ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃៗខំ​ដើរ​រើស​អេ​ត​ចាយ​រក​លុយ​ចិញ្ចឹមជីវិត​ តែ​អកុសល​​​បា.ក់ដៃ​គ្មាន​លុយ​​ព្យា​​បាល

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្កកំពង់ស្ពឺ​ ៖ ខ្សែជីវិត​របស់​មនុស្ស​ខុស​ៗ​គ្នា​ ជាក់ស្ដែង​ ដូច​ជា​លោកយាយ​មួយ​រូប ​ប្រសិនបើ​សប្បុរសជន​បាន​ជួប​និង​ដឹង​ពី​ជីវិត​កម្សត់​របស់​លោកយាយ​ ពិតជា​ធ្វើឱ្យ​​រំជួលចិត្ត​អាណិត​គាត់​ជាក់​ជា​មិន​ខាន​ ។ ជួប​​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ​លោកយាយ​សែង…

ខេត្កកំពង់ស្ពឺ​ ៖ ខ្សែជីវិត​របស់​មនុស្ស​ខុស​ៗ​គ្នា​ ជាក់ស្ដែង​ ដូច​ជា​លោកយាយ​មួយ​រូប ​ប្រសិនបើ​សប្បុរសជន​បាន​ជួប​និង​ដឹង​ពី​ជីវិត​កម្សត់​របស់​លោកយាយ​ ពិតជា​ធ្វើឱ្យ​​រំជួលចិត្ត​អាណិត​គាត់​ជាក់​ជា​មិន​ខាន​ ។

ជួប​​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ​លោកយាយ​សែង សេង ​អាយុ​៧០ឆ្នាំ​ រស់នៅ​ភូមិ​កំណប់​ សង្កាត់​ស្វាយ​
ក្រ​វ៉ា​ន់ ​ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ​ ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​​ជីក​ទំពាំង​លក់​យក​លុយ​ចិញ្ចឹមជីវិត​ ។ លោក​យាយ​បាន​រៀបរាប់​ថា ​គាត់​បាន​រៀប​ការ​ជាមួយ​ស្វាមី ​តាំងពី​បែក​ប៉ុ​ល ​ពត ​មក​ម្ល៉េះ​ ដោយ​បង្កើត​បានកូន​៥​នាក់​បច្ចុប្បន្ន ​កូន​កូន​របស់​គាត់​មានគ្រួសារ​រៀង​ៗ​ខ្លួន​អស់ហើយ ​តែ​ជីវភាព​របស់​កូន​កូន​គាត់​មិនសូវ​ធូរធា​ប៉ុន្មាន
​ទេ​ ។

ថ្ងៃមួយ​ក្នុង​អំឡុង​ខែមេសា​ ២០២២​ ពេល​ដែល​លោកយាយ​មិន​មាន​អង្ករ​ដាំបាយ​ ក៏​សម្រេចចិត្ត​ទៅ​រើស​អេ​ត​ចាយ ​ដើម្បី​លក់​យក​លុយ​មក​ទិញ​ម្ហូប ​និង​អង្ករ ​ដើម្បី​ដាំ​ហូប​ជាមួយ​តា ​ដែល​ជរា​ពិការ​ធ្វើ​អ្វី​មិន​កើត ។ តែជា​អកុសល ​ពេល​ដើរ​រើស​អេ​ត​ចាយ​ដោយ​មិន​មាន​អាហារ​ហូប​គ្រប់គ្រាន់​ផង​នោះ​ ធ្វើ​ឱ្យ​លោកយាយ​ងងឹតមុខ​ដួល​បណ្ដាល​ឲ្យ​បាក់ដៃ​ឆ្វេង​ជា​ពីរ​កំណាត់​ធ្វើ​ឱ្យ​លោកយាយ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ​តែ​លោកយាយ​ទ្រាំ​រហូត​ដល់​មាន​ស្មារតី​នឹងនរ​ក៏​ខំ​ដើរ​ស្រ​វេ​ស្រ​វ៉ា​មក​ផ្ទះ​ទាំង​អត់​អាហារ​ ។

លោកយាយ​បាន​បន្ត​ទៀត​ថា​ ពេល​មក​ដល់​ផ្ទះ ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ពេល​ទៅ​ដល់​លោកយាយ​បាន​ប្រាប់​គ្រូពេទ្យ​ថា​ លោកយាយ​គ្មាន​ប្រាក់​នោះ​ទេ​ តែ​លោកយាយ​មាន​ប័ណ្ណ​ក្រីក្រ​សូម​អោយ​ពេទ្យ​ជួយ​ព្យាបាល​គាត់​ផង ។ ​ពេល​នោះ​ ពេទ្យ​បាន​តប​មក​វិញ​ថា​ «​ប័ណ្ណ​ក្រីក្រ​មិន​អាច​ជួយ​អ្វី​បាន​ទេ​ បើជា​ចង់​ឲ្យ​ពេទ្យវះកាត់​ព្យាបាល​ឲ្យ​ទាល់តែ​យាយរ​កមួយ​1200ដុល្លារ​ មក​ទើប​ពេទ្យវះកាត់​ដាក់​ដែក​អប​ដើម្បី​ព្យាបាល​ឱ្យ​បាន​បើ​គ្មាន​ប្រាក់​ទេ​លោកយាយ​ទៅ​ផ្ទះ​វិញ​ចុះ»(​នេះ​ជា​សម្ដី​របស់​ពេទ្យ​)​។

​ខ្មាស់និង​សម្ដី​របស់​គ្រូពេទ្យ ​លោកយាយ​អត់​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​លែង​ទៅ​រក​ពេទ្យ​ដល់​សព្វ​ថ្ងៃនេះ​។​ នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​យើង​សួរ​ថា ​តើ​រក​យាយ​ឈឺ​ទេ​ គាត់​បាន​ប្រាប់​ថា ​រាល់ថ្ងៃ​គាត់​ពិតជា​ឈឺ​ណាស់​តែ​ធ្វើ​ម្ដេច​ចេះ​តែ​ទ្រាំ​ទៅ ​ព្រោះ​យើង​គ្មាន​លុយ​ឲ្យ​ពេទ្យ​ថ្លៃ​វះកាត់​ប៉ុន្តែ​អ្វី​ដែល​លោកយាយ​ចង់បាន​នៅ​ពេល​នេះ​គឺ​សុំ​អង្វរ​ដល់​អស់លោក​ដែល​មានចិត្ត​សប្បុរស​ មេត្តា​ជួយ​ដល់​លោកយាយ​ដើម្បី​បាន​វះកាត់​ដាក់​ដែក​អប​ឆ្អឹង​ដៃ​របស់​គាត់​ផង​។

តាម​រយ​:​កោះសន្តិភាព ​លោកយាយ​សង្ឃឹមថា​ មាន​តែ​អស់លោក​អ្នក​ដែល​មានចិត្ត​សប្បុរស​ប៉ុណ្ណោះ​ដែល​ជា​ក្តី​ស​ង្ឃឹម​​អាច​ជួយ​ដល់​លោកយាយ​ក្នុង​ការ​វះកាត់​នេះ ​បាន​បើ​អោយ​រំពឹង​ទៅ​លើ​កូន​កូន​របស់​លោកយាយ​ពួក​គេ​សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ​ដូច​លោកយាយ​អ​ញ្ចឹ​ង​ដែរ មិន​អាច​ជួយ​អ្វី​ដល់​លោកយាយ​បាន​ទេ ម្ល៉ោះ​ហើយ
គឺ​មាន​តែ​សុំ​ក្តី​មេត្តា​ពី​សំណាក់​អ្នកមាន​ចិត្ត​បុណ្យ​ និង​ចិត្តសប្បុរស​តែ​ប៉ុណ្ណោះ​ ៕​​

អត្ថបទសរសេរ ដោយ