ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អ្នក​សារព័ត៌មាន​ម្នាក់​តាម​ដីកា ខណៈ​​​កំពុង​សំងំ​​ខ្លួន​​​​ក្នុង​​ខេត្តបន្ទាយមានជ័យ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ បុរស​ជាអ្នក​សារព័ត៌មាន​ម្នាក់ ​ត្រូវបាន​ឃាត់​ខ្លួន​តាម​ដីកានៅថ្ងៃទី​១២ កក្កដា​ ខណៈដែល​គេច​ខ្លួន​ពី​ខេត្តកំពង់ធំ​ មកសំងំ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​​ ក្នុងសង្កាត់​​និង​​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធ​ពី​បទ​កំហែង​យក ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ បុរស​ជាអ្នក​សារព័ត៌មាន​ម្នាក់ ​ត្រូវបាន​ឃាត់​ខ្លួន​តាម​ដីកានៅថ្ងៃទី​១២ កក្កដា​ ខណៈដែល​គេច​ខ្លួន​ពី​ខេត្តកំពង់ធំ​ មកសំងំ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​​ ក្នុងសង្កាត់​​និង​​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធ​ពី​បទ​កំហែង​យក ​។ ជនសង្ស័យ​​មានឈ្មោះ​ហ៊ា​ង លី​ហាក់ ​​អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់​ចិន ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត​ក្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា ​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​អះអាង​ជា​អ្នក​សារព័ត៌មាន គឺ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ហ៊ា​ង លី​ហាក់ តាម​ដីកា​​បង្គាប់ឱ្យ​នាំ​ខ្លួន​លេខ​​៦៣ អ ន ខ /២២ ចុះ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២២​របស់​លោក អែម សុទ្ធ​សច្ចា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ធំ​។

លោក​បាន​បញ្ជាក់​ថា​ ដោយ​យោង​តាម​សំណុំរឿង​ព្រហ្ម​ទណ្ឌ​លេខ​៦៧៤​ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំបានឃើញ​ថា ​ឈ្មោះហ៊ា​ង លី​ហាក់ មាន​អត្ត​សញ្ញាណ​ដូច​ខាងលើ ​ត្រូវ​បាន​ដាក់​ក្រោម​ការ​ពិនិត្យ​ពី​បទ​(​កំហែង​យក ដែល​ប្រព្រឹត្ត​នៅ​ចំណុច​អូរ​ព​សាមគ្គី ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ នៅ​អំឡុ​ង​ឆ្នាំ​២០២០ ​កន្លង​មក​បទល្មើស​ព្រហ្ម​
ទណ្ឌ​មាន​ចែង​ និង​ផ្ទ​ន្ទា​ទោស​តាម​បញ្ញា​តិ​មាត្រា ៣៦៣ និង​៣៦៤ នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ​ឆ្នាំ​២០០៩​។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​បញ្ជាក់​ថា​ ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ា​ង លី​ហាក់ អះអាង​អ្នក​សារព័ត៌​មានបាន​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ខ្លួន​បាន​គេច​ចេញពី​ផ្ទៈ​នៅ​ខេត្តកំពង់ធំ​ មក​ស្នាក់​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ​រយៈពេល​ជាង​១០​ថ្ងៃ ដែល​គេចខ្លួន​ពី​ដីកា​តុលាការ​ឱ្យ​ហួស​សុពលភាព​សិន ​រង់​ចាំ​មេធាវី​ចូល​ធ្វើការ​ជំនួស​។​

ក្រោយ​សាកសួរ​ហើយ​បាន​ប្រគល់​ជនសង្ស័យ​​​ទៅ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​វិញ ដើម្បី​អនុវត្ត​តាម​ច្បាប់​ ។ សូមបញ្ជាក់ថា ជនសង្ស័យ​គឺ​ទាក់ទិន​នឹង​បណ្តឹង​របស់​ឈ្មួញ​រកស៊ី​ឈើ​និង​មន្ត្រី​បរិស្ថាន​ដែល​ប្តឹង​ពី​ការ​ជំរិត​ទារ​ប្រាក់​(​កំហែង​យក​)​។​

ប្រធាន​មន្ទី​ធម្មការ​និង​សាសនា​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា លោក​ត្រូវ​បានការ​គំរាមកំហែង​ពី​ឈ្មោះ ហ៊ា​ង លី​ហាក់ ថា​ខ្លួន​ជា​ចាងហ្វាង​កាសែត និង​មាន​រហ័ស្ស​នាម​ជន​សារ ដែល​បាន​ប្រឌិត​រឿងរ៉ាវ​ចោទប្រកាន់ ហើយ​បង្កើត​បណ្តាញ​សង្គម​តាម​រយៈ​(Messenger និង​Telegram)​ ដើម្បី​ឆាត​សួរនាំ​និង​គំរាម​ទារ​ប្រាក់​ ៕​

អត្ថបទសរសេរ ដោយ