ក្រុមយក្សអឺរ៉ុបចំនួន៤ មកអង្រួនអ្នកគាំទ្រនៅអាស៊ី មុនបើករដូវកាលថ្មី
បរទេស ៖ ក្រុមបាល់ទាត់កំពូលៗនៅអឺរ៉ុបមួយចំនួន បានដំណើរទេសចរណ៍បាល់ទាត់មកកាន់តំបន់
បរទេស ៖ ក្រុមបាល់ទាត់កំពូលៗនៅអឺរ៉ុបមួយចំនួន បានដំណើរទេសចរណ៍បាល់ទាត់មកកាន់តំបន់
បរទេស ៖ ក្រុមបាល់ទាត់កំពូលៗនៅអឺរ៉ុបមួយចំនួន បានដំណើរទេសចរណ៍បាល់ទាត់មកកាន់តំបន់អាស៊ី ដើម្បីធ្វើការប្រកួតមិត្តភាព មុនរដូវកាល ២០២២-២០២៣ ចាប់ផ្តើមនៅតាមលីគរៀងៗខ្លួន។
ជាក់ស្តែងក្រុមយក្សមកពីអង់គ្លេសនៃក្របខណ្ឌកំពូល English Premier League) រួមមាន ក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool កំពុងស្ថិតនៅក្នុងប្រទេសថៃ។ ស្របពេលដែលក្រុមមាន់ខ្នាយមាស Tottenham Hotspur ក៏បានទៅប្រទេសកូរ៉េខាងត្បូងផងដែរ។
ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ដើម្បីស្រូបយកប្រជាប្រិយភាពបន្ថែមទៀត នៅក្នុងតំបន់អាស៊ី។
ខាងក្រោមនេះ ជាដំណើរទេសចរណ៍បាល់ទាត់មកកាន់តំបន់អាស៊ី មុនបើករដូវកាលថ្មី (Pre-Season Tours)
-ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២៖ Liverpool ត្រូវប៉ះ Manchester United នៅកីឡដ្ឋានជាតិ Rajamangala ប្រទេសថៃ
-ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២៖ Tottenham Hotspur ត្រូវប៉ះ K League All Stars នៅកីឡដ្ឋាន Seoul World Cup ប្រទេសកូរ៉េខាងត្បូង
-ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២៖ Crystal Palace ត្រូវប៉ះ Liverpool នៅកីឡដ្ឋានជាតិរបស់ប្រទេសសិង្ហបុរី
-ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២៖ Tottenham Hotspur ត្រូវប៉ះ Sevilla នៅកីឡដ្ឋាន Suwon World Cup ប្រទេសកូរ៉េខាងត្បូង
-ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២៖ PSG ត្រូវប៉ះ Kawasaki Frontale នៅកីឡដ្ឋានជាតិរបស់ប្រទេសជប៉ុន
-ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៖ PSG ត្រូវប៉ះ Urawa Red Diamonds នៅកីឡដ្ឋាន Saitama ប្រទេសជប៉ុន
-ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៖ PSG ត្រូវប៉ះ Gamba Osaka នៅកីឡដ្ឋាន Panasonic Suita ប្រទេសជប៉ុន៕ (ដកស្រង់ចេញពី ESPN)
ចែករំលែកព័តមាននេះ