ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រកាសកាន់ទុក្ខទូទាំងប្រទេសនៅថ្ងៃ១០ កក្កដាចំពោះការស្លា.ប់របស់លោកអាបេ

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចូលរួម​កាន់ទុក្ខ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​មរណភាព​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន អា​បេ ស៊ី​ន​ហ្សូ​(Shinzo Abe)…

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចូលរួម​កាន់ទុក្ខ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​មរណភាព​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន អា​បេ ស៊ី​ន​ហ្សូ​(Shinzo Abe) ដែល​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ​ពិសេស និង​ប្រកាស​ចូលរួម​កាន់ទុក្ខ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​មរណភាព ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា មរណភាព​របស់​លោក អា​បេ ស៊ិ​ន​ហ្សូ មិន​ត្រឹមតែ​ជា​ការ​បាត់​ប្រកបដោយ​ភាព​សោកស្តាយ តក់ស្លុត រន្ធត់ និង​អាឡោះអាល័យ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ជប៉ុន​ប៉ុណ្ណោះ តែ​សម្រាប់​ប្រជាពលរដ្ឋ នៅ​លើ​ពិភពលោក រួម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ក្នុង​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទាំង​ពីរ​លើក ឯកឧត្តម អា​បេ ស៊ិ​ន​ហ្សូ បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដល់​ការ​ជំរុញ​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា រហូត​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៣ ។

បន្ថែម​ពីលើ​នោះ ឯកឧត្តម អា​បេ ក៏​បាន​ជំរុញ​នូវ​ការ​ផ្តល់​ជំនួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។ ឯកឧត្តម​អា​បេ ក៏​ជា​នាយក​រដ្ឋមន្ត្រី ដែល​បាន​ជំរុញ​ដល់​ទំនាក់ទំនង​រវាង​អាស៊ាន និង​ជប៉ុន និង​ជំរុញ​ដល់​ទំនាក់ទំនង​មេគង្គ​-​ជប៉ុន​ផង​ដែរ​។

ដើម្បី​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​មនោសញ្ចេតនា​ការ​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​ឯកឧត្តម អា​បេ ស៊ិ​ន​ហ្សូ សម្តេច​តេ​ជោ បាន​សម្រេច​ឱ្យ​មានការ​កាន់​មរណទុក្ខ​នៅ​ទូ​ទាំង​ប្រទេស​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គណៈកម្មាធិការ​បុណ្យ​ជាតិ និង​អន្តរជាតិ​ឱ្យ​យកចិត្តទុកដាក់​រៀបចំ​ការ​កាន់​មរណទុក្ខ​នេះ ដោយ​តម្រូវ​ឱ្យ​មានការ​បង្ហូតទង់ជាតិ​នៅ​ពាក់កណ្តាល​ដង នៅ​តាម​សាលារៀន និង​តាម​ក្រសួង ស្ថាប័ន​នានា​របស់​ជាតិ ។

ក្រៅពី​ប្រទេស​កម្ពុជា គេ​ក៏​ឃើញ​មាន​ប្រទេស​មួយ​ចំនួន​ទៀត តួយ៉ាង​ដូច​ជា​អា​មេ​រិ​ក និង​ឥណ្ឌា ប្រកាស​អំពី​ការ​កាន់ ទុក្ខ​ទូ​ទាំង​ប្រទេស​ចំពោះ ការ​ស្លា​.​ប់រប​ស់លោក​អា​បេ ។

លោក​អា​បេ​បាន​ទទួលមរណភាព កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែកក្កដា ដោយសារ​ការ​បា​.​ញ់​ប្រហារ​ពី​បុរស​ម្នាក់ នៅ​អ​ឡុ​ង​ពេល​លោក​កំពុងធ្វើការ​ឃោសនា​សម្រាប់​ការ​បោះ​ឆ្នោត​។

ក្រោយ​ការ​បា​.​ញ់​ប្រហារ រូប​លោក​ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ប៉ុន្តែ​មិន​អាច​សង្គ្រោះ​បាន​ដោយសារ​មាន ការ​ហូរ​ឈាម​ច្រើន​ពេល​ដែល​បណ្តាល​មក​គី​គ្រាប់កាំភ្លើង​បាន​ចាក់​ទម្លុះ​រហូត​ដល់​បេះដូង​របស់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ