ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ម្នាក់​ជួបគ្រោះពេលកំពុង​ធ្វើការ​​ បែរ​ជា​ថៅ​កែ​​​ដឹក​​យក​ទៅ​ទម្លាក់​ចោល​ម្តុំស្ពានអាកាស​ចោម​ចៅ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​កម្មករ​លើក​ដែក​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ត្រូវ​ដែក​ធ្លាក់ពី​​

​រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​កម្មករ​លើក​ដែក​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ត្រូវ​ដែក​ធ្លាក់ពី​​លើ បន្ទាប់​មក​ថៅកែ​ឃ្លាំង​អត់​ទទួលខុសត្រូវ​នោះ​ទេ​ ហើយ​បាន​ប្រើ​ឱ្យ​កម្មករ​ផ្សេង​ទៀត​បើករថយន្ត​ដឹក​​​ជន​រង​គ្រោះ​រូប​នេះ​ទៅ​ទម្លាក់​ចោល​នៅ​កន្លែង​លក់​ខ្យូ​ស​និង​រូបចម្លាក់​មួយ​កន្លែង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ​ត្រង់​ចំណុច​ស្ពាន​អាកាស​ចោម​ចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ។

បុរស​រង​គ្រោះ​ខាងលើ​រង​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​អាច​និយាយ​បាន​មួយ​ម៉ាត់​ៗ​តែ​ប៉ុណ្ណោះ ដោយ​​ប្រាប់​​ថា រូប​គាត់​ឈ្មោះ​ឈឿ​ន អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​ឃ្លាំង​ដែក​ ស្ថិត​នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ។ ​គាត់​បាន​ជួប​គ្រោះថ្នាក់​ពេល​ដែល​ថៅកែ​ប្រើ​ឲ្យ​លើក​ដែក​បន្ទះ​កាលពី​វេលា​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ហើយ​ត្រូវ​ដែក​ធ្លាក់​សង្កត់​លើ​ចំ.ពោះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បែប​នេះ​តែ​ម្ដង​ ។​ បន្ទាប់​មក​ថៅកែ​បាន​ឲ្យ​ប្រាក់​១០​ម៉ឺន​រៀល​រួច​ប្រើ​កម្មករ​នៅ​ឃ្លាំង​នោះ​បើករថយន្ត​យក​គាត់​មក​ទម្លាក់​ចោល​នៅ​ជិត​ស្ពាន​អាកាស​ចោម​ចៅ​នេះ​ទាំង​យប់​។

ម្ចាស់​ទីតាំង​លក់​ខ្យូ​សបាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់​ពុំ​បានដឹង​ថា​បុរស​នេះ​ត្រូវ​គេ​ដឹក​យក​មក​ប្លុង​ចោល​តាំងពី​ពេល​ណា​នោះ​ទេ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះ​ឃើញ​​បុរសរងគ្រោះ​រូបនោះ​ដេក​នៅ​លើ​ខ្យូ​ស​ទៅ​ហើយ នៅ​ពេល​សួរនាំ​ បុរសរងគ្រោះ​រូប​​នេះ​និយាយ​អត់​កើត​ឡើយ​។​ បន្ទាប់​មក​គាត់​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​ប៉ុស្តិ៍​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចុះ​ទៅ​ពិនិត្យ​មើល​ជា​​ក់​ស្ដែង ហើយ​នគរបាល​បាន​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​បុរស​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ