ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពីពន្ធនាគារ​បាន​២ខែ ប្អូន​ស្រី​ទ្រាំ​លែងបាន​ប្តឹង​ចាប់​បង​ប្រុស​ម្តងទៀត

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ជន​ម្នាក់​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​ហើយ​ទើបតែ​​ទទួល​សេរីភាព​​វិញ​បាន​២​ខែ​ប៉ុណ្ណោះ ស្រាប់តែ​

ខេត្តពោធិ៍សាត់ ៖ ជន​ម្នាក់​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​ហើយ​ទើបតែ​​ទទួល​សេរីភាព​​វិញ​បាន​២​ខែ​ប៉ុណ្ណោះ ស្រាប់តែ​បង្ក​អំពើ​ហិ.ង្សា ​និង​គំរា.ម​សម្លា.ប់​ក្នុង​គ្រួសារទៀត​ ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​កសាង​សំណុំរឿង​ដាក់​ពន្ធនាគារ​វិញ​ ប្រៀប​ដូច​ព្រាយ​គុក​អន្ទង​ប្រាណ​ដូច្នោះ​ដែរ ។

ជន​រូប​នេះ បាន​ត្រូវ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ភូមិ​ត្រាង សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ។

លោក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប្រាក់ រស្មី ហៅ ជ្រឹង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។ ជន​នេះ​ គឺជា​មនុស្ស​ប្រមឹក ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្តបាត់ដំបង​រយៈពេល​១៥​ឆ្នាំ ក្នុង​ករណី​ហិ.ង្សា ​និង​គំរា.ម​សម្លា.ប់ ហើយ​ទើបនឹង​ចេញ​​ពន្ធ​នាគារ​មាន​សេរីភាព​វិញ​បាន​រយៈពេល​ត្រឹម​២​ខែ​តែ​​ប៉ុណ្ណោះ ក៏​ផឹកស៊ី​ស្រវឹង​បង្ករឿង​ប្រើ​អំពើ​ហិ.ង្សា​ និង​គំរា.ម​សម្លា.ប់​ក្នុង​គ្រួសារ​ទៀត ។ ទ​ង្វើ​​របស់​បុគ្គល​ម្នាក់​នេះ ​រហូត​ដល់​ទ្រាំ​មិន​បាន ​ក៏​ត្រូវ​ប្អូនស្រី​ក៏​រត់​មក​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​តែ​ម្ដង ។

ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ