​ទ្រលោម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ជុំវិញ​ករណី​​ខាងលើនេះ ថៅកែ​សំណង់​ឈ្មោះ ឆៃ លី ដែល​សង់​គ្រឿងចក្រ​ខ្នាត​ធំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​នេះ ត្រូវបាន​លោក លឹ​ម សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សូ​រិ​យោ​ដី ខេត្តមណ្ឌលគិរី ឱ្យ​ដឹង​យ៉ា​ង​ខ្លី​ថា ​«​ចាំ​ឲ្យ​ជំនាញ​ឆែក​សិន​»​។

ដោយឡែក​លោក តូ​ច​ សុធា​រ៉ា ប្រធាន​មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​ន​វា​នុ​វត្ត​ន៏​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា «​ទីតាំង​ដែល​គេ​បាន​សង់​សំណង់​សម្រាប់​លាយ​បេតុង​នេះ គឺ​មិន​មានច្បាប់​ពី​ខាង​មន្ទីរ​របស់​លោក​នោះ​ទេ ហើយ​កន្លង​មកនេះ មន្ទីរ​បាន​ចេញ​លិខិត​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ខាងលើ​នោះ ទៅ​សុំ​ច្បាប់​និង​ប្រឹក្សា​បច្ចេកទេស​ពី​មន្ទីរ ប៉ុន្តែ​ម្ចាស់​ទីតាំង​គឺ​មិន​សហកា​រ​ជា​មួយ​មន្ត្រី​ជំនាញ​ឡើយ​»​។

លោក តូច សុធា​រ៉ា បន្ត​ថា នៅ​រសៀល​ម៉ោង​២ ថ្ងៃ​ទី​២០ កក្កដា ២០២២ នេះ​មន្ទីរ​ឧស្សាហកម្ម​និង​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង សែន​មនោ​រម្យ ចុះ​ទៅ​ពិនិត្យ ចាត់វិធានការ​ទីតាំង​នោះ​ជាក់ស្តែង​។

គិត​ត្រឹម​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ កក្កដា ២០២២ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ស្លា.ប់​ក្នុង​ហេតុ​ការ​ណ៍​ខាងលើ​នេះ​ទេ ដោយសារ​ម្ចាស់​ទីតាំង​មិន​សហការ​ហើយ​បិទ​របង​ជិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ