ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ធ្វើ​ឱ្យ​តំបន់​មួយ​ចំនួន រង​​ប៉ះពាល់​ដោយ​​ជំនន់​ទឹកភ្លៀង​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ប្រមាណ​៣​ថ្ងៃ​នៅ​ខេត្តមណ្ឌលគិរី បាន​ធ្វើ​ឲ្យ​តំបន់ មួយ​ចំនួន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌល​គិរី ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​

ខេត្តមណ្ឌលគិរី ៖ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ប្រមាណ​៣​ថ្ងៃ​នៅ​ខេត្តមណ្ឌលគិរី បាន​ធ្វើ​ឲ្យ​តំបន់ មួយ​ចំនួន​ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​មិន​ទាន់​បង្ក​ឲ្យ​មាន​ផល​លំបាក​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ទាំងនោះ​ឡើយ ។

បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ ជំនន់​ទឹកភ្លៀង​បាន​ជន់​ឡើង​ពី​ដងអូរ លិច​ចូល​ក្រោមផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ប៉ុន្តែ​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​បើ​គិត​រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នេះ ជំនន់​ទឹកភ្លៀង​មិន​ទាន់​មាន​សភាព​ជន់​ឡើង​បន្ត​ទៀត​ឡើយ ។

លោក ចាន់ រតនា មន្ត្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តមណ្ឌល​គិរី បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​កើនឡើង​នៅ​អំឡុង​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា​នេះ ហើយ​ក្រៅពី​ឃុំ​ស្រែ​ខ្ទុ​ម នៅ​តំបន់​ផ្សេង​ទៀត​ក៏​មានការ​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​ដែរ ដោយ​កាលពី​ថ្ងៃ​១១ ខែកក្កដា ម្សិលមិញ នៅ​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា មាន​ទឹកជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​លិច​ផ្លូវ​នៅ​ចន្លោះ​ភូមិ​ស្រែ​ព្រះ និង​ភូមិ​ពូ​ចារ ត្រង់​ស្ពាន់​អូរ​ត្រូ​ន ដោយ​ស្ថានភាព​ទឹក​ជន់​លិច​លើ​ផ្លូវ​៥​តឹក និង​ប្រវែង​១៥០​ម៉ែត្រ តែ​មិន​បណ្តាល​ឲ្យ​មាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាជន​នៅឡើយ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ឃុំ​ស្រែ​ឈូក ក្នុងស្រុក​កែវ​សីមា ដូច​គ្នា ក៏​មាន​ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​លើ​ផ្លូវ និង​លូ​របស់​ក្រុមហ៊ុន​មួយ​កន្លែង នៅ​ចំណុច​អូរ​ចក់​ចារ ភូមិ​ព្រះ ប៉ុន្តែ​គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ ស្ថានភាព​ទឹក​ក៏​បាន​ស្រក់​ចុះ​ខ្លះ​ហើយ នៅ​ឃុំ​ស្រែ​ព្រះ និង​ឃុំ​ស្រែ​ឈូក នៅឡើយ​តែ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ស្រែ​ខ្ទុ​ម​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ