ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​រុ​ស្ស៊ី

7 ឆ្នាំ មុន

អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​រុ​ស្ស៊ី រយៈពេល​៦​ខែ​បន្ត​ទៀត បើ​ទោះជា​មានការ​គិត​ថា លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump អាច​នឹង​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​ក្តី ។

អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​រុ​ស្ស៊ី រយៈពេល​៦​ខែ​បន្ត​ទៀត បើ​ទោះជា​មានការ​គិត​ថា លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump អាច​នឹង​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​ក្តី ។

ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk ដែល​និយាយ​ថា សមាជិក​ក្នុង​សហភាព​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​មានការ​បន្ត​ដាក់​ទណ្ឌកម្ម​ប្រមាណ១២​ខែ​ថែម​ទៀត ។ លោក​និយាយ​ថា ៖ «​មិត្ត​រួមការ​ងារ​របស់​ពួក​យើង​មួយ​ចំនួន​ចង់​ឲ្យ​បន្ត​ទណ្ឌកម្ម​១២​ខែ​ទៀត ប៉ុន្តែ​វា​ច្បាស់​ពី​ដំបូង​ហើយ​ថា អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ គឺ​បន្ត​ត្រឹម​៦​ខែ​ប៉ុណ្ណោះ » ។

គួរ​បញ្ជាក់​ថា ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុ​ស្ស៊ី បន្ទាប់​ពី​ប្រទេស​នេះ​ដណ្តើម​យក Crimea ពី​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ​២០១៤ ។

សហភាព​អឺរ៉ុប​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បង្អាក់​គណនេយ្យ​របស់​មនុស្ស​ប្រមាណ​១៥០​នាក់​ក្នុង​ជម្លោះ​នេះ ។ លើស​ពី​នេះ សហភាព​អឺរ៉ុប​ក៏​បាន​ហាមឃាត់​មួយ​ចំនួន​ក្នុង​ផ្នែក​ធនាគារ ថាមពល និង​ការ​ការពារ​របស់​រុ​ស្ស៊ី​ផង​ដែរ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន គឺ Petro Poroshenko បាន​អរគុណ​ដល់​អឺរ៉ុប​សម្រាប់​សកម្មភាព​មួយ​នេះ ។

ជាមួយ​គ្នា​នឹង​វិបត្តិ​អ៊ុយ​ក្រែ​ន យន្តហោះ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​១​គ្រឿង ក៏​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​ផង​ដែរ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​លោក​ខាងលិច​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រយៈកាល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ។

ប៉ុន្តែ​លោក Trump សន្យា​ថា នឹង​ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​វិញ ហើយ​ថែម​ទាំង​បាន​សរសើរ​លោក​ប្រធានាធិបតី Vladimir Putin ជា​សាធារណៈ​ទៀត​ផង ។
ការ​ល្អ​ឡើង​វិញ​នៃ​ទំនាក់ទំនង​ជាមួយ​រុ​ស្ស៊ី អាច​នឹង​តម្រូវ​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​ការ​ដណ្តើម​យក Crimea និង​ដក​ការ​ដាក់​ទណ្ឌកម្ម​ចេញពី​មន្ត្រី​សំខាន់​ៗ​របស់​រុ​ស្ស៊ី ។
វា​មាន​ភាព​ងាយស្រួល​ថែម​ទៀត ខណៈ លោក Trump អាច​ដក​ទណ្ឌកម្ម​បាន​ភ្លាម ដោយ​មិន​ចាំបាច់​ពិភាក្សា​ជាមួយ​អឺរ៉ុប គឺ​គ្រាន់តែ​ចុះហត្ថលេខា​ជា​ការ​ស្រេច ។

លោក Tusk បន្ត​ថា វា​លឿន​នៅឡើយ​ក្នុង​ការ​ដឹង​ពី​គោលនយោបាយ​នា​ពេល​ខាង​មុខ​របស់​រដ្ឋាភិបាល​ថ្មី ។ លោក​និយាយ​ថា ៖ «​ពួក​យើង​ទទួល​បាន​សញ្ញា​ជា​ច្រើន ដោយ​ត្រូវ​រង់ចាំ​ការ​ប្រកាស​ជា​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​ថ្មី​សិន » ៕​