ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​​តែងតាំង​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តតាកែវ​ថ្មី

1 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ ​កាលពី​​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២ នេះ លោក អ៊ូច ភា អភិបាល នៃ​

ខេត្ត​តាកែវ​ ៖ ​កាលពី​​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២ នេះ លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ និង លោក សែ សុ​ឃ​ន អគ្គ​នាយ​រង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​​ចូលរួម​ក្នុង​ពិធី​ប្រកាសផ្ទេរភារកិច្ច​​ប្រធាន​សាខាគយ និង​រដ្ឋាករខេត្តតាកែវថ្មី ក្នុង​នោះ​​លោក កែវ វ៉ា​ន្នី ពី ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តតាកែវ ​ត្រូវបានតែង​តាំង​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំ​ផែ​អន្តរជាតិ​ភ្នំពេញ ចំណែក លោក ស៊ុន ឆាយ ពី​ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំ​ផែ​អន្តរជាតិ​ភ្នំពេញ ​ត្រូវបានតែង​តាំង​​ជាប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តតាកែវ​ ​។

​ក្នុង​ពិធី​ខាងលើនេះ​ដែរ មានការ​អញ្ជើញ​ចូលរួម​ដោយ លោក លោកស្រី ប្រតិភូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក​ប្រធាន​សាលាដំបូង​ខេត្ត និង លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក លោកស្រី ប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ​។

លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ​មាន​ប្រសាសន៍​​ទៅ​កាន់​លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​​ខេត្ត​តាកែវ​ថ្មី​ថា​ ត្រូវ​មាន​កិច្ចសហការ​ល្អ​ជាមួយ​សមត្ថកិច្ច​ ពិសេស​រដ្ឋបាល​ខេត្ត​នៅ​ពេល​ចុះ​បំពេញការងារ​ ទើប​ធ្វើ​ការងារ​ទទួល​បាន​ជោគជ័យ​ដោយ​អនុ​វត្ថ​ទៅ​តាម​ច្បាប់​របស់​យើង​ដែល​មាន​ស្រាប់ ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​ ខេត្ត​យើង​នៅ​ជាប់​ជាមួយ​ប្រទេស​វៀតណាម​ អ​ញ្ចឹ​ង​ឈ្មួញ​តែងតែ​លួច​រត់ពន្ធ​ទំនិញ​ចូល​មក​គ្រប់​រូបភាព ​ដូច្នេះ​ដើម្បី​អោយ​ការ​ប្រមូល​ពន្ធ​បាន​នោះ​ប្រធាន​សាខា​គយ​នឹង​រដ្ឋាករ​ខេត្ត​ត្រូវ​ពង្រឹង​ប៉ុស្តិ៍​ទាំង​៣​នៅ​តាម​ព្រំដែន​អោយ​បាន​ល្អ​ ដោយ​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ទាំង​៣​អង្គភាព​ដើម្បី​ធ្វើ​ការងារ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ដែល​ឈ្មួញ​លួច​នាំ​ចូល​ទាំង​អស់នោះ​បាន​ ហើយ​ការ​ប្រមូល​ពន្ធ​នេះ​ជា​គ្រឹះ​ដ៍​រឹង​មាំ​ក្នុង​ការ​អភិ​វឌ្ឍន៍​​ប្រទេស​ជា​តិ​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ