ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ថវិកា​​១២​លាន​រៀល​ជូន​គ្រួសារ​ស.ព​មន្ត្រី​នគរបាល​ទទួល​មរណភាព​២​រូប

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​​ខេត្តបន្ទាយមានជ័យ ៖ ​គ្រួសារ​មន្ត្រី​នគរបាល​ទទួល​មរណភាព​ចំនួន​២​រូប​ ក្នុង​នោះ​នគរបាល​ចូល​

​​ខេត្តបន្ទាយមានជ័យ ៖ ​គ្រួសារ​មន្ត្រី​នគរបាល​ទទួល​មរណភាព​ចំនួន​២​រូប​ ក្នុង​នោះ​នគរបាល​ចូល​និវត្តន៍​១​នាក់ បាន​ទទួល​ថវិកា​របស់​គណៈកម្មាធិការ​កណ្តាល​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ក្នុង​ម្នាក់​ចំនួន​៦.០០០.០០០​រៀល សរុប​១២.០០០.០០០​រៀល ។

ពិធី​ប្រគល់​នេះ​បាន​ធ្វើ​នៅ​ការិយាល័យ​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការ​រង​ផែនការ​ងារ​ធនធានមនុស្ស និង​ជា​អនុប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា តំណាង លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន គណៈ​កម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត បាន​ថ្លែង​ទៅ​កាន់​គ្រួសារ​សព​នា​ឱកាស​នោះ​ថា ​ក្នុង​នាម​លោក​តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ក្នុង​នាម​លោក​ផ្ទាល់ សូម​ចូលរួម​សោកស្តាយ​យ៉ាង​ក្រៃ​លែង ចំពោះ​ការ​បាត់បង់​ស្វាមី​ឬ​ឪពុក​ជាទី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ដែល​ធ្លាប់​ផ្តល់​នូវ​ព្រហ្ម​វិហារធម៌​ចំពោះ​ភរិយា​និង​កូន​ៗ​ជាទី​ស្រឡាញ់​នាគ្រា​កន្លង​មក ។ មួយវិញទៀត ស្នងការដ្ឋាន​ក៏​បាន​បាត់បង់ មន្ត្រី​នគរបាល​០១​រូប ដែល​ធ្លាប់​មាន​ស្នាដៃ​បំរើ​ប្រទេស​ជាតិ ការពារ​បូរណភាព​ទឹកដី​និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង បាន​បញ្ជាក់​ថា​៖​ថវិកា​ដែល​ប្រគល់​ជូន​នា​ពេល​នេះ គឺជា​ថវិកា​របស់​គណៈកម្មាធិការ​កណ្តាល​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ដែល​ផ្តួចផ្តើម​ឡើង​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ក្នុង​គោលបំណង​សម្រាប់​ចែក​រំ​លេ​ក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ចាប់ពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម នា​ពេល​ជួប​ការ​លំបាក​ឬ​មានទុក្ខ​ធុរៈ​ក្នុង​គ្រួសារ ដោយ​សមាជិក​របស់​សមាគម ទទួល​បាន​ថវិកា​ចំនួន​៦.០០០.០០០​រៀល​និង​ភរិយា​ឬ​ប្តី​របស់​សមាជិក ទទួល​បាន​ថវិកា​ចំនួន​២.០០០.០០០​រៀល​ផង​ដែរ​។

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យ បុគ្គលិក បាន​ឲ្យ​ដឹង​ថា​៖​ថវិកា​ចំនួន​១២.០០០.០០០​រៀល​នេះ ក្នុង​នោះ​ប្រគល់​ជូន​លោកស្រី អ៊ូច រ៉ា ត្រូវជា​ភរិយា​សព​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ រ៉ៃ (​និវត្តជន​) ទឹកប្រាក់​ចំនួន ៦.០០០.០០០រៀល (​ប្រាំមួយ​លាន​រៀល​គត់​)​និង​ប្រគល់​ជូន​លោកស្រី អ៊ុ​ង ម៉ា​លី ត្រូវជា​ភរិយា​សព​លោក​វរសេនីយ៍ត្រី អ៊ឹ​ង សាវ៉ា​ត មេបញ្ជាការ​រង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ទឹកប្រាក់​ចំនួន ៦.០០០.០០០រៀល (​ប្រាំមួយ​លាន​រៀល​គត់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ