ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​យូ​ណេ​ស្កូ​ចុះបញ្ជី​បេតិកភណ្ឌពិភពលោក​ថ្មី​21​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

អង្គការ​យូ​ណេ​ស្គូ​បាន​ប្រកាស​ឈ្មោះ​បេតិកភណ្ឌ​ពិភពលោក​ថ្មី​ប្រចាំឆ្នាំ​២០១៦ ចំនួន​២១​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤០ នៅ​ក្រុង​អីុស្តង់​ប៊ុល ប្រទេស​តួ​ក​គី ។ នៅ​ក្នុង​ចំណោម​បេតិកភណ្ឌ​ពិភពលោក​ទាំង

អង្គការ​យូ​ណេ​ស្គូ​បាន​ប្រកាស​ឈ្មោះ​បេតិកភណ្ឌ​ពិភពលោក​ថ្មី​ប្រចាំឆ្នាំ​២០១៦ ចំនួន​២១​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤០ នៅ​ក្រុង​អីុ​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ។ នៅ​ក្នុង​ចំណោម​បេតិកភណ្ឌ​ពិភពលោក​ទាំង​២១​នោះ មាន​បេតិកភណ្ឌ​ផ្នែក​វប្បធម៌​១២ បេតិកភណ្ឌ​ធម្មជាតិ​ចំនួន​៦ និង​បេតិកភណ្ឌ​ពិភពលោក​ចម្រុះ​ចំនួន​៣ ៖

* ​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​វប្បធម៌
១-​ក្រុង​បុរាណ​មុន​ប្រវត្តិសាស្ត្រ «Antequera Dolmens Site» ប្រទេស​អ​ស្ប៉ា​ញ ។
២-​ទីតាំង​បុរាណវិទ្យា «Antiqua Naval Dockyard and Related Archaeological» ប្រទេស​អង់​ទី​ហ្គា និង​បា​ប៊ុ​យ​ដា ។
៣-​ទីតាំង​បុរាណវិទ្យា​របស់​ទួ​ក​គី «Archaeological Site of Ani» ប្រទេស​តួ​ក​គី ។
៤-​ទីតាំង​បុរាណវិទ្យា​របស់​ទួ​ក​គី «Archaeological Site of Nalanda» ប្រទេស​ឥណ្ឌា ។
៥-​ប្រភព​បុរាណវិទ្យា​នៃ​ក្រុង​បុរាណ​ហ្វ៊ី​លី​ពី​ន «Archaeological Site of Philippi» ប្រទេស​ក្រិ​ក ។
៦-​ល្អាង​បុរាណ «Gorham’s Cave Complex» នៅ​អៀ​កឡង់​ខាងជើង ។
៧-​កោះ​តូច​កកើត​ដោយ​ផ្កាថ្ម​ក្នុង​អំឡុង​ពី​ឆ្នាំ​១២០០​ដល់​១៥០០ ហៅ​ថា​កោះ «Nan Madol» ប្រទេស​មីក្រូ​នី​ស៊ី ។
៨-​សំណង់​ក្នុង​យុគសម័យ​ថ្មី​១៩៤០ ហៅ​ថា​សំណង់​អគារ «Pampulha Modern Ensemble» ប្រទេស​ប្រេ​ស៊ី​ល ។
៩-​ផ្នូរ​សព​សិលា​ចារិក​តាម​ទំនៀមទម្លាប់​របស់​ជន​អឺរ៉ុប «Stecci Medieval Tombstones Graveyards» រួម​មាន​ប្រទេស​បូ​ស្ន៊ី ក្រូ​អា​ទី ម៉ុង​តេ​ណេ​ហ្គ្រោ និង​ស៊ែ​ប៊ី ។
១០-​ស្ថាបត្យកម្ម «​ឡឺ​គ័​រ​ប៊ូស៊ី​យ៉េ​» មាន​ទីតាំង​សរុប​១៧​ទីតាំង ស្ថិត​នៅ​ចំណោម​៧​ប្រទេស​រួម​មាន អា​ហ្ស​ង់​ទី​ន បែ​ល​ហ្ស៊ី​ក បារាំង អា​ល្លឺ​ម៉​ង់ ឥណ្ឌា ជប៉ុន និង​ស្វ៊ី​ស ។
១១-​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​វាល​ខ្សាច់​សម័យ​បុរាណ «The Persian Qanat» ប្រទេស​អីុរ៉​ង់ ។
១២-​ភូមិសាស្ត្រ​វប្បធម៌​នៃ​សិល្បៈ​លើ​ថ្ម «Zuojiang Huashan Rock Art Culteral Landscape» ប្រទេស​ចិន ។

* ​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​ធម្មជាតិ
១-​កោះ​ប្រជុំ​ដោយ​សត្វ​សមុទ្រ «Archipielago De Revillagigedo» ប្រទេស​ម៉ិ​កស៊ិ​ក ។
២-​តំបន់​ព្រៃឈើ​ប្រជុំ​ដោយ​សត្វព្រៃ «Hubei Shennongjia» ប្រទេស​ចិន ។
៣-​វាល​ខ្សាច់​រំលេច​ដោយ​ភាព​ស្រស់​ស្អាត «Lut Desert» ប្រទេស​អីុ​រ៉​ង់ ។
៤-​ជញ្ជាំង​ថ្ម​នៅ​មាត់សមុទ្រ «Mistaken Point» ប្រទេស​កា​ណា​ដា ។
៥-​ឧទ្យាន​ជាតិ​នៅ​មាត់សមុទ្រ និង​លើ​កោះ «Sanganeb Marine National Park and Dungonab Baymukkawar Island Marine National Park» ប្រទេស​ស៊ូ​ដង់ ។
៦-​កំពូលភ្នំ​ធំ​បំផុត​នៅ​លើ​លោក «Western Tien-Shan» នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន អ៊ូ​បេ​គី​ស្ថាន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ។

* បេតិកភណ្ឌ​ពិភពលោក​បែប​ចម្រុះ
១-​ភូមិសាស្ត្រ​ធម្មជាតិ និង​វប្បធម៌ «Ennedi Massif» នៅ​ប្រទេស​ឆា​ដ ។
២-​ឧទ្យាន​ជាតិ​លក្ខ​ខណៈ​ចម្រុះ​ទាំង​ខ្ពស់​ទាប ជ្រលង​ភ្នំ និង​បឹង «Khangchendzonga National Park» ប្រទេស​ឥណ្ឌា ។
៣-​ទីតាំង​បុរាណវិទ្យា «The Ahwar of Southern» នៅ​ប្រទេស​អីុ​រ៉ា​ក់ ។

បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦​ដែលទទួល​បានការ​ចុះ​ឈ្មោះ​ជា​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន​១.០៤៩ ក្នុង​ចំណោម​១៦៥ប្រទេស​នៅ​លើ​ពិភពលោក​ក្នុង​ចំនួន​នោះ​ប្រទេស​អីុ​តា​លី​មាន​ច្រើន​ជាងគេ​ចំនួន​៥១ បន្ទាប់​មក​គឺ​ប្រទេស​ចិន​៥០ និង​អេ​ស្ប៉ា​ញ​៤៥ ៕