ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ប្តឹង​អ្នកចាត់ការ​ទូទៅ​ ពាក់ព័ន្ធ​​​យកប្រាក់​ក្រុមហ៊ុន​រាប់ពាន់​ដុល្លារ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ប្តឹង​អ្នកចាត់ការ​ទូទៅ​ចោទប្រកាន់​ពី​បទ​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រធាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ប្តឹង​អ្នកចាត់ការ​ទូទៅ​ចោទប្រកាន់​ពី​បទ​យក​ប្រាក់​ក្រុមហ៊ុន​មាន​លុយ​បាត​ចំនួន​​៣​ម៉ឺន​បាត និង​ប្រាក់​ដុល្លា​ជាង​៣​ពាន់​ដុល្លា​រ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៩ ខែ​ក​ក្កដា ឆ្នាំ​២០២២​ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​ជនសង្ស័យ​មានឈ្មោះ អ៊ី​ម ធា​រ៉ា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខងារ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន​សន្តិសុខ​ស៊ី​ឃ្យូ​វី​ធី​ហ្គា​ដ​៨៨៨ ​ស្នាក់​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​មានស្រុក​កំណើតនៅ​​ភូមិ​អំពិល ​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

លោក​បាន​បញ្ជាក់​ថា​ ​​ការ​​ឃាត់ខ្លួន​ជនសង្ស័យ​​ខាងលើ គឺធ្វើឡើង​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ គង់ វណ្ណ​រ៉ា ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ ​មុខងារ​ជា​ប្រធាន​ក្រុម​សន្តិសុខ​ស៊ី​ឃ្យូ​វី​ធី​ហ្គា​ដ​៨៨៨ ​បាន​ប្តឹង​ឈ្មោះ អ៊ី​ម ធា​រ៉ា ​មុខងារ​ជា​អ្នកចាត់ការ​ទូរ​ទៅ​ក្រុមហ៊ុន​សន្តិសុខ​ស៊ី​ឃ្យូ​វី​ធី​ហ្គា​ដ​៨៨៨ ​ដែល​បាន​ធ្វើ​សកម្មភាព​យក​លុយ​របស់​ក្រុមហ៊ុន​ រួម​មាន​លុយ​បាត​ចំនួន​៣០.០០០​បាត និង​ប្រាក់​ដុល្លា​រចំនួន​៣.៤៥៥​ដុល្លា​រ កាលពី​ថ្ងៃ​ទី​១២ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២២ ​នៅ​​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​ហើយដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ដែល​ជនសង្ស័យ​បាន​គេច​ទៅ​ស្រុក​​កំណើត ដោយ​កម្លាំង​ជំនាញ​​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម ចុះ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​ក​ក្ក​​ដា ឆ្នាំ​២០២២​ នៅ​ភូមិ​​អំពិល ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​បាន​នាំ​យក​មក​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​យោង​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ