ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ទំនើង​ឈាមរាវ​ចូល​កា.ប់​គូ​ជម្លោះ​ដល់​ក្នុង​ថ្នាក់ ចាប់​បាន​5​នាក់ រត់គេច​រួច​6​នាក់

7 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ម្កាក់ ឃាត់ខ្លួន​ក្រុម​អ្នកលេង​ដាវ​សា​ម៉ូ​រ៉ៃ

ខេត្ដកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ម្កាក់ ឃាត់ខ្លួន​ក្រុម​អ្នកលេង​ដាវ​សា​ម៉ូ​រ៉ៃ និង​កាំបិត​ផ្គាក់​៥​នាក់​ដែល​ចិត្ដ​ស្លុយ​ចូល​កាប់​គូប​ដិ​បក្ស​ដល់​ក្នុង​ថ្នាក់រៀន​តែ​ម្ដង ។

មុន​ការ​លើកគ្នា​ចូល​កាប់​ដល់​ក្នុង​ថ្នាក់រៀន ពួក​គេ​បាន​ដេញ​កាប់​គូទំនាស់ ពេល​កំពុង​លេង​បាល់បោះ​ម្ដង​មក​ហើយ តែ​មិន​បាន​សម្រេច ព្រោះ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​ច្រើន​ជាង ដែល​បាន​រើស​ដុំ​ថ្ម​ដេញ​គប់​តបត​ដៃ​វិញ ។ ដោយសារ​មិន​អស់ចិត្ត​នោះ​ទេ ក៏​បាន​ចូល​ទៅ​កាប់​ដល់​ក្នុង​ថ្នាក់រៀន​បណ្ដាល​ឲ្យ​រង​របួស​ក្បាល បន្ទាប់​មក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ទោះបីជា​បែប​ណា កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ធ្នូ នៅ​ក្នុង​វិទ្យាល័យ​ត្រពាំង​ត្នោត ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​ទាំងនោះ​កាប់​ឲ្យ​របួស​មាន​គ្នា​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ខាន់ ឌី​ណា អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២(​គ​)​មាន​ទីលំនៅ​ក្នុងភូមិ​បេង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល របួស​រយះ​ក្បាល​ដេរ​ចំនួន​១២​ថ្នេរ ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ លី ហុ​ក​សេង អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២(​គ​) រស់នៅ​ក្នុងភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល របួស​រយះ​ក្បាល​ដេរ​២​ថ្នេរ ។

ដោយឡែក​ជន​ស្ទាវ​ដៃដល់​មាន​គ្នា​ចំនួន​១១​នាក់ និង​ត្រូវ​ចាប់ខ្លួន​បាន​ចំនួន​៥​នាក់ ។
១-​ឈ្មោះ កុង សម្បត្តិ ហៅ​ប៊ិ​ប អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​កាន់​ទ្រង់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជា​អ្នក​បើក​ម៉ូតូ ។
២-​ឈ្មោះ ចិន្តា ចាន់​ថន ហៅ​ថន អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១B វិទ្យាល័យ​បឹង​ប្រិ​យ មាន​ទីលំនៅ​ក្នុងភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​ជិះ​ពីក្រោយ​និង​កាន់​កាំបិត​ផ្គាក់​១ ។
៣-​ឈ្មោះ រើ​ន សំ​រិ​ទ្ធី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១B វិទ្យាល័យ​បឹង​ប្រិ​យ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ខ្ទំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​បើក​ម៉ូតូ ។
៤-​ឈ្មោះ​ហាន សំ​អូន អាយុ​១៦​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស្នួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​បើក​ម៉ូតូ ។
៥-​ឈ្មោះ ភឿន សុ​គុណ ហៅ​តុល​អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​កោះរ​ងៀង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​បើក​ម៉ូតូ ។

ដោយឡែក​ជន​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​រត់គេច​ខ្លួន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ រ៉ា ចាន់​ឌី អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ស្វាយ​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។ ពួក​គេ​បាន​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ធ្វើ​សកម្មភាព ប្រដាប់​ដោយ​ដាវ និង​កាំបិត​ផ្គាក់​ស្ទើរ​គ្រប់​ដៃ ។ ខណៈនោះ​កម្លាំង​នគរបាល បាន​ដកហូត​ម៉ូតូ​២​គ្រឿង ៕​