ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងខ្សែ.ក! ប្តីប្រពន្ធ​ស្រែកផ្អើលពលរដ្ឋ​ដេញចាប់​​បានវា.យឡើងទ្រោមខ្លួន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​បុរស​និង​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ​ដែល​

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​បុរស​និង​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ លុះ​ពេល​ឆក់​បាន​សម្រេច​ហើយ បាន​ព្យាម​យាម​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បានជា​ន​រង​គ្រោះ​ដេញ​តាម​និង​ស្រែ​កថា​«​ចោរ​ៗ»​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​ ​ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកដំណើរ​បាន​ជួយ​ដេញ​តាម​ស្ទាក់​ បណ្ដាល​ឲ្យ​ជនសង្ស័យ​ដួល​ម៉ូតូ ទើប​ចាប់​បាន​ម្នាក់​រួច​ព្រួត​គ្នា​វា.យ​ទាត់​ធាក់​ បណ្ដាល​ឲ្យ​ជនសង្ស័យ​រូបនោះ​រង​របួស​បែ.ក​មុខ​ បែ.ក​មាត់​ និង​បាក់​ធ្មេញ ​ទ្រោម​ខ្លួន ចំណែក​បក្សពួក​ម្នាក់​ទៀត​បាន​យក​ខ្សែ​ក​ដែល​ឆក់​បាន​ពី​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​លេខ​105K(​ផ្លូវ​ចូល​វត្ត​តាំង​កសាង​) ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ខណៈ​នេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​កំពុងធ្វើការ​សាកសួរ​នៅឡើយ​ ។ ​ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ក៏​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញា​ដែរ ហើយ​បាន​បាត់បង់​ខ្សែ​ក​មាស​ទម្ងន់​៣​ជី​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​កើតហេតុ​ខាងលើ​នោះ ខណៈ​ដែល​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​ជិះ​១​គ្រឿង​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ 105K(​ផ្លូវ​ចូល​វត្ត​តាំង​កសាង​)​នោះ​ ​ស្រាប់តែ​​មាន​ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JF-9323 ​ឌុ​ប​គ្នា​ដេញ​តាម​ពីក្រោយ រួច​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​សម្រេច​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​មក​បាន​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ហើយ​ ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ និង​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ ​បន្ទាប់​មក​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​បាន​ជួយ​ដេញ​តាម ហើយ​ជនសង្ស័យ​ភ័.យ​ពេក​ក៏​ដួល​ម៉ូតូ​ទើប​ចាប់​បាន​ម្នាក់ ហើយ​ប្រជាពលរដ្ឋ​ព្រួត​វា.យ​ម្នាក់​១​ដៃ​១​ជើង​ បណ្តាល​ឱ្យ​រង​របួស​បែ.ក​មុខ​បែ.ក​មាត់ ​និង​បា.ក់​ធ្មេញ​ទ្រោម​ខ្លួន ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​យក​ខ្សែ​ក​ដែល​ឆក់​បាន​ពី​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​ បាន​ចុះ​ទៅ​កាន់​ទីកន្លែងកើតហេតុ​នោះ​ ហើយ​បាន​នាំ​យក​ជនសង្ស័យ​ទៅ​ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​និង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​ម្នាក់​ទៀត​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ